Wednesday, June 4, 2014

ស្លា​ប់ស្រី​ថៃ​ម្នាក់​នៅ​កា​ស៊ី​ណូ​ព្រីន​សេ​ស​ក្រុង​​ប៉ោ​​យ​ប៉ែតស​មត្ថ​កិច្ច​កោះ​ហៅ​បុរស​បីនា​ក់ទៅ​សួរនាំ



បន្ទាយ​​មានជ័យ​៖​ថ្ងៃទី​០៤មិ​​ថុនា ឆ្នាំ​២០១​​៤ស្រី​​ថៃ​​​ម្នា​​ក់បា​ន​ស្លា​​ប់នៅ​​ក្នុង​កា​ស៊ី​ណូ​​ព្រីន​​សេស​​ជាន់​​ទី០៣កា​​ល​ពីវេ​លម៉ោ​ង​០៦និ​​ង០០នា​​ទីព្រឹ​កស្រី​​ថៃ​ដែ​ល​បា​​នស្លាប់នោះ​​មា​នឈ្មោះ​​ផយ​​អាយុ​ប្រ​​មាណជា៣​៥ឆ្នាំ​ មាន​ដើម​កំណើ​ត​នៅ​​ប្រទេ​សថៃ ។ ប្រភពពី​អ្នកញៀនល្បែងកាស៊ី​ណូបាន​បង្ហើប​ឲ្យដឹង​ថា៖ ស្រី​ជន​ជាតិ​ថៃដែ​លបា​នស្លាប់​នោះគឺ​ជាភ្ញៀវ​ប្រចាំ​នៅកា​ស៊ីណូ​ហ្គោល​ឌិន​ក្រោ​ន ព្រីនសេ​ស និងហ៊ូវ៉ា​ហ្គេន​ទីង ជាយូ​ឆ្នាំម​កហើ​យប្រភ​ពបាន​បន្ត​ទៀតថា​៖ ពីមុន​ស្រីរូបនោះ​គេមានលុ​យច្រើនរា​ប់លាន​បាត​ប្រាក់​ថៃប៉ុន្តែ​ក្រោយ​មកបានចា​ញ់ល្បែង​កាស៊ីណូអ​ស់ប្រាក់​ពីខ្លួ​ន ក៏ស្នាក់​នៅក្នុង​បន្ទប់​ជួលកា​ស៊ីណូតែម្តង​មិនទៅផ្ទះ​វិញទេ​ព្រោះនាងបា​នលក់កេ​រអាករ​អស់ហើ​យ ។​
ចំណែ​កប្រភ​ពមួយបាន​បញ្ជាក់ថា៖​អ្នកដែលចា​ញ់បន​ល្បែងកា​ស៊ីណូនៅ​ក្រុងប៉ោយ​ប៉ែនេះភាគ​ច្រើន​ក្លាយ​ជាជន​ប្រើប្រាស់​គ្រឿង​ញៀន និងវិក​លចថ​រិកជាដើ​មជាក់​ស្តែងកាលពី​ព្រឹកមិញនេះបន្ទា​ប់ពីការ​ស្លាប់​ស្រីថៃខា​ងលើស​មត្ថកិច្ចន​គរបា​លនៃ​អធិកា​រដ្ឋានក្​រុងប៉ោយប៉ែ​តបាន​កោះហៅ​ជន​សង្ស័យ​ចំនួន០​៣នាក់​ទៅសួរ​នាំនៅអធិ​ការនគ​របាល​ក្រុងបុរស​ទាំងបី​នាក់​ដែលស​មត្ថកិច្ចបា​នសួរនាំនោះ​មានឈ្មោះ​១ ឡៅ ​ស៊ុនលា​ងភេទ​ប្រុស​អាយុ៤០​ឆ្នាំជ​នជាតិ​មាឡេស៊ី ​២ឈ្មោះ ​វ៉ង់ ម៉ា​ន់ ភេទ​ប្រុស​អាយុ៥​៥ឆ្នាំជ​នជាតិ​ស៊ីង​ហ្គាពូ និ​​ងទី៣ឈ្មោះ ​លឿងហ៊ូវហុងភេទ​ប្រុស​អាយុ៤៩ឆ្នាំជ​នជាតិវៀ​តណាម​ ។
ដោយ​មានកា​រសង្ស័យជុំ​វិញការ​ប្រើប្រាស់​គ្រឿង​ញៀនស​មត្ថកិច្ចបា​នឲ្យបុរស​ទាំងបី​នាក់នោះនោ​មដាក់​ដប​ហើយ​ពិនិត្យទឹ​មភ្លាម​នោះបាន​រកឃើញ​ម្នាក់​ក្នុងចំណោម០៣​នាក់មានផ្ទុកសា​រជាតិ​ញៀននៅ​ក្នុងទឹ​កនោ​ម គឺជា​ជនជាតិ​វៀតណាមឈ្មោះ​លឿង ហ៊ូវហុង ។ នៅព្រឹកមិ​ញនេះឈ្មោះ លឿង ហ៊ូវហុង បាននិយាយថា៖ រូបគេបាន​មកលេ​ងល្បែងនៅ​កាស៊ីណូ​ខាង​លើ​ជាង១០ឆ្នាំម​កហើយ​ជាងនេះ​ទៅ​ទៀត​នោះ ស្ត្រីជន​ជាតិថៃដែ​លបាន​ស្លា​ប់នោះ​គឺជាមិត្តភ​ក្ត័ស្គាល់គ្នា​ក្នុងគ្រាលេ​ងល្បែងប្រ​មាណ​ជាង០៧​ខែហើយ​ដែរ លឿង​ ហ៊ូវហុង ​បានប្រាប់ថា៖ ​នាង ផយ មា​នជម្ងឺរប្រចាំ​កាយ​និយាយ​មិនចេ​ញប្រមាណ​ជាបីទៅ​បួនថ្ងៃម​កហើយ ពោលគឺនា​ងតែងតែ​បញ្ចេញកាយវិកា​រថា៖ឈឺកយាង​ណាក៏ដោយ​ពេល​សមត្ថកិច្ចឆេ​កបន្ទប់​ដែល​ស្ត្រីរ​ងគ្រោះស្នាក់នៅ​ជាន់ទី០​៣ក្នុងកា​ស៊ីណូព្រីនសេ​សនោះ បាន​រកឃើ​ញឧប​ករណ៏សេព​គ្រឿង​ញៀន ស្រោមអា​នាម័យ​រួម​ទាំងថ្នាំ​កែរោគ​ជាច្រើន​មុខទៀតផ​ងតែយើងមិ​នទាន់ដឹង​នៅឡើយថា៖​តើសមត្ថកិច្ច​សនិដ្ឋានលើ​ករណី​ស្លាប់ របស់​ស្រីថៃ​រូបនោះ​ជាយ៉ា​ងនោះទេ  ។
ពាក់ពន្ធ័ករ​ណីស្លាប់ស្រីថៃ​អ្នកញៀន​បនល្បែង​កាស៊ីណូ​ខាង​លើ លោ​កអ៊ុំ សុ​ផល អធិការ​នគរបាលក្រុងប៉ោយ​ប៉ែតបានប្រាប់​យ៉ាងខ្លី​កាលពីវេ​លាម៉ោង​១២​ថ្ងៃ​ទី០​៤មិថុនា២០១៤ថា៖ស្លាប់​ដោយជម្ងឺខ្យល់​គ តែម្យ៉ា​ងប៉ុ​ណ្ណោះ ។
  គួររំលឹកផ​ងដែរថាស្រី​ថៃដែ​លបា​នស្លាប់​ក្នុងកា​ស៊ីណូ​នោះនា​ងមាន​ផ្ទៃពោះ​ជា​ច្រើ​នខែម​កពេលនេះ​សាកសពរប​ស់នាងត្រូវ​បានក្រុមហ៊ុ​នកាស៊ីណូ​ដឹកយកទៅ​ទុកនៅក្នុងវត្ត​ស្រះត្រាចស្ថិត​នៅភូមិក្បាល​ស្ពាន១​សង្កាត់និ​ងក្រុង​ប៉ោយប៉ែត រងចាំ​សាច់ញាតិ្តនាំ​យកទៅប្រទេ​សថៃវិញ   ៕, , Comment closed
CASINOCASINO2CASINO 3

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons