Wednesday, June 4, 2014

មេ​ព្រៃ​ឈើ​បិទ​ភ្នែក​ ឲ្យប​ទ​ល្មើស​ព្រៃឈើកំពុងតែកើត​មា​នពេ​ញប​ន្ទុក​នៅ​ក្នុង​ដែន​ព្រៃ​កា​ពារ​មណ្ឌ​លគិរី


,
Y meមណ្ឌលគិរី៖​ ព្រៃ​ឈើនៅ​ក្នុង​​ដែន​ព្រៃ​កា​​ពារ​នា​នា ដូច​ជា​ព្រៃ​កា​​ពារ​ម​ណ្ឌ​លគិរី ដែន​​ជំរ​ក​សត្វ​ព្រៃ​ភ្នំ​ព្​រេច និង​ដែន​​បរិស្ថាន ដែ​ល​ដែ​ន​ព្រៃ​កា​ពា​រ​នី​មួយ​សុទ្ធ​តែមាន​ប្រធាន​គ្រប់គ្រងផ្​សេងៗគ្នាត្រូវ​បានគេរាយការណ៍បា​ននិងកំពុ​ង​កើ​​តមាន​ការកាប៉បំផ្លាញដោយមានកា​រឃុបឃឹតពី​មេព្រៃ​ និងក្រុម​ហ៊ុនវី​ឡា។
ប្រជាពលរដ្ឋនិយាយថាគេ​តែងតែ​ឃើញ​រថយន្ត​កែឆ្នៃ​ជាច្រើន​គ្រឿង​បាននិងកំពុង​ធ្វើការ​ដឹក ជញ្ជូន​ឈើប្រណិត​ចេញពី​ដែន​ព្រៃ​ខាងលើ ចូលមកក្នុង​ភូមិ​ឡៅ​ការ​ទំលាក់​ឲ្យ​រថយន្ត​យី​ឌុប​ជញ្ជូន​បន្ត។សូមបញ្ជាក់ថានៅក្នុង​ភូមិ ឡៅ​ការ ដែលមាន​ភូមិសាស្ត្រ​នៅ​ប៉ែក​ខាងជើង​ក្រុង​សែន​មនោ​រម្យ​នោះ មាន​ចំការកៅស៊ូ​មួយ កន្លែង​ក្រោម​ការគ្រប់គ្រងរបសើក្រុមហ៊ុន​វិ​និ យោគ​ ឈ្មោះ វីឡា ត្រូវបាន​គេ​រាយ​ការ​ណ៏​ថា ជាកន្លែងដែលក្រុមហ៊ុន​បាន​ឃុបឃិត​ជាមួយ​ឈ្មូ​ញ​ទុច្ចរិត ទ​ទូល​លាក់ បាំង ​ឈើប្រណិត​ឲ្យ​ឈ្មូ​ញ​យក​ទៅ លក់​បន្ត។
ប្រភពពី​ប្រជា​សហគម​ន៏​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​ក្នុង​មួយថ្ងៃ​មាន​រថយន្ត​ប្រភេទ​យី​ឌុប​ពី៥ទៅ១០ គ្រឿង​ធ្វើការ​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ប៉ា​រ៉ា​ស់​ចេញពី​ក្នុង​ក្រុមហ៊ុន​ វីឡា ឆ្លងកាត់​ក្រុង​សែន​មនោ​រម្យ​លើផ្លូវ​ជាតិ​លេខ៧៦ ឆ្ពោះទៅ​លក់​នៅ​ខេត្តកំពង់ចាម​តែម្តង។គ្រប់ពេល​ដែលមាន​ក្បូន​ឡាន​ចេញ​សព្វដង ​តែងតែមាន​រថយន្ត​ម៉ាក ធន​ដ្រា បើក​តាម​ក្រោយ​ជានិច្ច ដើម្បី​មើលផ្លូវ​រត់ការ​ប្រាប់​សមត្ថកិច្ច​ក្នុង​ខេត្តមណ្ឌលគិរី​ក្រចេះ និង​កំពង់ចាម។ប្រភពពី​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី បាន​បង្ហើប​ថា ក្រុមហ៊ុន​វីឡា ជា​ក្រុមហ៊ុន​វិនិយោគ​សម្បទាន​សេដ្ឋកិច្ច​ពី រដ្ឋាភិបាល​មានប្រពន្ធរបស់​លោក​យឹម លុ​ច្ស អភិបាលរង​ខេត្តមណ្ឌលគិរី​ជា​ប្រធាន​ក្រុមហ៊ុន។ក្រុមហ៊ុន​នេះ​វិនិយោគ​លើ ដំណាំ​កៅស៊ូ ក្នុង​ផ្ទៃដី​ចំនួន​ជាង៧រយ​ហិ​ក​តា។ប្រភព​បន្តថា ក្រុមហ៊ុន​បាន​ផ្ទេរ​សិទ្ធ​ឲ្យ​លោក​ឧកញ៉ា​លឹម ប៊ុន​ណា ហៅ​ខ្នា ជា​អ្នកប្រមូល​ផល​អនុផល​ព្រៃឈើ​នៅក្នុង​ដែន​របស់​ក្រុមហ៊ុន និង​មាន​មេកា​ឈ្មោះ​ក្តី ជា​អ្នកមើល​ការ ខុស ត្រូវ​ជំ​នូ​ស។បច្ចុប្បន្ន​ក្រុមហ៊ុន​វីឡា បានធ្វើ​ការដាំ​កៅស៊ូ មិនទាន់​គ្រប់​ចំនួន ដី​ដែល​ខ្លូន​វិនិយោគ​នៅឡើយ។ប្រការដែលគួរឲ្យចាប់អារម្មណ៍គឺ
រាល់ពេល​អ្នកយក​ព័​ត៏​មាន​សាកសួរ​ទៅ​សមត្ថកិច្ច​ជំនាញរដ្ឋបាលព្រៃឈើគេ ប្រាប់ថា ឲ្យ​ទាក់ទង​ទៅ​សួរ​លោក​ក្តី  ដែលជា​មេកា​ក្រុមហ៊ុន​នោះ​ទៅវិញ៕ ,

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons