Wednesday, June 11, 2014

អ្នកនាំពាក្យ​ក្រសួងការបរទេស​បំភ្លឺ​ជុំវិញ​ការ​បញ្ជូន​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​ចេញពី​ប្រទេស​ថៃ​


|ថ្ងៃទី 11 មិថុនា 2014 ម៉ោង 17:30:00
         
​ខេត្ដបន្ទាយមានជ័យ​ ៖​ រយៈពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា​គិត​ចាប់ពី​ថ្ងៃ​ទី​៩​ ដល់​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៤​នេះ​គេ​បាន​ សង្កេត​ឃើញ​ពលករ​ខ្មែរ​ទាំងប្រុស​និង​ស្រី​រាប់​ពាន់​នាក់​ត្រូវ​អាជ្ញាធរ ​និង​តម្រួត​ដៃ​ដឹក​តាម​រថយន្ដ​ចូល​មក​ច្រក​អន្ដរជាតិ​ នានា​តាម​បន្ទាត់​ព្រំដែន​ភាគ​ខាងលិច​ ចូល​មក​ទឹកដី​កម្ពុជា​វិញ​ ។​
​នៅ​ក្នុង​ការ​ដឹក​បញ្ជូន​ពលករ​ខ្មែរ​ ជា​ច្រើន​នាក់​ត្រឡប់​មក​ប្រទេស​កម្ពុជា​ វិញ​ស្រប​ពេល​ដែល​មាន​ពាក្យ​លើក​ឡើង​ថា​ ពលករ​ខ្មែរ​មួយ​ចំនួន​ត្រូវ​តម្រួត​ថៃ​ បាញ់​សម្លាប់​និង​វាយ​ធ្វើបាប​ទើប​មាន​ ពលករ​ខ្លះ​ចាក​ចេញពី​ប្រទេស​ថៃ​ដោយ​ខ្លួនឯង​ក៏​មាន​ ។​
​ពលករ​ដែល​អាជ្ញាធរ​ថៃ​ដឹក​មក​ទម្លាក់​ នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​បាន​និយាយ​ថា​ ពលករ​ខ្មែរ​មួយ​ចំនួន​ធំ​មិន​បាន​បើកប្រាក់​ ខែ​ពី​ថៅកែ​ថៃ​ដែល​ពួក​គេ​បាន​ធ្វើការ​ជា​ មួយ​នោះ​ទេ​ ហើយ​មាន​ពលករ​ខ្លះ​ចាក​ ចេញ​ដោយ​គ្មាន​សោហ៊ុយ​មក​ស្រុក​ទៀត​ ផង​ ។​ ចំពោះ​បញ្ហា​នេះ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​ គ្នា​នេះ​ដែរ​សម្រាប់​ច្រក​ទ្វារ​អន្ដរជាតិ​ ប៉ោយ​ប៉ែ​ត​គេ​បាន​សង្កេត​ឃើញ​អាជ្ញាធរ​ ពាក់ព័ន្ធ​បាន​ចុះ​ណែនាំ​ដល់​អ្នក​រត់​តាក់​ ស៊ី​ អ្នក​ប្ដូរ​ប្រាក់​តាម​តូប​ ពិសេស​អ្នក​ ប្ដូរ​ប្រាក់​នៅ​ទី​សាធារណៈ​មិន​ត្រូវ​ដំឡើង​ ថ្លៃ​រថយន្ដ​និង​ដំឡើង​ថ្លៃ​អត្រា​ប្ដូរ​ប្រាក់​ នោះ​ឡើយ​ដើម្បី​ជួយ​សម្រួល​ដល់​ពលករ​ ជា​ចំណាកស្រុក​ ។​
​ទាក់ទិន​នឹង​ការ​បញ្ជូន​ពលករ​ខ្មែរ​ពី​ ប្រទេស​ថៃ​គួរ​ឱ្យ​ចាប់អារម្មណ៍​នេះ​អ្នក​ នាំពាក្យ​ក្រសួងការបរទេស​និង​សហ​ប្រ​តិ​ ប​ត្ដិ​ការ​អន្ដរជាតិ​បាន​ចេញ​សេចក្ដី​បំភ្លឺ​ជុំវិញ​ពាក្យ​ចចាមអារ៉ាម​និង​ការ​បញ្ជូន​ ពលករ​ខ្មែរ​មក​កម្ពុជា​វិញ​ ។​
​នៅ​ក្នុង​សេចក្ដី​បំភ្លឺ​របស់​លោក​ កុយ​ គួ​ង​ អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ចុះ​ថ្ងៃ​ទី​១​ ខែ​ មិថុនា​ ឆ្នាំ​២០១៤​ បានឱ្យ​ដឹង​ថា​ ចំពោះ​ ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ កង​យោធា​ ថៃ​ធ្វើ​សកម្មភាព​ដេញ​បាញ់​ពលករ​ខ្មែរ​ ខុសច្បាប់​នោះ​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​ បាងកក​និង​ស្ថាន​អគ្គ​កុង​ស៊ុ​កម្ពុជា​នៅ​ខេត្ដ​ស្រះ​កែវ​ប្រទេស​ថៃ​បាន​ស្រាវជ្រាវ​ រួចរាល់​ហើយៗ​បញ្ជាក់​ថា​ មិន​មាន​ព័​ត៌​ មាន​បែប​នេះ​ទេ​ ។​ ករណី​អាជ្ញាធរ​ថៃ​ បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​ជា​ច្រើន​នាក់​មក​កម្ពុជា​វិញ​នោះ​ខ្ញុំ​សូម​បញ្ជាក់​ដូច​ តទៅ​ ១-​អាជ្ញាធរ​យោធា​ថៃ​បាន​ដាក់​ កំហិត​ឱ្យ​ក្រុមហ៊ុន​ រោងចក្រ​ សហគ្រាស​ ឯកជន​ថៃ​បញ្ឈប់​ការ​ប្រើប្រាស់​ពលករ​ ខុសច្បាប់​តទៅ​ទៀត​ ។​ ដូច្នេះ​ក្រុម​ ហ៊ុន​រោងចក្រ​សហគ្រាស​ទាំងនោះ​សម្រេច​ ឱ្យ​ពលករ​ខុសច្បាប់​ត្រឡប់​ទៅ​ប្រទេស​ របស់​ខ្លួន​វិញ​ រួម​ទាំង​ពលករ​ខ្មែរ​ខុស​ ច្បាប់​ផង​ដែរ​ ។​
​ទី​២-​ករណី​ដែល​អាជ្ញាធរ​ថៃ​បច្ចុប្បន្ន​ បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​មក​កម្ពុជា​ វិញ​នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ​ ។​ កន្លង​មក​ទោះជា​នៅ​មុន​ពេល​ប្រទេស​ថៃ​ គ្រប់គ្រង​ដោយ​អាជ្ញាធរ​យោធា​ក៏​ដោយ​ ក៏​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​មក​កម្ពុជា​វិញ​ដែរ​ ដោយ​ជា​រៀង​ រាល់​២​ឬ​៣​ថ្ងៃ​ម្ដង​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​ចំនួន​រាប់រយ​នាក់​ មក​កម្ពុជា​វិញ​ ។​
​ទី​៣-​ក្នុង​រយៈពេល​៩​ថ្ងៃ​គិត​ចាប់ពី​ ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៩​ ខែមិថុនា​ ឆ្នាំ​២០១៤​ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ខុស​ ច្បាប់​ចំនួន​៧.៥០៧​នាក់​មក​កម្ពុជា​វិញ​។​
​ទី​៤-​នៅ​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៤​ ឯកឧត្ដម​អ៊ុ​ង​ ស៊ា​ន​ រដ្ឋលេខាធិការ​ក្រសួង​ ការ​បរទេស​និង​សហប្រតិបត្ដិការ​អន្ដរ​ ជាតិ​បាន​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គ​រាជ​ ទូត​ថៃ​ប្រចាំ​កម្ពុជា​អំពី​ស្ថានការណ៍​ បច្ចុប្បន្ន​នៅ​ប្រទេស​ថៃ​ ។​ ក្នុង​ជំនួប​ នោះ​ឯកឧត្ដម​ អ៊ុ​ង​ ស៊ា​ន​ បាន​ស្នើ​ឱ្យ​ភាគី​ ថៃ​បញ្ជូន​ពលករ​ខ្មែរ​ដែល​ចូល​ធ្វើការ​ ខុសច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​មក​កម្ពុជា​ វិញ​មាន​លក្ខណៈ​មនុស្សធម៌​ដោយ​មិន​ ត្រូវ​ដាក់​ឱ្យ​ឈរ​ប្រជ្រៀត​គ្នា​ក្នុង​រថយន្ដ​ ទ្រុង​ព័ទ្ធ​ដោយ​សំណាញ់​ដែក​នោះ​ទេ​ ៕
 - See more at: http://www.nokorwatnews.com/detailnews.php?newsid=41802&mnu=2&cid=4#sthash.4r1c4uVB.dpuf

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons