Monday, May 19, 2014

អាជីវករ​ជាង​១០០​នាក់​នៅ​ផ្សារ​បាន​លុង​បិទ​តូប​ឡើង​តវ៉ា​រឿង​ភ្លើង​អគ្គិ​ស​នី​ដាច់​ស្ទើរ​គ្រប់​ម៉ោង​


|ថ្ងៃទី 19 ឧសភា 2014 ម៉ោង 16:12:26
         
​ខេត្ដរតនគិរី​ ៖​ ក្រុម​អាជីវករ​ប្រមាណ​ ជាង​១០០​តូប​លក់ដូរ​នៅ​ក្នុង​ផ្សារ​បាន​លុង​ បាន​នាំ​គ្នា​តវ៉ា​នៅ​មុខ​ស្នាក់​ការ​ផ្សារ​ បាន​លុង​ដើម្បី​ឱ្យ​ប្រធាន​ផ្សារ​ដែល​បាន​ ដេញថ្លៃ​ផ្គត់​ផ្គង​ភ្លើង​នៅ​ផ្សារ​មួយ​នេះ​ ខណៈ​ភ្លើង​ដាច់​ស្ទើរ​គ្រប់​ម៉ោង​ដែល​ មិន​អាច​ឱ្យ​ពួក​គាត់​ទ្រាំ​នឹង​ភាព​ក្ដៅ​ ហប់​គ្មាន​ខ្យល់​នេះ​បាន​ ។​
​ការ​តវ៉ា​របស់​ក្រុម​អាជីវករ​បាន​ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៤​ ប៉ុន្ដែ​ការ​តវ៉ា​របស់​អាជីវករ​ ពុំ​មាន​អំពើ​ហិង្សា​ណាមួយ​កើតឡើង​ នោះ​ទេ​ បើ​ទោះបីជា​ដំណោះស្រាយ​នៅ​មាន​ភាព​ស្រពិចស្រពិល​នៅឡើយ​ ។​​អាជីវករ​ម្នាក់​បាន​និយាយ​ថា​ ភ្លើង​ អគ្គិសនី​នៅ​ក្នុង​ផ្សារ​បាន​លង់​ដាច់​ស្ទើរ​ គ្រប់​ម៉ោង​ហើយ​គីឡូ​កុង​ទ័​រ​ភ្លើង​ដើរ​ លឿន​ដូច​មនុស្ស​រត់​ ។​
​អាជីវករ​រូប​នេះ​បញ្ជាក់​ថា​ ភ្លើង​ ដែរ​ពួក​គាត់​ប្រើ​មួយ​គីឡូវ៉ាត់​ស្មើរ​នឹង​ ១០០០​រៀល​លើស​ពី​តម្លៃ​ភ្លើង​វា​រី​អគ្គិ​ស​ នី​កម្ពុជា​ដល់​ទៅ​៣៣០​រៀល​ក្នុង​មួយ​គីឡូ​ ឯណោះ​ ។​​អាជីវករ​ម្នាក់​ទៀត​បាន​អះអាង​ថា​ នៅ​ភ្លើង​ដាច់​ម្ដងៗ​ក្រុម​អាជីវករ​លក់ដូរ​ នៅ​ក្នុង​ផ្សារ​បាន​លុង​មិន​អាច​នាំ​គ្នា​ទ្រាំ​ អង្គុយ​លក់​បាន​ទេ​ ព្រោះ​វា​ក្ដៅ​ខ្លាំង​ដូច​ គេ​ស្រុះ​ដកដង្ហើម​មិន​បាន​ព្រោះ​គ្មាន​ ខ្យល់​អុក​ស៊ី​សែន​ពិសេស​អាជីវករ​ដែល​ មានកូន​ខ្ចី​និង​កូន​តូច​ ។​ 
​អាជីវករ​ដដែល​នេះ​បាន​បន្ដ​ថា​ ប្រ​សិន​ បើ​ភ្លើង​ដាច់​ស្ទើរ​គ្រប់​ម៉ោង​អ្នក​ផ្គត់ផ្គង់​ ភ្លើង​គួរតែ​រក​ម៉ាស៊ីនភ្លើង​ដើម្បី​ទុក​បម្រុង​ ពេល​ភ្លើង​ដាច់​ ។​​ជុំវិញ​ការ​តវ៉ា​របស់​អាជីវករ​នៅ​ផ្សារ​ ក្រុង​បាន​លុង​នេះ​លោក​ជៀម​ សុ​ផាត​ តំណាង​ឱ្យ​អ្នក​ផ្គត់ផ្គង់​ភ្លើង​បាន​និយាយ​ ទៅ​កាន់​អ្នក​តវ៉ា​ថា​ បញ្ហា​ភ្លើង​ដាច់​នេះ​ គួរតែ​ក្រុម​អាជីវករ​ទៅ​ទាក់ទង​ជាមួយ​ ក្រុមហ៊ុន​អគ្គិសនី​ ។​​លោក​បាន​បន្ដ​ថា​ បច្ចុប្បន្ន​នៅ​ក្នុង​ ផ្សារ​បាន​លុង​នេះ​ក៏​មាន​ម៉ាស៊ីនភ្លើង​ ត្រៀម​បម្រុង​ដែរ​ ប៉ុន្ដែ​ម៉ាស៊ីនភ្លើង​នោះ​ វា​តូច​អូស​មិន​រួច​ទេ​នៅ​ពេល​ថ្ងៃ​តែបើ​ នៅ​ពេល​យប់​គឺ​អាច​បញ្ឆេះ​បាន​ ។​
​តាម​អាជីវករ​ឱ្យ​ដឹង​ថា​ ការ​ផ្គត់ផ្គង់​ អគ្គិសនី​នៅ​ក្នុង​ផ្សារ​ក្រុង​បាន​លុង​នេះ​ គឺ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ សា​លាង​ ជា​ អ្នក​ដេញថ្លៃ​បាន​ដើម្បី​ផ្គត់ផ្គង់​ដល់​អាជីវ​ ករ​នៅ​ក្នុង​ផ្សារ​ទាំងមូល​ ។​ ក៏​ប៉ុន្ដែ​ការ​ ដែល​តំណាង​របស់​ក្រុមហ៊ុន​លោក​ជាម​ សុ​ផាត​ ដែល​អះអាង​ថា​ ឱ្យ​ប្រជាពលរដ្ឋ​ ទៅ​សួរ​ក្រុម​ហ៊ុ​បន​អគ្គិសនី​នោះ​ចម្លើយ​ នេះ​ដូច​ជា​មិន​ទទួលខុសត្រូវ​ក្រៅ​តែ​ មើល​កុង​ទ័​រ​ភ្លើង​យក​លុយ​ ។​
​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​របស់​ក្រុម​អាជីវ​ ករ​ហើយ​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ ស្រាយ​នៅឡើយ​នោះ​អ្នក​យក​ព័ត៌មាន​ នគរវត្ដ​មិន​អាច​រក​ការ​ពន្យល់​ពី​លោក​ ឧកញ៉ា​ សា​លាង​ ប្រធាន​ផ្សារ​ផង​និង​ជា​ អ្នក​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ផ្សារ​មួយ​នេះ​បាន​ ទេ​ ថា​តើ​នឹង​មាន​ដំណោះស្រាយ​យ៉ាង​ ណា​ដើម្បី​កុំឱ្យ​ភ្លើង​ដាច់​?​ ហើយ​បើ​ភ្លើង​ ដាច់​ត្រូវ​មាន​ម៉ាស៊ីន​បញ្ឆេះ​ផ្គត់ផ្គង់​ភ្លើង​ ដល់​អាជីវករ​ដែរ​ឬទេ​?​ ព្រោះ​ពេល​នេះ​ ជា​រដូវប្រាំង​ក្ដៅ​ស្ទើរ​រលាក​ ៕
 - See more at: http://www.nokorwatnews.com/detailnews.php?newsid=40884&mnu=2&cid=4#sthash.jsZnwsie.8U21AB8Y.dpuf

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons