Monday, June 16, 2014

ក្រុម​អាជីវករ​ផ្សារ​ដើម​ក្រឡាញ់​ជិត​១០០​នាក់​តវ៉ា​ឱ្យ​សាលាខេត្ដ​​ធ្វើ​ផ្សារ​បន្ទាប់​ពី​សម្ដេច​តេ​ជោ​ផ្ដល់​លុយ​ជាង​៣០​ម៉ឺន​ដុល្លារ​អត់​ធ្វើ​


ដោយ​ ៖ ជា និរន្តរ៍|ថ្ងៃទី 16 មិថុនា 2014 ម៉ោង 16:56:47
         
​ខេត្ដសៀមរាប​ ៖​ ក្រុម​អាជីវករ​ផ្សារ​ ដើម​ក្រឡាញ់​ជិត​១០០​នាក់​បាន​លើកគ្នា​មក​កាន់​សាលាខេត្ដ​សៀមរាប​តវ៉ា​បង្ខំ​ឱ្យ​អាជ្ញាធរ​ខេត្ដ​ធ្វើ​ផ្សារ​ឱ្យ​វិញ​ក្រោយ​ សម្ដេច​តេ​ជោ​ផ្ដល់​លុយ​ដល់​អាជីវករ​ ផ្សារ​ដើម​ក្រឡាញ់​បន្ទាប់​ពី​ភ្លើង​ឆេះ​អស់​រយៈពេល​ជិត​១​ឆ្នាំ​មក​ហើយៗ​សម្ដេច​ តេ​ជោ​ ហ៊ុន​ សែន​ បាន​ទម្លាក់​លុយ​ជាង​៣០​ម៉ឺន​ដុល្លារ​តែ​មិន​ព្រម​ធ្វើ​ ។​ ​សកម្មភាព​តវ៉ា​របស់​ក្រុម​អាជីវករ​ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែមិថុនា​ ឆ្នាំ​២០១៤​ នៅ​ក្នុង​បរិវេណ​សាលាខេត្ដ​ សៀមរាប​ផ្លូវ​៦០​ម៉ែត្រ​ ។​
​ក្រុម​អាជីវករ​បាន​លើក​ឡើង​ថា​ ក្រោយ​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្សារ​ដើម​ ក្រឡាញ់​ទាំងមូល​ដោយ​បាន​បំផ្លាញ​តូប​លក់​ប្រមាណ​ជាង​៤០០​តូប​រាប​ដល់​ដី​មក​ សម្ដេច​តេ​ជោ​បាន​ផ្ដល់​ថវិកា​ប្រមាណ​ ជាង​៣០​ម៉ឺន​ដុល្លារ​ឱ្យ​អាជ្ញាធរ​ខេត្ដ​សាងសង់​ឡើង​វិញ​ ។​ រហូត​មក​ទល់​ពេល​នេះ​ ផ្សារ​ដើម​ក្រឡាញ់​នៅ​តែ​ជា​ផ្សារ​បែប​ អនាធិបតេយ្យ​ដដែល​ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ភក់ជ្រាំ​ក្រោម​ដំបូល​កៅស៊ូ​តង់​ ហាក់​ពុំ​មែន​ជា​ផ្សារ​ក្រុង​ទេសចរណ៍​។​ អាជីវករ​និយាយ​ថា​ គោលបំណង​ថ្ងៃនេះ​ គឺ​សុំ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​តែ​រឿង​ធ្វើ​ ផ្សារ​តែ​ប៉ុណ្ណោះ​គ្មាន​ទាមទារ​អ្វី​ទាំងអស់​។​
​ក្រុម​អាជីវករ​បញ្ជាក់​ថា​ ប្រសិនបើ​ អាជ្ញាធរ​មិន​កំណត់​ថ្ងៃ​សាងសង់​ផ្សារ​ឱ្យ​ បាន​ច្បាស់លាស់​ទេ​ ពួក​គាត់​នឹង​បន្ដ​ ដំណើរ​ទៅ​រាជធានី​ភ្នំពេញ​ជួប​សម្ដេច​តេ​ជោ​តែ​ម្ដង​ ។​
​ក្រោយ​ក្រុម​អាជីវករ​បញ្ជាក់​អំពី​ គោលបំណង​របស់​ពួក​គាត់​ អាជ្ញាធរ​ បាន​អនុញ្ញាត​ឱ្យ​ពួក​គាត់​ចូល​អគារ​ សាលាខេត្ដ​ដើម្បី​ដោះស្រាយ​គ្នា​ ។​ 
​ក្រុម​អាជីវករ​បន្ថែម​ថា​ ក្រោយ​ពី​បាន​ ចូល​ជួប​មន្ដ្រី​តំណាង​អាជ្ញាធរ​ខេត្ដសៀមរាប​គឺ​ពួក​គាត់​ជា​អាជីវករ​បាន​ទុក​ពេល​ឱ្យ​អាជ្ញាធរ​ខេត្ដ​ចំនួន​៥​ថ្ងៃ​ដើម្បី​កំណត់​ថ្ងៃ​សាងសង់​ផ្សារ​ដើម​ក្រឡាញ់​ជា​ថ្មី​បើសិន​លើស​៥​ថ្ងៃ​មិន​មាន​គោលការណ៍​កំណត់​ឱ្យ​ បាន​ច្បាស់លាស់​ទេ​ពួក​គាត់​នឹង​លើកគ្នា​ ទៅ​ជួប​សម្ដេច​តេ​ជោ​តែ​ម្ដង ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons