Tuesday, June 17, 2014

មេព្រៃ​ចាប់​ឃាត់​រថយន្ដ​សាំង​យ៉ុ​ង​ដឹក​អ្នក​​ដំណើរ​លួច​បង្កប់​ឈើ​ប្រណីត​ជា​ច្រើន​សន្លឹក​

|ថ្ងៃទី 17 មិថុនា 2014 ម៉ោង 15:57:50
         
​ខេត្ដក្រចេះ​ ៖​ មេព្រៃ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ​សហការ​ជាមួយ​កម្លាំង​ កងរាជអាវុធហត្ថ​ខេត្ដ​បាន​ចាប់​ឃាត់​ រថយន្ដ​សាំ​យ៉ុ​ង​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​ ដោយសារ​លួច​ដឹកឈើ​ប្រណីត​ជា​ច្រើន​សន្លឹក​ចេញពី​ខេត្ដស្ទឹងត្រែង​ឆ្ពោះទៅ​ ស្រុក​តំបែរ​ ខេត្ដ​ត្បូងឃ្មុំ​ ។​
​ករ​នី​ឃាត់​រថយន្ដ​សាំ​យ៉ុ​ង​លួច​ដឹក​ ឈើ​ប្រណីត​ពី​សំណាក់​កម្លាំង​ចម្រុះ​បាន​ ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៤​ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ ចំណុច​ ទំនប់​ត្រ​នូ​ល​ឆ្នាំង​ ក្នុង​សង្កាត់​ក្រគរ​ ក្រុង​ ក្រចេះ​ ហើយ​ត្រូវ​បាន​កម្លាំង​ជំនាញ​នាំ​ មក​រក្សា​ទុក​នៅ​ស្ថានីយ​បណ្ដុះ​កូន​ឈើ​ ខ្សា​ ។​ សកម្មភាព​នា​ព្រឹក​នោះ​ដែរ​សមត្ថ​ កិច្ច​ពុំ​បាន​ចាប់​ឃាត់ខ្លួន​ជន​ណា​ម្នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជំនួញ​ឈើ​ខុស​ ច្បាប់​នេះ​ទេ​ ដោយ​សមត្ថកិច្ច​បាន​ចាប់​ ដកហូត​តែ​រថយន្ដ​ម៉ាក​សាំ​យ៉ុ​ង​ ពណ៌​ស​ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2Q-3091​ តែ​ប៉ុណ្ណោះ​ ។​
​នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ​ លោក​ ប៉ុក​ វ​ណ្ណា​ បានឱ្យ​ដឹង​ថា​ រថយន្ដ​ មួយ​គ្រឿង​នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ ក្នុង​សង្កាត់​ក្រគរ​ ក្រុង​ក្រចេះ​ ។​
​នាយ​សង្កាត់​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ រថយន្ដ​សាំ​យ៉ុ​ង​មួយ​គ្រឿង​នេះ​បាន​នាំ​មក​ រក្សា​ទុក​នៅ​ស្ថានីយ​បណ្ដុះ​កូន​ឈើ​ខ្សា​ និង​បាន​វាស់វែង​ភ្លាមៗ​ដែរ​ ហើយ​ឈើ​ ទាំងនេះ​មាន​ចំនួន​១០២​សន្លឹក​សុទ្ធ​សឹង​ ជា​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ស្មើ​ជាង​១​ម៉ែត្រគូប​ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons