Monday, June 9, 2014

ពលរដ្ឋ​នៅ​សៀមរាប​ត្អូញត្អែរ​ក្លិន​កាក​សំណល់​ក្រុម​ហ៊ុន​ ​GEA​ ​EA​ ​


ថ្ងៃទី 09 មិថុនា 2014 ម៉ោង 17:24:11
         
ខេ​ត្ដ​សៀមរាប​ ​៖ ក្រុង​សៀមរាប​មិន​ត្រឹម​តែ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​មក​ទ​ស្ស​នា​ប្រា​ង​ប្រាសាទ​បុ​រ​ណ​ប៉ុណ្ណោះ​ទេ​ ​ក៏​ប៉ុន្តែ​ក្រុង​ប្រវត្ដិ​សា​ស្ដ្រ​មួយ​នេះ​ ​ក៏​មាន​ក្លិន​ស្អុយ​ពី​គំនរ​សំរាម​មក​លើ​ប្រជា​ពលរដ្ឋ​ ​និង​ភ្ញៀវ​ទេសចរ​ផង​ដែរ​ ​។ ជាក់​ស្ដែង​ ​គំនរ​សំរាម​ ​របស់​ក្រុម​ម​ហ៊ុន​ហ្គា​អ៊ី​យ៉ា​ ​(GEA​ ​EA​) ស្ថិត​នៅ​ភូមិ​ខ្នារ​ថ្មី​ ​សង្កាត់​ជ្រាវ​ ​ក្រុង​សៀមរាប​ ​បាន​ជះ​ក្លិន​ស្អុយ​រាប់​ឆ្នាំ​មក​ហើយ​ ​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​សុខ​ភាព​លើ​ពួក​គាត់​ ​ពិសេស​ក្មេ​ងៗ​ ​ប៉ុន្ដែ​អាជ្ញា​ធ​រ​គ្រាន់​តែ​សន្យា​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​បំបាត់​និង​សំអាត​ ​។
ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ ​នៅ​ក្បែរ​គំនរ​សំរាម​របស់​ក្រុម​ហ៊ុន​ហ្គា​អ៊ី​យ៉ា​នេះ​ ​ខក​ចិត្ដ​នឹង​អាជ្ញា​ធ​រដែ​ល​គ្មាន​ចំ​ណាត់​ការ​លើ​ក្លិន​កាក​សំណល់​ស្អុយ​រលួយ​ ​ដែល​ជះ​ក្លិន​ស្អុយ​មក​លើ​ពួក​គាត់​ ​។
អាជ្ញា​ធ​របា​ន​ចុះ​ពិ​និត្យ​ទី​តាំង​ស្ដុក​សំរាម​បណ្ដោះអាសន្ន​របស់​ក្រុម​ហ៊ុន​ហ្គា​អ៊ី​យ៉ា​នេះ​ ​កាល​ពី​ថ្ងៃ​សុក្រ​ទី​០៦ ខែ​មិ​ថុ​នា​ ​ ​បន្ទាប់​ពី​សន្យា​ជាមួយ​ពលរដ្ឋ​៦ខែ​ឲ្យ​បាត់​ក្លិន​ស្អុយ​ ​និង​សំឡេង​គ្រឿង​ចក្រ​រំខាន​ដល់​ពួក​គេ​ ​ប៉ុន្ដែ​ការ​សន្យា​មិន​មាន​ប្រសិទ្ធ​ភាព​ ​។
ពលរដ្ឋ​នៅ​ភូមិ​ខ្នារ​ថ្មី​ ​សង្កាត់​ជ្រាវ​ ​លោក​ ​គួ​ច​ ​សុខ​ហេង​ ​បាន​ឲ្យ​ដឹង​ថា​ ​គំនរ​ស​ម្រាម​ស្ដុក​ទុក​របស់​ក្រុម​ហ៊ុន​ហ្គា​អ៊ី​យ៉ា​ ​(GEA​ ​EA​) បាន​ជះ​ក្លិន​ស្អុយ​រលួយ​ ​ប៉ះ​ពាល់​សុខ​ភាព​អ្នក​ភូមិ​ ​ជា​ពិសេស​លើ​កុមារ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ​ប៉ុន្ដែ​ជា​អាជ្ញា​ធ​រ​បែរ​ជា​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​នេះ​ ​ចាក់​សំរាម​ស្ដុក​ទុក​ទី​តាំង​ចាស់​៣ខែ​ប​ន្ដ​ទៀត​ ​។ លោក​ប​ន្ដ​ថា​ ​ប្រជា​ពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​ប​ន្ដ​បន្ទាប់​ ​ដើម្បី​ឲ្យ​អាជ្ញា​ធ​រ​ប្ដូរ​ទី​តាំង​ក្រុម​ហ៊ុ​នេះ​ ​ហើយ​អាជ្ញា​ធ​របា​ន​សន្យា​ឲ្យ​ក្រុម​ហ៊ុន​កែ​សម្រួល​បំបាត់​ក្លិន​ស្អុយ​រ​យៈ​ពេល​៦ខែ​ ​ប៉ុន្ដែ​ការ​សន្យា​គ្មាន​ប្រសិទ្ធ​ភាព​ ​។ ពលរដ្ឋ​បាន​លើក​ឡើង​ថា​ ​ក្រុម​ហ៊ុន​សំអាត​ក្រុង​ហ្គា​អ៊ី​យ៉ា​នេះ​ ​មិន​ត្រឹម​តែ​ទុក​ឲ្យ​ជះ​ក្លិន​កាក​សំណល់​ដែល​ក្រុម​ហ៊ុន​ដឹក​មក​ស្ដុក​ទុក​បណ្ដោះអាសន្ន​មក​លើ​អ្នក​ភូមិ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្ដែ​ថែម​ទាំង​មាន​សំឡេង​គ្រឿង​ចក្រ​រំខាន​ពួក​គាត់​ចាប់​ពី​ព្រឹក​ដល់​យប់​ផង​ដែរ​ ​។ ពួក​គាត់​ដាក់​សំ​ណូ​រថា​ ​ក្រុម​អាជ្ញា​ធ​រពាក់​ព័ន្ធ​ ​មក​ត្រូ​ត​ពិ​និត្យ​ម្ដង​ ​បាន​បិត​ម៉ា​ស់​ការពារ​សុខ​ភាព​ ​ប៉ុន្ដែ​ពលរដ្ឋ​ដែល​រស់​នៅ​ស្រូប​យក​ក្លិន​ស្អុយ​រាល់​ថ្ងៃ​នោះ​ ​តើ​ពួក​គាត់​ប៉ះ​ពាល់​សុខ​ភាព​បែប​ណា​ខ្លះ​? ពួក​គេ​បញ្ជាក់​ថា​ ​ពួក​គាត់​មិន​ហាម​ឃាត់​ក្រុម​ហ៊ុន​ស្ដុក​សំរាម​បណ្ដោះអាសន្ន​ទេ​ ​ប៉ុន្ដែ​សូម​កុំ​ឲ្យ​មាន​សំឡេង​រំខាន​ ​និង​ជះ​ក្លិន​ស្អុយ​មក​លើ​ពួក​គាត់​ ​។
ទាក់ទង​នឹង​ករណី​នេះ​ ​លោក​ ​ស៊ូ​ ​ផ្លា​តុង​ ​អភិបាល​ស្ដី​ទី​ក្រុង​សៀមរាប​ ​បាន​មាន​ប្រសាសន៍​ថា​ ​ក្រុម​ហ៊ុន​បាន​រៀបចំ​បំបាត់​ក្លិន​ស្អុយ​ខ្លះ​ៗ ហើយ​អាជ្ញា​ធ​រ​ទុក​ពេល​ឲ្យ​ក្រុម​ហ៊ុ​នេះ​ប​ន្ដ​៣ខែ​ ​ដើម្បី​រៀបចំ​បច្ចេកទេស​ ​បំបាត់​ក្លិន​ការ​ដឹក​ជញ្ជូន​ ​និង​ការ​រំខាន​សំឡេង​ដល់​ពលរដ្ឋ​ ​។ លោក​ប​ន្ដ​ថា​ ​បើ​សិន​ក្រុម​ហ៊ុន​មិន​អនុ​វ​ត្ដ​តាម​ការ​ណែនាំ​នោះ​ ​អាជ្ញា​ធ​រ​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ ​។
យ៉ាង​ណា​ក៍​ដោយ​ ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ពលរដ្ឋ​ ​ទី​តាំង​ស្ដុក​សំរាម​បណ្ដោះអាសន្ន​របស់​ក្រុម​ហ៊ុន​ហ្គា​អ៊ី​យ៉ា​នេះ​ ​បាន​ជះ​ក្លិន​ស្អុយ​រលួយ​មក​លើ​អ្នក​ភូមិ​ ​និង​បំពុល​ប​រិ​ស្ថាន​ ​ចំ​កណ្ដាល​ក្រុង​ទេសចរណ៍​អង្គរ​នេះ​ ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ​ពោល​តាំង​ពី​អតីត​អភិបាល​ខេ​ត្ដ​ ​លោក​ ​ស៊ូ​ ​ភិ​រិ​ន្ទ​ ​មក​ម្ល៉េះ​ ​។ ប្រជា​ពលរដ្ឋ​បាន​ដាក់​ពាក្យ​ប្ដឹង​ជា​ប​ន្ដ​បន្ទាប់​ ​ដើម្បី​ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​ប្ដូរ​ទី​តាំង​ថ្មី​ ​ប៉ុន្ដែ​អាជ្ញា​ធ​រ​មិន​មាន​ចំ​ណាត់​ការ​ឡើយ​ ​៕ដោយ​ ៖ ជា និរន្តរ៍|
 - See more at: http://www.nokorwatnews.com/detailnews.php?newsid=41704&mnu=2&cid=4#sthash.ZOyMjkro.dpuf

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons