Monday, June 30, 2014

កម្មករ​ខ្មែររាប់​ពាន់នាក់​ធ្វើដំណើរត្រឡប់ទៅធ្វើការ​នៅ​ប្រទេសថៃវិញ


កម្មករ​ខ្មែរ​រាប់ពាន់នាក់​បាន​ធ្វើ​ដំណើរត្រឡប់ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃវិញហើយ​ដោយសារ​ការសម្រុក​ចាកចេញពី​ប្រទេស​នេះ​បាន​បញ្ចប់ និង​​​សូម្បីតែ​​​នៅ​​​ពេល​​​ដែល​​​​រដ្ឋាភិបាល​កម្ពុជា​​​បាន​​​បង្កើន​​​ចំនួន​​​​ការ​ងារ​ទ្វេដង​សម្រាប់​អ្នក​ដែលបាន​វិល​ត្រឡប់មកវិញដែលចង់ស្វែងរក​ការ​ងារ​ធ្វើ​នៅ​ទីនេះក៏ដោយ។
កម្មករ​ខ្មែរ​ជាង​២៤០.០០០នាក់​បាន​សម្រុក​ចាកចេញពី​ប្រទេសថៃក្នុងរយៈពេល​ពីរ​បីសប្តាហ៍កាលពី​ដើម​ខែ​នេះចំពេល​មាន​ពាក្យ​ចចាមអារ៉ាមថា ទាហានថៃ​បាន​បាញ់​និង​ចាប់​ខ្លួន​កម្មករ​ខុសច្បាប់​​បន្ទាប់ពី​ការ​ផ្តួ​លរំលំ​រដ្ឋាភិបាល​ក្រុង​បាងកក​កាលពី​ខែមុន ហើយ​បាន​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក។
ក្រៅ​​​ពី​​​ការ​ប្រឹងប្រែង​នៅ​តាមព្រំដែន​កម្ពុជា-ថៃដើម្បី​ជួយ​ដល់​អ្នក​វិល​ត្រឡប់​មកវិញ និង​​​ជួយសម្រួល​ឲ្យ​កម្មករ​​វិលត្រឡប់ទៅ​ស្រុក​កំណើត​​របស់ខ្លួនវិញនៅតាម​បណ្តា​ខេត្ត​នានានោះ រដ្ឋាភិបាល​បានកាត់​បន្ថយ​ត​ម្លៃ​ធ្វើ​លិខិតឆ្លងដែន និង​ប័ណ្ណការ​ងារ​ដើម្បី​ឲ្យ​ពួកគេ​ត្រឡប់ទៅធ្វើការ​ងារ​ចាស់របស់ខ្លួនវិញ​ឲ្យ​បាន​ឆាប់។
លោក គោស៊ុំ សារឿត​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​បានមានប្រសាសន៍កាលពី​ម្សិល​មិញ​ថា កម្មករ​ប្រហែល​១០.០០០នាក់​បានធ្វើ​ដំណើរវិលត្រឡប់ទៅ​ប្រទេស​ថៃ​វិញ​ដោយ​មាន​ឯកសារចាំបាច់​ក្នុង​ដៃកាលពីសប្តាហ៍មុន។
មន្ត្រីក្នុងស្រុកមួយចំនួន​បានរាយការណ៍ថា អ្នក​វិល​ត្រឡប់មកវិញដែលធុញទ្រាន់នឹងការ​រង់​ចាំ​ឯកសារ​ចាំបាច់​​​បាន​ធ្វើដំណើរទៅ​ព្រំដែន​វិញ​​​ដោយ​​​មាន​ផែន​​​ការ​​​​ឆ្លង​ចូលប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ទៀត​​។ ប៉ុន្តែ​លោក សារឿត បានមាន​ប្រសាសន៍ថា លោក​មាន​ជំនឿថា ពួក​គេ​នឹង​​​មិន​​​អាច​​​ឆ្លងកាត​់​ទេ។ លោក​បានមាន​ប្រសាសន៍ថា “ខ្ញុំមិន​បារម្ភទេ។ ថៃ​តឹង​រ៉ឹង​ណាស់ឥឡូវនេះ។ គេ​មិន​អនុញ្ញាត​ឲ្យ​កម្មករ​ខុស​ច្បាប់​ឆ្លងព្រំដែន​ទេ”។
លោក សុ៊ុន សំអាត​ ប្រធាននគរបាល​អន្តោប្រវេសន៍នៅ​ច្រកទ្វារ​​​ព្រំ​​​ដែន​​​​អន្ត​រជាតិ​ប៉ោយប៉ែត​​ក្នុងខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍ថា​ ពលរដ្ឋ​​​ខ្មែរ​​​ប្រហែល​​​២.០០០នាក់​បាន​ឆ្លង​ដែន​​ចូលប្រទេសថៃក្នុងរយៈពេល​បីថ្ងៃមកនេះ ប៉ុន្តែលោកមិន​ដឹងថាតើ​មាន​ប៉ុន្មាននាក់​ជា​កម្មករ​ចំណាកស្រុក​ឡើយ។
ទន្ទឹមនឹង​នោះដែរ ទីភ្នាក់ងារ​ការ​ងារ​ជាត​ិ​​លើកឡើង​ថា ឥឡូវ​នេះ​​​​គេ​​​រក​​​ការ​ងារ​​​បាន​​​​ចំនួន​៣៧.០០០​​សម្រាប់​អ្នក​វិល​ត្រឡប់​មក​​​វិញ​​​ដែលចង​់​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា គឺ​​​​កើន​​​ឡើង​​​ជា​ង​ទ្វេដង​ពី​ការ​ងារ​ចំនួន​១៦.០០០ដែលខ្លួន​​​បាន​បញ្ជាក់​កាលពី​ថ្ងៃពុធ​សប្តាហ៍មុន។
លោក ហុង​ ជឿន ប្រធាន​ទីភ្នាក់ងារ​នេះបាន​មាន​ប្រសាសន៍ថា “នៅពេល​ពួកគេ​ត្រឡប់ម​ក​តាម​ច្រកទ្វារ​ប៉ោយប៉ែត​ យើង​បានសួរ​ពួកគេ​ថា តើ​ពួកគេ​ចង់​ធ្វើអ្វី។ យើង​មាន​ការ​ងារ​ចំនួន​៣៧.០០០សម្រាប់​ពួកគេ​ ហើយ​មាន​ច្រើន​ជាង​នេះទៀត”។ ដើម្បី​ជួយ​ផ្គូផ្គង​កម្មករ​ជាមួយ​ការ​ងារ​ទាំងនោះ លោក ជឿន បានមាន​ប្រសាសន៍ថា ​ព័ត៌មាន​លម្អិតអំពីឱកាស​​​ការងារ​​​នេះ​នឹង​ត្រូវ​បញ្ជូនទៅ​មន្ទីរការ​ងារ​

​សង្ឃ​បរាជិក​១​អង្គ​បៀតបៀន​ក្មេង​ស្រី​៣​នាក់​ត្រូវ​ចាប់​ផ្សឹក​បញ្ជូន​ទៅ​តុលាការ​


ដោយ​ ៖ គឹម សុខជា|ថ្ងៃទី 30 មិថុនា 2014 ម៉ោង 17:26:53
         
​ខេត្ដបាត់ដំបង​ ៖​ សង្ឃ​បរាជិក​១​អង្គ​បាន​បៀតបៀន​ក្មេង​ស្រី​៣​នាក់​ក្នុង​ចំណោម​ក្មេង​៦​នាក់​ដែល​រត់​លេង​ក្នុងភូមិ​ដោយ​ ចង​អំបោះ​ក្រហម​ឱ្យ​ក្មេង​ប្រុស​ រីឯ​ក្មេង​ ស្រី​ត្រូវ​សង្ឃ​អង្គ​នេះ​ចាប់​ឱប​ថើប​និង​ ស្រាតសំពត់​ហើយ​ដឹង​ដល់​អាណា​ព្យា​ បាល​ក៏​ប្ដឹង​នគរបាល​ឱ្យ​ឃាត់ខ្លួន​កាលពី​ វេលា​ ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៤​ នៅ​ភូមិ​រំចេក​៥​ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​ ។​
​តាម​ប្រភព​ពី​មន្ដ្រី​នគរបាល​បានឱ្យ​ដឹង​ថា​ សង្ឃ​បរាជិក​១​អង្គ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​នាម​ ផា​ន់​ថង​ សុ​វ​ណ្ណា​រ័​ត្ន​ ព្រះ​ជន្ម​៣១​ឆ្នាំ​គង់​នៅ​វត្ដ​មុន្នី​ រស្មី​ហៅ​វត្ដ​កន្ទុយក្រពើ​ ស្ថិត​ក្នុងភូមិ​ ក្រពើ​ ឃុំ​ភ្នំ​សំពៅ​ ស្រុក​បាណ​ន់​ ខេត្ដ​បាត់ដំបង​ មានស្រុក​កំណើត​នៅ​ស្រុក​ ព្រះ​នេ​ត​ព្រះ​ ខេត្ដបន្ទាយមានជ័យ​ ។​ ចំណែក​ ក្មេង​ស្រី​រង​គ្រោះ​មាន​ ទី​១​អាយុ​១០​ឆ្នាំ​ ទី​២​អាយុ​៦​ឆ្នាំ​ និង​ទី​៣​ អាយុ​៧​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ ។​
​អាណាព្យាបាល​ជន​រង​គ្រោះ​បានឱ្យ​ ដឹង​ថា​ នៅ​រសៀល​ថ្ងៃ​ទី​២៩​ ខែមិថុនា​នៅ​ ក្នុងភូមិ​កើ​តេ្ដ​ុ​នេះ​ចាស់ៗ​រវល់​ការងារ​ និង​អ្នកខ្លះ​ទៀត​កំពុង​ដេក​ដេក​ ចំណែក​ ក្មេងៗ​បាន​នាំ​គ្នា​រត់​លេង​ហើយ​ក្នុង​ចំណោម​នោះ​មាន​ក្មេង​ប្រុស​ម្នាក់​បាន​ទៅ​ប្រាប់​ ជីដូន​ថា​ មាន​លោកសង្ឃ​យក​អំបោះ​ ក្រហម​ចងដៃ​ឱ្យ​ ។​ បន្ទាប់​មក​មាន​ក្មេង​ ស្រី​រង​គ្រោះ​ម្នាក់​បាន​យំរ​ត់ទៅ​ផ្ទះ​របស់​ ខ្លួន​ស្មាន​តែ​កូន​ភ័យ​រឿង​សង្ឃ​ចង​អំបោះ​សីមា​ឱ្យ​ក៏​សួរនាំ​ហើយ​កូន​ប្រាប់​ថា​ មាន​ លោកសង្ឃ​១​អង្គ​ចាប់​នាង​ថី​ប​ ហើយ​ សម្រាត​សំពត់​នាង​ភ្លាមៗ​នោះ​ពួក​ខ្លួន​ បាន​នាំ​គ្នា​ទៅ​មើល​ក៏​ឃើញ​សង្ឃ​កំពុង​ ប្រព្រឹត្ដ​ផ្ដេសផ្ដាស​នៅ​ក្នុង​របង​ដី​អ្នក​ភូមិ​ដែល​ម្ចាស់​បិទទ្វារ​ ។​ ក្រោយមក​ពួក​គាត់​ បាន​ហៅ​នគរបាល​ឱ្យ​ឃាត់ខ្លួន​សង្ឃ​អង្គ​ នោះ​តែ​ម្ដង​ ។​
​តាម​ប្រភព​ពី​មន្ដ្រី​នគរបាល​បានឱ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ខែមិថុនា​សង្ឃ​ បរាជិក​ត្រូវ​ចាប់​ផ្សឹក​ រួច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕
 - See more at: http://www.nokorwatnews.com/detailnews.php?newsid=42474&mnu=2&cid=4#sthash.CMDEZ2Qc.dpuf

Tuesday, June 24, 2014

Friday, June 20, 2014

រដ្ឋាភិបាល សម្រេចយក​ថ្លៃ​លិខិតឆ្លងដែន សម្រាប់​ពលករ និង​និស្សិត​ខ្មែរ ត្រឹមតែ ៤ ដុល្លារ ថ្លៃ​ថតរូប


ភ្នំពេញ: សម្តេច ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​ថ្មី​មួយ ចេញ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៤ ដោយ​កំណត់ ផ្តល់​លិខិតឆ្លងដែន​ធម្មតា ជូន​ពលករ ពល​ការិនី​ខ្មែរ និង​សិស្ស​និស្សិត ដែល​ត្រូវបាន​ទៅធ្វើ​ការ​ដោយ​ស្របច្បាប់ និង​ទៅ​រៀន​នៅ​បរទេស ត្រូវ​បង់​ត្រឹមតែ ៤ ដុល្លារ​អាមេរិក សម្រាប់​ថ្លៃ​ថតរូប​។​
​អនុក្រឹត្យ​ដដែល បាន​បញ្ជាក់ថា លិខិតឆ្លងដែន​ធម្មតា ត្រូវ​ផ្តល់ជូន​ពលករ ពល​ការិនី និង​សិស្ស​និស្សិត​ខ្មែរ ក្នុង​រយៈពេល​យ៉ាងយូរ ២០ ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ គិត​ចាប់​ពីថ្ងៃ​ទទួល​ពាក្យស្នើសុំ​៕​ ប្រភពពត៌មាន ៖ CEN
12341
12342
12343

សាកសព​អប់​អាយុកាល ៦០០ ឆ្នាំ នៅ​…​ទាំងមូល​


​កាលពី​ខែ មេសា ឆ្នាំ ២០១៤ កន្លងមក កម្មករ​នៅ​ការដ្ឋាន​សួន​ឡាង ទីក្រុង Taizhou ប្រទេស​ចិន បាន​ជីក​កាយ​ឃើញ​ម្ឈូស​ជំនាន់​សក្តិភូមិ ៣ ។ ភ្លាមៗ​នោះ អ្នកជំនាញការ​នៅ Taizhou បាន​ទៅពិនិត្យ ។​
​ម្ឈូស​ទាំងបី ត្រូវបាន​បញ្ចុះ​ទន្ទឹមគ្នា ។ ផ្អែក​តាម​រចនាបទ​ខាងក្រៅ​នៃ​ម្ឈូស គឺ​វា​មាន​តាំងពី​ជំនាន់​រជ្ជកាល​ម៉េង (១៣៦៨-១៦៤៤) ។ បន្ទាប់ពី​សុំ​យោបល់​ថ្នាក់លើ គេ​បញ្ជូន​វា​មកកាន់​សារមន្ទីរ Taizhou ។​
1402716374-xac-uop--9-…​ផ្ទៃមុខ​របស់​សាកសព​អប់​នៅ​ស្ទើរ​ទាំងស្រុង ហាក់ដូច​កំពុង​លង់លក់​ក្នុង​ដំណេក​
​តាម​ការពណ៌នា នោះ​នៅ​ពី​ក្រៅ​ម្ឈូស គឺជា​សារធាតុ​ចម្រុះ រួមមាន​អង្ករដំណើប និង​កំបោរ ដែលមាន​កម្រាស់​ប្រមាណ ១០ មី​លី​ម៉ែត្រ ។
​បន្ទាប់ពី​គាស់​គំរប​ម្ឈូស ក៏មាន​ក្លិន​ហិ​រៗ​ជះ​ឡើង ។ គេ​កាន់តែ​ភ្ញាក់ផ្អើល ព្រោះ​សាកសព​៣​មានតែ​១​ប៉ុណ្ណោះ គឺ​នៅ​ស្ថានភាព​ស្ទើរ​ដូចដើម​ទាំងស្រុង ។ រីឯ​២​ទៀត គឺ​រលះ​រលួយ​តាមបែប​ធម្មជាតិ ។​
​សាកសព​នៅ​ល្អ​របស់​នារី​ម្នាក់ ត្រូវបាន​ត្រាំ​ក្នុង​សារធាតុ​រាវ​ពណ៌​លឿង ។ មួក និង​ស្បែកជើង មាន​ស្ថាន​ភាពល្អ ពុំ​ពុកផុយ​នោះទេ ។​
1402716374-xac-uop--1-1402716374-xac-uop--2-1402716374-xac-uop--3-1402716374-xac-uop--4-1402716374-xac-uop--7-1402716374-xac-uop--8- 1402717211-xac-uop--6-1402717211-xac-uop--10-

Wednesday, June 18, 2014

បុគ្គលិក​កា​ស៊ី​ណូ​ហ្គ្រោ​នដេក​ស្លាប់​ក្នុង​បន្ទប់​ផ្ទះ​ជួល​


ដោយ​ ៖ ស្អាងជ័យ|ថ្ងៃទី 19 មិថុនា 2014 ម៉ោង 11:35:35
         
ភ្នំពេញ​ ​៖ បុរស​ជន​ជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​បម្រើ​ការងារ​នៅ​ក្នុង​កា​ស៊ី​ណូ​ហ្គ្រោ​ន​ ​ឋិត​ក្នុង​ភូមិ​ជ្រៃ​ធំ​ ​ឃុំ​សំពៅ​ពូន​ ​ស្រុក​កោះធំ​ ​ខេត្ត​ក​ណ្តា​ល​ ​បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ​កាល​ពី​វេលា​ម៉ោង​៧និង​៣០នាទី​ព្រឹក​ ​ថ្ងៃ​ទី​១៩ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១៤ ខែ​មិ​ថុ​នា​ ​ឆ្នាំ​២០១៤ ។
នគរបាល​ស្រុក​កោះធំ​ ​បាន​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​មាន​ឈ្មោះ​ ​ដេ​វី​ដ​ ​ភេទ​ប្រុស​ ​អាយុ​៣០ឆ្នាំ​ ​ជន​ជាតិ​ ​ឥណ្ឌូ​នេ​ស៊ី​ ​មុខ​របរ​ជា​បុគ្គលិក​ផ្នែក​អន​ឡា​ញ​នៅ​ក្នុង​កា​ស៊ី​ណូ​ហ្គ្រោ​ន​ ​បច្ចុប្បន្ន​ស្នា​ក់​ផ្ទះ​ជួល​លេខ​៣៦០ បន្ទប់​លេខ​៧ មាន​ទី​តាំង​ឋិត​នៅ​ភូមិ​-ឃុំ​ខាង​លើ​ ​។
ប្រភព​ដដែល​បាន​បន្ត​ថា​ ​នៅ​មុន​ពេល​កើត​ហេតុ​ ​ជន​រង​គ្រោះ​នៅ​ធ្វើ​ការ​ក្នុង​កា​ស៊ី​ណូ​ជា​ធម្ម​តា​ ​រហូត​ ​ដល់​វេលា​យប់​ថ្ងៃ​ទី​១៨ មិ​ថុ​នា​ ​ជន​រង​គ្រោះ​បាន​ចូល​ទៅ​ដេក​ក្នុង​បន្ទប់​ផ្ទះ​ជួល​ ​។ លុះ​វេលា​ម៉ោង​កើត​ ​ហេតុ​ខាង​លើ​ ​មិត្ត​ភក្តិ​បាន​ចូល​ដាស់​ទៅ​ធ្វើ​ការ​ ​តែ​ពេល​ទៅ​ដល់​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​នៅ​ក្នុង​ ​បន្ទប់​បាត់​ទៅ​ហើយ​ ​។ ក្រោយ​មាន​ហេតុ​ការណ៍​កើត​ឡើង​ ​នគរបាល​ស្រុក​ដឹកនាំ​ដោយ​លោក​វ​រេ​ស​នី​យ៍​ ​មុ​យ​ ​ចា​ន់​ពេជ្រ​ ​អធិការ​នគរបាល​សុ្រក​ ​ចុះ​ពិ​និត្យ​សាក​ ​សព​ ​ហើយ​សន្តិ​ដ្ឋា​ន​ថា​ ​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់​គ​ ​។
បច្ចុប្បន្ន​ ​សមត្ថ​កិច្ច​នគរបាល​ស្រុក​កោះធំ​បាន​យក​សាកសព​ទៅ​តម្កល់​ទុក​នៅ​វត្ត​ក្នុង​ភូមិ​ខាង​លើ​ ​ដើម្បី​ ​ទំនាក់​ទំនង​ទៅ​ស្ថាន​មក​ទទួល​យក​សាកសព​ ​៕
 - See more at: http://www.nokorwatnews.com/detailnews.php?newsid=42081&mnu=2&cid=4#sthash.gFF2AGHi.dpuf

Tuesday, June 17, 2014

អាជ្ញាធរ​ខេត្ដបន្ទាយមានជ័យ​គ្រោង​ចុះ​បិទ​អាជីវកម្ម​​ជីក​កកាយ​ភ្នំ​យក​ដី​និង​ថ្ម​លក់​នៅ​ក្រុង​សិរី​សោភ័ណ​


ដោយ​ ៖ វិច្ឆិកា|ថ្ងៃទី 17 មិថុនា 2014 ម៉ោង 15:32:22
         
​ខេត្ដបន្ទាយមានជ័យ​ ៖​ ទីតាំង​៤​កន្លែង​ នៅ​ចំ​កណ្ដាល​ទី​រួម​ខេត្ដបន្ទាយមានជ័យ​ ដែល​ពួក​ឈ្មួញ​ធ្វើ​អាជីវកម្ម​ជីក​កកាយ​ដី​និង​ថ្មភ្នំ​យក​ទៅ​លក់​យ៉ាង​គគ្រឹកគគ្រេង​ នោះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ដ​ឱ្យ​ដឹង​ថា​ ការ​ធ្វើ​អាជីវកម្ម​នោះ​អាជ្ញាធរ​ខេត្ដ​នឹង​ចុះ​ទៅ​ត្រួតពិនិត្យ​ដល់ទី​តាំង​ជាក់ស្ដែង​ដើម្បី​ បញ្ឈប់​ទាំងស្រុង​តែ​ម្ដង​ ។​
​ការ​ចុះ​បញ្ឈប់​អាជីវកម្ម​ជីក​កកាយ​ដី​នៅ​ក្រុង​សិរី​សោភ័ណ​ត្រូវ​គេ​មើលឃើញ​ថា​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ គោ​ស៊ុំ​ សា​រឿ​ត​ អភិបាល​ខេត្ដបន្ទាយមានជ័យ​ បាន​ស្នើ​សុំ​ទៅ​ក្រសួង​រ៉ែ​ និង​ថាមពល​ឱ្យ​ បញ្ចប់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ដី​ភ្នំ​ក្នុង​ ខេត្ដ​មួយ​នេះ​ ។​
​ការ​ធ្វើ​អាជីវកម្ម​ដី​ភ្នំ​ក្នុង​ខេត្ដបន្ទាយមានជ័យ​កន្លង​មក​រង​ការ​រិះគន់​ធ្ងន់ៗ​ពី​ សំណាក់​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ ពីព្រោះ​ ធ្វើ​ឱ្យ​ប៉ះពាល់​និង​បាត់បង់​សោភណភាព​ទីក្រុង​ ការ​ដឹក​ជញ្ជូន​ដី​បង្ក​ឱ្យ​ហុយ​មក​លើ​ ភូមិ​ម្ករ​ បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ និង​ធ្វើ​ឱ្យ​ផ្លូវលំ​និង​ផ្លូវជាតិ​ បាក់​ស្រុត​ ដោយ​អន្លើៗ​ ហើយ​អ្វី​ដែល​ប៉ះពាល់​ធ្ងន់​ ធ្ង​រ​នោះ​គឺ​នៅ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ភ្នំ​មាន​ ចំណោត​ធ្វើ​ឱ្យ​ជ្រោះ​ដី​បាក់​ស្រុត​បង្ក​ឱ្យ​ មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ និង​សត្វ​ ព្រមទាំង​បាត់បង់​សោភណភាព​ ការ​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍​ ធម្មជាតិ​ផង​ដែរ​ ។​ កន្លង​មក​សិស្ស​និង​ លោកគ្រូ​អ្នកគ្រូ​សាលា​អូរ​អំបិល​ធ្លាប់​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ដឹក​ដី​ឆ្លងកាត់​ មុខ​សាលារៀន​ ដោយសារ​ភ័យ​ខ្លាច​ពី​ គ្រោះថ្នាក់​ដល់​អាយុជីវិត​ ។​
​ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​បាន​ លើក​ឡើង​ទៀត​ថា​ ធម្មតា​ប្រទេស​មាន​ ការ​អភិវឌ្ឍ​រីក​ចម្រើន​ការ​ជីកដី​ និង​ថ្មភ្នំ​ សម្រាប់​យក​ទៅ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ជា​រឿង​សំខាន់​ពួក​គាត់​មិន​បដិសេធ​នោះ​ទេ​ ។​ ប៉ុន្ដែ​ការ​ចេញ​ច្បាប់​ពី​សំណាក់​អាជ្ញា​ ធរ​និង​ក្រសួង​ពាក់ព័ន្ធ​ឱ្យ​ឈ្មួញ​ធ្វើ​អាជីវ​ កម្ម​ដី​ភ្នំ​គួរ​ណាស់​រក​ទីតាំង​នៅ​ឱ្យ​ឆ្ងាយ​ជាង​ នេះ​បន្ដិច​ ពីព្រោះ​ទីតាំង​៤​កន្លែង​ដែល​ ឈ្មួញ​កំពុង​ធ្វើ​អាជីវកម្ម​នេះ​ជាទី​តាំងនៅ​ក្នុង​ទី​រួម​ខេត្ដបន្ទាយមានជ័យ​ ។​
​ជុំវិញ​ការ​បិទ​អាជីវកម្ម​ជីក​កកាយ​ដី​ភ្នំ​នេះ​លោក​ គោ​ស៊ុំ​ សា​រឿ​ត​ អភិបាល​ ខេត្ដបន្ទាយមានជ័យ​បាន​ប្រាប់​នគរវត្ដ​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​ ពិត​ណាស់​លោក​ នឹង​ចុះ​ត្រួតពិនិត្យ​បិទ​អាជីវកម្ម​ជីក​កកាយ​ ដី​ភ្នំ​ចំនួន​៤​កន្លែង​ក្នុង​ក្រុង​សិរី​សោភ័ណ​ ដោយសារ​លោក​បាន​ស្នើ​សុំ​ឱ្យ​ក្រសួង​រ៉ែ​និង​ថាមពល​ ហើយ​ខាង​ក្រសួង​ក៏​មាន​ ការ​គាំទ្រ​ផង​ដែរ​ ។​ លោក​គ្រោង​នឹង​ចុះ​ ត្រួតពិនិត្យ​នៅ​ថ្ងៃ​ទី​១៨​ ខែមិថុនា​នេះ​ ប៉ុន្ដែ​ដោយ​លោក​មានការ​ជាប់រវល់​នឹង​ អាច​ពន្យារពេល​ទៅ​ថ្ងៃក្រោយ​ទៀត​ ។​
​លោក​អភិបាលខេត្ដ​បាន​បញ្ជាក់​ឱ្យ​ ដឹង​ទៀត​ថា​ ការ​បិទ​អាជីវកម្ម​ដី​ភ្នំ​ប្រ​សិន​ បើ​ឈ្មួញ​នៅ​តែ​លួចលាក់​លប​ធ្វើ​អាជីវកម្ម​លោក​នឹង​មាន​វិធានការ​តាម​ច្បាប់​ ។​
​គួរ​បញ្ជាក់​ថា​ ភ្នំ​ដែល​ឈ្មួញ​ជី​កក​ កាយ​មាន​ភ្នំ​ដូងព្រះ​ ភ្នំ​បាក់​ ភ្នំ​ខ្លា​កូន​ និង​ ភ្នំ​ពង្រ​ ធ្វើ​ឡើង​ពី​សំណាក់​ឈ្មួញ​៤​នាក់​ ១-​ឈ្មោះ​ ភ្ល​ន់​ តារា​ មេបញ្ជាការ​តំបន់​ ប្រតិបត្ដិការ​សឹក​រង​ខេត្ដបន្ទាយមានជ័យ​,​ ២-​ឈ្មោះ​ ឡា​ច​ ហុ​ក​,​ ៣-​ឈ្មោះ​ ញាំ​ សា​វ៉ួ​ន​ និង​៤-​ឈ្មោះ​ យឿ​ម​ គង់​ ឈ្មួញ​ទាំង​ នេះ​បច្ចុប្បន្ន​រស់នៅ​ក្នុង​ខេត្ដបន្ទាយមានជ័យ​ ។​ ការ​បំផ្លាញ​ភ្នំ​ដើម្បី​ធ្វើ​អាជីវកម្ម​ នោះ​មិនមែន​មាន​តែ​ខេត្ដ​បន្ទាយ​មាន​ ជ័យ​ប៉ុណ្ណោះ​ទេ​ សូ​ម្បី​តែ​ខេត្ដ​ដទៃ​ទៀត​ ដូច​ជា​ខេត្ដកំពង់ស្ពឺ​ ក៏​មាន​ឈ្មួញ​ធ្វើ​អាជីវ​ កម្ម​ភ្នំ​ដែរ​ ។​ អនាគត​ធនធានធម្មជាតិ​ ស្រុក​ខ្មែរ​នឹង​រលាយ​ហិនហោច​ជា​មិន​ខាន​ ៕

មេព្រៃ​ចាប់​ឃាត់​រថយន្ដ​សាំង​យ៉ុ​ង​ដឹក​អ្នក​​ដំណើរ​លួច​បង្កប់​ឈើ​ប្រណីត​ជា​ច្រើន​សន្លឹក​

|ថ្ងៃទី 17 មិថុនា 2014 ម៉ោង 15:57:50
         
​ខេត្ដក្រចេះ​ ៖​ មេព្រៃ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ​សហការ​ជាមួយ​កម្លាំង​ កងរាជអាវុធហត្ថ​ខេត្ដ​បាន​ចាប់​ឃាត់​ រថយន្ដ​សាំ​យ៉ុ​ង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ ដោយសារ​លួច​ដឹកឈើ​ប្រណីត​ជា​ច្រើន​សន្លឹក​ចេញពី​ខេត្ដស្ទឹងត្រែង​ឆ្ពោះទៅ​ ស្រុក​តំបែរ​ ខេត្ដ​ត្បូងឃ្មុំ​ ។​
​ករ​នី​ឃាត់​រថយន្ដ​សាំ​យ៉ុ​ង​លួច​ដឹក​ ឈើ​ប្រណីត​ពី​សំណាក់​កម្លាំង​ចម្រុះ​បាន​ ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៤​ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ ចំណុច​ ទំនប់​ត្រ​នូ​ល​ឆ្នាំង​ ក្នុង​សង្កាត់​ក្រគរ​ ក្រុង​ ក្រចេះ​ ហើយ​ត្រូវ​បាន​កម្លាំង​ជំនាញ​នាំ​ មក​រក្សា​ទុក​នៅ​ស្ថានីយ​បណ្ដុះ​កូន​ឈើ​ ខ្សា​ ។​ សកម្មភាព​នា​ព្រឹក​នោះ​ដែរ​សមត្ថ​ កិច្ច​ពុំ​បាន​ចាប់​ឃាត់ខ្លួន​ជន​ណា​ម្នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជំនួញ​ឈើ​ខុស​ ច្បាប់​នេះ​ទេ​ ដោយ​សមត្ថកិច្ច​បាន​ចាប់​ ដកហូត​តែ​រថយន្ដ​ម៉ាក​សាំ​យ៉ុ​ង​ ពណ៌​ស​ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Q-3091​ តែ​ប៉ុណ្ណោះ​ ។​
​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ​ លោក​ ប៉ុក​ វ​ណ្ណា​ បានឱ្យ​ដឹង​ថា​ រថយន្ដ​ មួយ​គ្រឿង​នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ ក្នុង​សង្កាត់​ក្រគរ​ ក្រុង​ក្រចេះ​ ។​
​នាយ​សង្កាត់​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ រថយន្ដ​សាំ​យ៉ុ​ង​មួយ​គ្រឿង​នេះ​បាន​នាំ​មក​ រក្សា​ទុក​នៅ​ស្ថានីយ​បណ្ដុះ​កូន​ឈើ​ខ្សា​ និង​បាន​វាស់វែង​ភ្លាមៗ​ដែរ​ ហើយ​ឈើ​ ទាំងនេះ​មាន​ចំនួន​១០២​សន្លឹក​សុទ្ធ​សឹង​ ជា​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ស្មើ​ជាង​១​ម៉ែត្រគូប​ ៕

Monday, June 16, 2014

កែ​វសី​ម៉ា​មណ្ឌ​លគិរី​មា​នច្រ​ករ​បៀង​​ចំ​នួ​ន​​៣ ជា​​ក​ន្លែង​ចេញ​ឈើ​ប្រ​ណី​តទៅ​ស្រុក​យួន


, Comment closed
keo sey ma1នៅក្នុង​​ស្រុ​ក​កែវ​​សីមា ខេត្ត​មណ្ឌ​លគិរី ដែ​លគ្រ​ប់គ្រង​ដោយ​លោក​ ស៊ិន វ៉ាន់​វុ​ឌ្ឍត្រូវបា​នគេដឹងថា​មានច្រក​របៀងចំនួ​ន៣ដែល​អាចឆ្លង​ចូលទៅ​ប្រទេ​សវៀ​ត​​ណា​ម​គឺ ច្រ​ក​ង៉ាំ​ដី,ច្រក​​ង៉ាំ​បា​វ៉េ និង​ច្រក​​ង៉ាំ​បរឡាង។ឥឡូវ​ច្រក​របៀ​ងទាំ​ងបី​​នេះ​បាននិងកំពុងក្លាយ​ទៅជា​ច្រក​យ៉ាងសំខាន់​ក្នុង​ការនាំ​ឈើប្រ​ណិត ក៏ដូចជា​សត្វព្រៃ​ខុសច្បាប់ ដើម្បី​យកទៅលក់នៅប្រ​ទេសវៀត​ណាម​ដោយ​សារតែមានកាឃុបឃឹតពីសមត្តកិ​ច្ចដែលទទួ​លខុស​ត្រូវច្រកនេះ។
​សេចក្តីរាយការណ៍​របស់ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ពី​យប់​ថ្ងៃទី១៣ ខែមិថុនា ចុង​សប្តាហ៍​កន្លងទៅ រហូតមកដល់​យប់ថ្ងៃទី១៥មិថុនា២ឥ១៤​មាន ឈើប្រណិត​មិនតិចជាង១៩៥រថយន្ត​ទេ ដែល​ត្រូវ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ចេញ​ដោយ​រលូន តាម​ច្រករបៀង​ទាំង៣ ដែល​គ្រប់គ្រង​ដោយ​លោក សេង ប៉ូ មេ​ប៉ុស្តិ៍​ច្រក​អន្តរជាតិ​ឡា​បា​ខេ នោះ។
សេចក្តីរាយការណ៍​បាន​បន្ថែមថា ឈើប្រណិត​ដែល​នាំចេញ​តាម​ច្រករបៀង​ទាំង៣នោះ ត្រូវបាន​គេ​ដឹកជញ្ជូន​តាម​រថយន្ត​ប្រភេទខុសៗគ្នា ដូចជា ប្រភេទ​កាមរី​ស្វិត,កាមរី​ហើម,ឡង់​គ្រី​ស័​រ និង ឡិច​ស៊ី​ស ជាដើម។
ចំពោះ​បញ្ហា​ដឹកជញ្ជូន​ឈើប្រណិត​ យ៉ាង​អនាធិបតេយ្យ​នេះ លោក ស៊ិន វ៉ាន់​វុ​ឌ្ឍ អភិបាលស្រុក​កែវ​សីមា បាន​ទទយលស្គាលថា កន្លងមក​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក​បានធ្វើ​ការងារ​លើ​បញ្ហា​នេះដែរ ប៉ុន្តែ​បច្ចុប្បន្ននេះ ដោយសារ​តែមាន​បញ្ហា​ដល់​សន្តិសុខ​ ​នៅពេលដែល​ចុះបង្ក្រាប ណាមួយ​ដោយ​គ្មាន​ការ​រវីរវល់​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដូច្នេះ​ទើបមិនអាចបង្ក្រាបបាន។បើតាមសម្តីរបស់ចៅហ្វាយស្រុកកែវសីមាបង្ហាញថាសមត្តកិច្ចជំនាញមេព្រៃ​មានគាឃុបឃឹតដោយមិសហការជាមួយអាជ្ញាធរស្រុក។តែម្យាងទៀក័បង្ហាញថាអាជ្ញាធរស្រុកែវសីមាអសមត្តភាពឬក៏អាចហៅថាល្បិ​ចកន្ទេលធំបន្លំដេកក៏ថាបានដែរ។
លោក សេង ប៉ូ ប្រធាន​គ្រប់គ្រង​ច្រករបៀង​ទាំង៣ និង​លោក ទូច យ៉ុ​ន ស្នងការ​រងនគរបាលខេត្តមណ្ឌលគីរី​ទទួលបន្ទុក​ព្រុំដែន វិ​រៈ ៦២១ សារព័តិមានយើ​ង ពុំ​អាច​សុំ​ការបំភ្លឺ​បានទេ ។

ពិធីប្រកាស ស្នងការខេត្ត ព្រះសីហនុ


ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤ នៅស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ មានរៀបចំពិធី ប្រកាសស្នងការ នគរបាល ខេត្តព្រះ សីហនុ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ។
តាមប្រកាស របស់ក្រសួងមហាផ្ទៃ លេខ១៥៧៩ប្រក ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ចុះហត្ថលេខាដោយលោកឧប  ស ខេង សំរេចតែងតាំង លោកឧត្រី  ស៊ាង  កុសល អត្តលេខ ០៤២៧ ស្នងការរង និងជាប្រធានការិយាល័យកណ្តាលសណ្តាប់ធ្នាប់ ជាស្នងការជំនួសលោកឧទោ តាក វណ្ណថា ដែលចូលនិវត្តន៍ និងប្រកាសលេខ១៦១៥ប្រក ចុះថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៤ សំរេចតាំងតាំងលោកវទោ អ៊ី សុខា នាយការិយា ល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន ជាស្នងការរងជំនួសលោក ស៊ាង កុសល វិញ ៕

*** កំណត់សម្គាល់ ***

បទ​យ​ការណ៍​៖ ​ពលករ​ខ្មែរ​អំពាវ​ឲ្យ​រដ្ឋាភិបាល ផ្តល់​ការងារ​ឲ្យធ្វើបន្ទាប់​ពី​យោធា​ថៃ​បញ្ជូន​ពួកគេ​មក​វិញ​


​ក្នុង​រយៈពេល​ប្រមាណ​១០​ថ្ងៃ​មក​នេះ គេ​សង្កេតឃើញ​មាន​រថយន្ដ​រាប់រយ​គ្រឿងរបស់​អាជ្ញាធរ​ខ្មែរ ចាំ​ដឹក​បន្ត​ទៅកាន់​ស្រុកកំណើត​នៅ​តាម​បណ្ដា​ខេត្ដ​រៀងខ្លួន ចំពោះ​ពលករ​ខ្មែរ ដែល​ត្រូវ​បាន​រដ្ឋាភិបាលយោធា​ថៃ​ចាប់​ដឹក​មក​ទម្លាក់ចោល​នៅ​ច្រកព្រំដែន​។​
រហូតដល់​ម៉ោង​ជាង​១២​រំលង​អ​ធ្រាត្រ​ទៅហើយ គេ​នៅតែ​ឃើញ​ពលករ​ខ្មែរ​រាប់​រយ​នាក់​បន្ត​ដំណើរ​ចេញពី​ប្រទេស​ថៃ ចូលមក​កម្ពុជា​ជា​បន្ដបន្ទាប់​។ ពួកគេ​ខ្លះ​បាន​ទៅ​រក​កន្លែង​ស្នាក់​នៅ​តាម​ផ្សារ និង​មួយចំនួនទៀត​អង្គុយ...
*** កំណត់សម្គាល់ ***
ព័ត៍មាននេះ ផ្សព្វផ្សាយ ជាសាធារណៈ នៅ ម៉ោង09:56 ថ្ងៃទី17 ខែ06 ឆ្នាំ2014 ដោយ គេហទំព័រ សារព័ត៌មាន​ខ្មែរ VoD ។ សូមបញ្ចាក់ថា ទិន្នន័យខាងលើ អាចត្រូវបាន កែប្រែរ ឬ លុប ដោយ ម្ចាស់នៃព័ត៍មាន ហើយ Khmer-News.Org មិនមែនជាភាគីគ្រប់គ្រង ឬ ទទូលខុសត្រូវឡើយ។ អំពី បញ្ហាផ្សេងៗ ឬ កំរិតជំនឿទុកចិត្ត នៃ ព័ត៍មាននេះ សូមទាក់ទង ទៅ សារព័ត៌មាន  VoD 

ក្រុម​អាជីវករ​ផ្សារ​ដើម​ក្រឡាញ់​ជិត​១០០​នាក់​តវ៉ា​ឱ្យ​សាលាខេត្ដ​​ធ្វើ​ផ្សារ​បន្ទាប់​ពី​សម្ដេច​តេ​ជោ​ផ្ដល់​លុយ​ជាង​៣០​ម៉ឺន​ដុល្លារ​អត់​ធ្វើ​


ដោយ​ ៖ ជា និរន្តរ៍|ថ្ងៃទី 16 មិថុនា 2014 ម៉ោង 16:56:47
         
​ខេត្ដសៀមរាប​ ៖​ ក្រុម​អាជីវករ​ផ្សារ​ ដើម​ក្រឡាញ់​ជិត​១០០​នាក់​បាន​លើកគ្នា​មក​កាន់​សាលាខេត្ដ​សៀមរាប​តវ៉ា​បង្ខំ​ឱ្យ​អាជ្ញាធរ​ខេត្ដ​ធ្វើ​ផ្សារ​ឱ្យ​វិញ​ក្រោយ​ សម្ដេច​តេ​ជោ​ផ្ដល់​លុយ​ដល់​អាជីវករ​ ផ្សារ​ដើម​ក្រឡាញ់​បន្ទាប់​ពី​ភ្លើង​ឆេះ​អស់​រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយៗ​សម្ដេច​ តេ​ជោ​ ហ៊ុន​ សែន​ បាន​ទម្លាក់​លុយ​ជាង​៣០​ម៉ឺន​ដុល្លារ​តែ​មិន​ព្រម​ធ្វើ​ ។​ ​សកម្មភាព​តវ៉ា​របស់​ក្រុម​អាជីវករ​ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៤​ នៅ​ក្នុង​បរិវេណ​សាលាខេត្ដ​ សៀមរាប​ផ្លូវ​៦០​ម៉ែត្រ​ ។​
​ក្រុម​អាជីវករ​បាន​លើក​ឡើង​ថា​ ក្រោយ​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្សារ​ដើម​ ក្រឡាញ់​ទាំងមូល​ដោយ​បាន​បំផ្លាញ​តូប​លក់​ប្រមាណ​ជាង​៤០០​តូប​រាប​ដល់​ដី​មក​ សម្ដេច​តេ​ជោ​បាន​ផ្ដល់​ថវិកា​ប្រមាណ​ ជាង​៣០​ម៉ឺន​ដុល្លារ​ឱ្យ​អាជ្ញាធរ​ខេត្ដ​សាងសង់​ឡើង​វិញ​ ។​ រហូត​មក​ទល់​ពេល​នេះ​ ផ្សារ​ដើម​ក្រឡាញ់​នៅ​តែ​ជា​ផ្សារ​បែប​ អនាធិបតេយ្យ​ដដែល​ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ភក់ជ្រាំ​ក្រោម​ដំបូល​កៅស៊ូ​តង់​ ហាក់​ពុំ​មែន​ជា​ផ្សារ​ក្រុង​ទេសចរណ៍​។​ អាជីវករ​និយាយ​ថា​ គោលបំណង​ថ្ងៃនេះ​ គឺ​សុំ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​តែ​រឿង​ធ្វើ​ ផ្សារ​តែ​ប៉ុណ្ណោះ​គ្មាន​ទាមទារ​អ្វី​ទាំងអស់​។​
​ក្រុម​អាជីវករ​បញ្ជាក់​ថា​ ប្រសិនបើ​ អាជ្ញាធរ​មិន​កំណត់​ថ្ងៃ​សាងសង់​ផ្សារ​ឱ្យ​ បាន​ច្បាស់លាស់​ទេ​ ពួក​គាត់​នឹង​បន្ដ​ ដំណើរ​ទៅ​រាជធានី​ភ្នំពេញ​ជួប​សម្ដេច​តេ​ជោ​តែ​ម្ដង​ ។​
​ក្រោយ​ក្រុម​អាជីវករ​បញ្ជាក់​អំពី​ គោលបំណង​របស់​ពួក​គាត់​ អាជ្ញាធរ​ បាន​អនុញ្ញាត​ឱ្យ​ពួក​គាត់​ចូល​អគារ​ សាលាខេត្ដ​ដើម្បី​ដោះស្រាយ​គ្នា​ ។​ 
​ក្រុម​អាជីវករ​បន្ថែម​ថា​ ក្រោយ​ពី​បាន​ ចូល​ជួប​មន្ដ្រី​តំណាង​អាជ្ញាធរ​ខេត្ដសៀមរាប​គឺ​ពួក​គាត់​ជា​អាជីវករ​បាន​ទុក​ពេល​ឱ្យ​អាជ្ញាធរ​ខេត្ដ​ចំនួន​៥​ថ្ងៃ​ដើម្បី​កំណត់​ថ្ងៃ​សាងសង់​ផ្សារ​ដើម​ក្រឡាញ់​ជា​ថ្មី​បើសិន​លើស​៥​ថ្ងៃ​មិន​មាន​គោលការណ៍​កំណត់​ឱ្យ​ បាន​ច្បាស់លាស់​ទេ​ពួក​គាត់​នឹង​លើកគ្នា​ ទៅ​ជួប​សម្ដេច​តេ​ជោ​តែ​ម្ដង ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons