Wednesday, June 4, 2014

ឈើ​ខ្នួង​ចន្លោះ​​៥០​ម៉ែត្រ​គី​ប​​ជិត​​១០​០​ម៉ែត្រ​​គី​បរប​ស់មេឈ្មួញដ៏ធំប្រមូលលាក់ទុកជិតផ្ទះនាយ​សង្កា​ត់​ព្រៃ​ឈើវុន​​ប៌ុនធឿន​តែ​គា​ត់ឆ្លើ​យថា​មិន​ដឹងរឿង



14ក្រុមចំរុះដឹក​នាំដោ​យលោក កូយ ​កាន់​យ៉ា ព្រះរាជអា​ជ្ញាខេ​ត្តឧ​ត្តរ មាន​ជ័យ លោក​ ឃុន​ សុភា​ រង​ខណ្ឌ រដ្ឋបា​លព្រៃ​ឈើដឹក​នាំ​មន្ត្រី​ពាក់ព័ន្ធ​ទៅចា​ប់ប្រមូ​លឈើ​ខ្នួង​រាប់សិប​ម៉ែត្រគី​ប ដែល​អ្នកនិយា​យថាជារប​ស់ថៅកែ​ដេប៉ូឈើដ៏​ធំម្នាក់​ឈ្មោះ ឡៃ វ៉ា រស់នៅ ភូមិគោកវត្ត ឃុំចុងកាល ស្រុកចុង កាល ខេត្ត​ឧត្តរមា​នជ័​យ កាលពីថ្ងៃទី ២៧-២៨ ខែឧសភា ឆ្នាំ២០១៤ ។
ឈើដែលគេលាក់ទុកមាន៣កន្លែង ទី១នៅភូមិបន្ទាយថ្មី ទី២នៅ ភូមិក ទី៣នៅភូមិគោកវត្ត ។ អ្វីដែល គួរឱ្យភ្ញាក់ផ្អើលនោះលោក កូយ កាន់ យ៉ា នឹកស្មានមិ​នដល់ថា ស្រុកចុងកាល មិនឈើប្រណិតរា​ប់សិបម៉ែត្រគី​បដូច្នេះសោះ រឿងដែលធ្វើឱ្យបែកធ្លាយដែល មេព្រៃឆ្លើយថាមិន​ដឹងគេគ្របទុក​ជិត២ឆ្នាំ ដោយសារអ្នកកាសែត និងទូរទស្សន៍ ក្នុងស្រុក​រាយកា​រណ៍ជូនលោកប្រធាន ព្រះរាជអាជ្ញាលោកចុះមកមើលផ្ទាល់ ហើយរាយកា​រណ៍ជូនឯកឧត្តម ស ថាវី អភិបាលគណៈ​អភិបាលខេត្តឧ​ត្តរមាន ជ័យ ឯកឧត្តមក៏អនុញ្ញាតិឱ្យប្រមូលឈើ ទាំងអស់យកទៅ​រក្សាទុកនៅ​ខណ្ឌរដ្ឋបាលព្រៃឈើ ។
មាតុភូមិ បានស​ម្ភាសន៍ផ្ទាល់ លោក វ៉ួន ប៊ុនធឿន នាយកសង្កាត់ព្រៃ ឈើចុងកា​លសំរោង ពេលសួរថាឈើ នេះជាឈើរបស់អ្នកណា លោកឆ្លើយ ថាមិនដឹងទេ តែដឹងថា ឈើនេះគេ ប្រមូលទិញស្ទុកទុកប្រហែល២ខែមក ហើយ ហើយក៏​មិនដឹងថាឈើនេះមាន ចំនួនប៉ុន្មានម៉ែត្រគីបដែរ ។
លោក កូយ កាន់យ៉ា បានឱ្យ ដឹងថា នៅលើជំនាញព្រៃឈើមកដល់ ពេលនេះមិនទា​ន់មានអ្នកណាម្នាក់ចេញមុខទទួលខុសត្រូវនៅឡើយទេ ពេល សួរថា​ តើម្ចាស់ឈើត្រូវមានទោសដែរ ឬអត់ លោកឆ្លើយថា ធ្វើតាមនីតិវិធី ច្បាប់ ហើយលោកបានបន្តថា មានការ ឯកភាពនិងអនុ​ញ្ញាតិពីឯកឧត្តមអភបាល ខេត្ត ។
មាតុភូមិ សុំសម្ភាសន៍ផ្ទាល់ ឯកឧត្តម ស ថាវី ពេលសួរថា ឈើខ្នួង ច្រើនម៉ែត្រគីបនៅស្រុកចុងកាល ឯក ឧត្តមឆ្លើយថា ឈើណាដែលអត់ច្បាប់ ត្រូវចាប់ប្រមូលយកទាំងអស់ ។ វារក ស៊ីយកប្រាក់ចាយតែអែង ឱ្យឯកឧត្តម ជាអ្នកខុស ពេលសួរថាម្ចាស់ឈើ តើ មានចំណាត់ការយ៉ាងណាដែរ ឯកឧត្តម ឆ្លើយថា ទុកឱ្យតុលាការចាត់ការតាម ច្បាប់ ។ ពេលសួរថា ឈើដែលស្តុកទុក នៅជិតស្នាក់ការរដ្ឋបាលព្រៃឈើ និង ជិតផ្ទះនាយសង្កាត់ តែលោក វ៉ូន ប៉ុន ធឿន ឆ្លើយថាមិនដឹង តើឯកឧត្តមមាន វិធានការយ៉ាងណា ឯកឧត្តមឆ្លើយថា វាឃុបឃិតជាមួយឈ្មួញទុកឱ្យអ្នកជំ នាញគេចាត់ការ ហើយធ្វើរបាយការណ៍ ជូនឯកឧត្តម ហើយឯកឧត្តមបញ្ជាក់ ថា និងមិនលើកលែងនោះឡើយ ។
         កាសែតមាតុភូមិ បានចុះផ្សាយ មួយលេខរួច​មកហើយដែល​មានចំណង​ជើងថា​មេព្រៃខេត្តឧត្តរមានជ័យកន្ទេល ធំបន្លំដេក ទទួលការគាំ​ទ្រយ៉ា​ងក្រៃលែង ជាក់ស្តែងគំនរឈើរាប់រយម៉ែត្រគីប ។ លោក ធឿក ដឹងថា គេទិញទុក២ខែ មកហើយ ហេតុអីមិនបង្ក្រាប ទុកអ្នក កាសែតរាយការ​ណ៍ជូនទៅតុលាការបែកធ្លាយជាសាធារណ ទើបចេញមុខ មកចាប់។ ពលរដ្ឋក្នុងខេត្ត និងមន្ត្រីរាជ ការរាប់រយអ្នកក្នុង​ខេត្តឧត្តរមានជ័យទាម​ទារសុំឯក​ឧត្តម ស ថាវី ដកលោក វ៉ួន ប៊ុនធឿន ចេញពីនាយសង្កាត់ព្រៃ ឈើ ស្រុក​ចុងកាល និងសំរោង ព្រោះ បើទុកឱ្យមេខណ្ឌដកលោក វ៉ួន ប៊ុនធឿន ចេញនោះពល​រដ្ឋមិនមានជំនឿទេពីព្រោះ​អីមហាជនឱ្យ​ឈ្មោះថា​ត្រីចង្​វា​ចិញ្ចឹម ត្រីឆ្តោរ ។
    កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤ ការបង្កើតគណបញ្ជា​ការឯកភាព​រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ ដែលមានសមា ជិក៤១រូប ឯកឧត្តម ស ថាវី ជាប្រធា​ន ឧត្តមសេនីយ៍ទោ នួន នៅ មេបញ្ជាការ រងយោធាភូមិភា​គទី៤អ​នុប្រ​ធា​ន ។​ ប្រ ជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ កំពុង រងចាំមើលតើ​ឯកឧត្តមហ៊ា​ន​កាត់​សាច់ ស្អុយចោលធ្វើជាគំរូដល់អ្នកដទៃដែរឬអត់

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons