Wednesday, June 11, 2014

តូច​នឹង​សង្សារ​សុំ​បែកផ្លូវ​ទៅ​ស្និត​ស្នាល​និង​បុរស​ជា​មិត្ដភក្ដិ​ផឹកថ្នាំ​ពុល​ប៉ង​សម្លាប់​ខ្លួន​


ដោយ​ ៖ ស​ សារ៉េត|ថ្ងៃទី 12 មិថុនា 2014 ម៉ោង 09:01:56
         
​ខេត្ដ​ប៉ៃលិន​ ៖​ បុរស​ម្នាក់​គិត​ខ្លី​បាន​ផឹកថ្នាំ​ពុល​ប៉ង​សម្លាប់​ខ្លួន​ ប៉ុន្ដែ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ទាន់​ បន្ទាប់​ពី​សង្សារ​សុំ​បែកផ្លូវ​និង​ទៅ​ស្និត​ ស្នាល​ជាមួយនឹង​បុរស​ជា​មិត្ដភក្ដិ​របស់​ខ្លួន​ ។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រលប់​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៤​ ស្ថិត​នៅ​ក្នុងភូមិ​ចំការ​កាហ្វេ​ សង្កាត់​ទួល​ល្វា​ ក្រុង​-​ខេត្ដ​ប៉ៃលិន​ ។​
​បុរស​គិត​ខ្លី​ប៉ង​សម្លាប់​ខ្លួន​ព្រោះតែ​ រឿង​សង្សារ​បែកចិត្ដ​ឈ្មោះ​ វី​ ស្នា​ អាយុ​ ២៣​ឆ្នាំ​ មានមុខ​របរ​ធ្វើ​ចម្ការ​ រស់នៅ​ ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​ ។​ 
​បើ​តាម​ប្អូនស្រី​ជន​រង​គ្រោះ​ឈ្មោះ​ វី​ ស្រី​ អាយុ​១៨​ឆ្នាំ​ បានឱ្យ​ដឹង​ថា​ នៅ​មុន​ ពេល​ដែល​បងប្រុស​របស់​នាង​ផឹកថ្នាំ​ ពុល​ប៉ង​សម្លាប់​ខ្លួន​បងប្រុស​របស់​នាង​ បាន​និយាយ​ប្រាប់​ថា​ សង្សារ​របស់​គាត់​ នៅ​សុខៗ​ក៏​សុំ​បែកផ្លូវ​ ហើយ​បែរជា​ទៅ​ ស្រលាញ់​បុរស​ម្នាក់​ទៀត​ដែល​ជា​មិត្ដ​ ភក្ដិ​របស់​គាត់​ទៅ​វិញ​ ។​ ដូច្នេះ​រូប​គាត់​ មិន​ចង់​រស់នៅ​ទៀត​ទេ​ ព្រោះ​អ្វីៗ​ដែល​ បាន​សាង​អនុស្សាវរីយ៍​និង​ប្រគល់​បេះ​ ដូង​ជូន​សង្សារ​ទីបំផុត​នាង​តបស្នង​មក​ វិញ​ទៅ​ស្រលាញ់​មិត្ដភក្ដិ​របស់​ខ្លួន​ ។​
អ្នក​រស់នៅ​ជិតខាង​នឹង​ផ្ទះ​ជន​រង​គ្រោះ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បាន​ ឃើញ​នារី​ម្នាក់​ដែល​ធ្លាប់​ស្និត​ស្នាល​ ជាមួយ​ជន​រង​គ្រោះ​បាន​មក​អង្គុយ​ផ្ទះ​ជន​ រង​គ្រោះ​ហើយ​បាន​ជជែក​គ្នា​ខ្លាំងៗ​ដោយ​ គេ​បានឮ​នារី​រូប​នោះ​និយាយ​សុំ​បែកផ្លូវ​។​ លុះ​ពេល​ល្ងាច​គេ​បានឃើញ​នារី​ខាងលើ​ នេះ​ជិះ​ម៉ូតូ​ឱប​ចង្កេះ​ជាមួយនឹង​មិត្ដភក្ដិ​ជន​រង​គ្រោះ​និង​ទំនងជា​ជន​រង​គ្រោះ​បាន​ ឃើញ​សង្សារ​របស់​ខ្លួន​មាន​ភាព​ស្និត​ ស្នាល​ជាមួយនឹង​មិត្ដភក្ដិ​ដែល​ជា​ប្រុស​ ថ្មី​ក៏​តូចចិត្ដ​យក​ថ្នាំពុល​ផឹក​អស់​កន្លះ​ លី​ត្រ​ ប៉ុន្ដែ​ដោយសារ​ប្អូនស្រី​ឃើញ​ ទាន់​ក៏​នាំ​គ្នា​ដឹក​មក​មន្ទីរពេទ្យ​ខេត្ដ​ឱ្យ​ គ្រូពេទ្យ​ជួយ​សង្គ្រោះ​ ។​ 
​ប្រភព​ពី​អ្នក​រស់នៅ​ជិតខាង​ដដែល​ បាន​បន្ដ​ថា​ ជន​រង​គ្រោះ​ក៏​បាន​ទាស់សម្ដី​ ជាមួយនឹង​ម្ដាយ​ផង​ដែរ​នៅ​មុន​ពេល​ កើតហេតុ​ហើយ​ប្រហែលជា​ជន​រង​គ្រោះ​ តូចចិត្ដ​នឹង​សង្សារ​សុំ​ចែកផ្លូវ​ផង​និង​ ម្ដាយ​ស្ដីបន្ទោស​ផង​ក៏​ដាច់​ចិត្ដ​ចង់​ សម្លាប់​ខ្លួន​ដូច្នេះ​ទៅ​ ។​
នៅ​ក្នុង​មន្ទីរពេទ្យ​គេ​បានឃើញ​នារី​ ជា​សង្សារ​តែ​គេ​មិន​ស្គាល់ឈ្មោះ​បាន​ទៅ​អង្គុយ​នៅ​ចុងជើង​ជន​រង​គ្រោះ​ ខណៈ​ក្រុម​ គ្រូពេទ្យ​កំពុង​បូមទឹក​លាង​ក្រពះ​សម្អាត​ ជាតិពុល​ ។​
បើ​តាម​ក្រុម​គ្រួសារ​បុរស​គិត​ខ្លី​ខាង​ លើ​នេះ​ឱ្យ​ដឹង​ថា​ រហូត​មក​ដល់​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៤​ ជន​រង​គ្រោះ​បាន​រួច​ផុត​ពី​សេចក្ដីស្លាប់​ ប៉ុន្ដែ​អាការ​ជន​ រង​គ្រោះ​ឋិត​នៅ​ក្នុង​ការ​តាមដាន​របស់​គ្រូពេទ្យ​នៅឡើយ​ ព្រោះ​ដោយសារ​ថ្នាំ​ពុល​បាន​ជ្រាប​ចូលខ្លួន​ប្រាណ​ ៕
 - See more at: http://www.nokorwatnews.com/detailnews.php?newsid=41807&mnu=2&cid=4#sthash.y0bc3YJw.dpuf

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons