Monday, May 19, 2014

ផ្សង​ប្រផ្នូល​ក្នុង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ ពោត សណ្តែក និង​ស្រូវ ទទួល​ផល​បង្គួរ


ថ្ងៃទី​ 19 ខែឧសភា ឆ្នាំ2014, ម៉ោង 10:26 AM ដោយ ៖ សេរី មករា

កណ្តាល៖ ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​នៅ​​ឆ្នាំ​នេះ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទី​លាន​បាល់​ទាត់​ក្រុង​តា​ខ្មៅ ទី​រួម​ខេត្ត​កណ្តាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា ក្រោម​ព្រះ​រាជ​ធិប​តី​ភាព ព្រះ​មហា​ក្សត្រ ព្រះ​បាទ​សម្តេច ព្រះ​បរ​មនាថ នរោត្តម សីហមុនី  រួម​ទាំង​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​ព្រឹទ្ធ​សភា រដ្ឋ​សភា និង​រាជ​រដ្ឋា​ភិបាល ព្រ​ម​ទាំង​បណ្តា​អង្គ​ទូត ជា​ច្រើន​​ទៀត ។
ក្នុងពិធីផ្សងប្រផ្នូលតាមរយៈគោឧសភរាជ នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤ នៅឆ្នាំនេះ ក្រោយពីក្រុម​អ្នករៀបចំពិធីបាន​ដឹកគោ​ឧសភរាជ ( គោបារបស់ព្រះមហាក្សត្រ ) ចំនួន ២ ក្បាល ដើម្បីឲ្យបរិភោគវត្ថុ ៧ យ៉ាង រួមមាន៖ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រា រូចមក បានបង្ហាញថា ពោត សណ្តែក និងស្រូវ នឹងទទួលបានទិន្នផលបង្គួរ។ គួររំលឹកថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបាន​ព្រះមហាក្សត្រ ដឹកនាំប្រារព្ធជារៀងរាល់ឆ្នាំ នាថ្ងៃ៤ រោច ខែពិសាខ ។
ព្រះរាជពិធីនេះ ជាពិធីមង្គលមួយ ដែលគេចាត់ទុកថា ជាការចាប់ផ្តើមប្រសិទ្ធពរ ឲ្យដល់ប្រជាកសិករ ក្នុងការចាប់ផ្តើមធ្វើស្រែចម្ការ នៅរដូវវស្សា ឲ្យទទួលបាន​ទិន្នផល​ខ្ពស់ ។
ក្រោយពីស្តេចមាឃ និងព្រះមេហួរ ដឹកនាំភ្ជួររាស់ និងសាបព្រោះស្រូវ ពោត សណ្តែក ល្ង ជានិមិត្តរូប ចំនួន ៣ ជុំ នៅវាលព្រះស្រែ គឺក្រុមអ្នករៀបចំពិធី ត្រូវដឹកគោ​ឧសភរាជ ( គោបារបស់ព្រះមហាក្សត្រ ) ចំនួន ២ ក្បាល ដើម្បីឲ្យបរិភោគវត្ថុ ៧ យ៉ាង រួមមាន៖ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រា ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons