នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលគ្រប់គ្រងដោយលោក ស៊ិន វ៉ាន់វុឌ្ឍត្រូវបានគេដឹងថាមានច្រករបៀងចំនួន៣ដែលអាចឆ្លងចូលទៅប្រទេសវៀតណាមគឺ ច្រកង៉ាំដី,ច្រកង៉ាំបាវ៉េ និងច្រកង៉ាំបរឡាង។ឥឡូវច្រករបៀងទាំងបីនេះបាននិងកំពុងក្លាយទៅជាច្រកយ៉ាងសំខាន់ក្នុងការនាំឈើប្រណិត ក៏ដូចជាសត្វព្រៃខុសច្បាប់ ដើម្បីយកទៅលក់នៅប្រទេសវៀតណាមដោយសារតែមានកាឃុបឃឹតពីសមត្តកិច្ចដែលទទួលខុសត្រូវច្រកនេះ។
Monday, June 16, 2014
កែវសីម៉ាមណ្ឌលគិរីមានច្រករបៀងចំនួន៣ ជាកន្លែងចេញឈើប្រណីតទៅស្រុកយួន
សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថា គិតត្រឹមពីយប់ថ្ងៃទី១៣ ខែមិថុនា ចុងសប្តាហ៍កន្លងទៅ រហូតមកដល់យប់ថ្ងៃទី១៥មិថុនា២ឥ១៤មាន ឈើប្រណិតមិនតិចជាង១៩៥រថយន្តទេ ដែលត្រូវក្រុមឈ្មួញដឹកជញ្ជូនចេញដោយរលូន តាមច្រករបៀងទាំង៣ ដែលគ្រប់គ្រងដោយលោក សេង ប៉ូ មេប៉ុស្តិ៍ច្រកអន្តរជាតិឡាបាខេ នោះ។
សេចក្តីរាយការណ៍បានបន្ថែមថា ឈើប្រណិតដែលនាំចេញតាមច្រករបៀងទាំង៣នោះ ត្រូវបានគេដឹកជញ្ជូនតាមរថយន្តប្រភេទខុសៗគ្នា ដូចជា ប្រភេទកាមរីស្វិត,កាមរីហើម,ឡង់គ្រីស័រ និង ឡិចស៊ីស ជាដើម។
ចំពោះបញ្ហាដឹកជញ្ជូនឈើប្រណិត យ៉ាងអនាធិបតេយ្យនេះ លោក ស៊ិន វ៉ាន់វុឌ្ឍ អភិបាលស្រុកកែវសីមា បានទទយលស្គាលថា កន្លងមកគណៈបញ្ជាការឯកភាពស្រុកបានធ្វើការងារលើបញ្ហានេះដែរ ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារតែមានបញ្ហាដល់សន្តិសុខ នៅពេលដែលចុះបង្ក្រាប ណាមួយដោយគ្មានការរវីរវល់ពីស្ថាប័នពាក់ព័ន្ធ ដូច្នេះទើបមិនអាចបង្ក្រាបបាន។បើតាមសម្តីរបស់ចៅហ្វាយស្រុកកែវសីមាបង្ហាញថាសមត្តកិច្ចជំនាញមេព្រៃមានគាឃុបឃឹតដោយមិសហការជាមួយអាជ្ញាធរស្រុក។តែម្យាងទៀក័បង្ហាញថាអាជ្ញាធរស្រុកែវសីមាអសមត្តភាពឬក៏អាចហៅថាល្បិចកន្ទេលធំបន្លំដេកក៏ថាបានដែរ។
លោក សេង ប៉ូ ប្រធានគ្រប់គ្រងច្រករបៀងទាំង៣ និងលោក ទូច យ៉ុន ស្នងការរងនគរបាលខេត្តមណ្ឌលគីរីទទួលបន្ទុកព្រុំដែន វិរៈ ៦២១ សារព័តិមានយើង ពុំអាចសុំការបំភ្លឺបានទេ ។