Monday, May 19, 2014

ឃួន​ ​ជឿ​ន​មេ​បញ្ជា​ការ​ វរៈ៥១៥ បើ​កឱ្យមាន​ច្រក របៀង​សម្ងា​​ត់ គឺ​“ច្រក​​ដើម​ ចារ” ដើ​ម្បីរក​លា​ភស​ក្ការៈ


6តាមប្រភ​ពព័ត៌​មាន ពីប្រជា​ពល រដ្ឋ រស់​នៅក្បែ​រព្រំដែ​នកម្ពុជា​-ថៃបាន ឱ្យ​ដឹង​ថាៈ មានបទ​ល្មើសជា​ច្រើនបាន​ និងកំ​ពុងកើត​ឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង ដោយវរៈ​សេនាតូច ​លេខ៥១៥ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយ មានជ័យ ដែលគ្រប់គ្រងដោយលោក វរសេនីយទោឃួន ជឿន ។បទល្មើស ដែលកើតមាន នៅក្នុងភូមិសាស្ត្រខាង លើនេះ មានដូចជា ការនាំចេញ-ចូល នូវទំនិញគេចពន្ធខុសច្បាប់ យ៉ាងអនា-ធិបតេយ្យតាមច្រករបៀងនានា ពី កម្ពុជាឆ្លងទៅថៃ និងពីថៃចូលមក កម្ពុជា ដោយគ្មានការបង្ក្រាបប្ញុទប់ ស្កាត់សោះឡើយ ។ ជាក់ស្តែងកាល ពីថ្ងៃទី១៩ខែមេសាឆ្នាំ ២០១៤ ក្រោយ ចូលឆ្នាំខ្មែរ ក្រុមពលករខ្មែរទាំងហ្វូងៗ ដែលធ្វើចំណាកស្រុក ទៅធ្វើការខុស ច្បាប់ក្នុងទឹ​កដីថៃ ត្រូវបានគេដឹកយក ទៅស្តុកទុក នៅក្បែរច្រករ​បៀងស​ម្ងាត់ ឈ្មោះ“ដើមចារ” ហើយត្រូវបានគេ យករថយន្តថៃ មកដឹកព​លករខ្មែរ​ទាំង នោះបន្តចូលទៅក្នុងប្រទេសថៃ យ៉ាង រលូនបំផុត គ្មានការទ​ប់ស្កាត់ពី​សមត្ថ កិច្ចប្រចាំការ នៅក្នុងភូមិសាស្ត្រនោះ ឡើយ ។ បើតាមសេច​ក្តីរាយកា​រណ៍ បានឱ្យដឹងថាៈ នៅចំណុចភូមិអូរបីជាន់ ឃុំអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្ត បន្ទា​យមានជ័យ ស្ថិតនៅតំបន់“ប៉ុស្តិ៍ ប្ញុស្សី”ដែលមានឈ្មោះ សុខ ចំរើន ហៅជ័យ ជាអ្នកទទួលខុសត្រូវក្នុងការ ល្បាតត្រួតពិនិត្យ នៅតាមប​ណ្តោយ ផ្លូវលំ ពីភូមិអូរបីជាន់ ទៅភូមិព្រៃចាន់ ចំណុះឱ្យល្បាត២ នៃវរៈលេ​ខ៥១៥នេះ មានការលួចលាក់ បង្កើតឡើងនូវច្រក សម្ងាត់មួយ​កន្លែងមាន​ឈ្មោះថា ៖ “ច្រកដើមចារ” នៅជាប់ព្រំប្រទល់ ភូមិណូនម៉ាក់មុន ស្រុកគោកស៊ួង ខេត្ត ស្រះកែវ នៃប្រទេសថៃឡង់ដ៍ ។ច្រក សម្ងាត់បំបែកថ្មីឈ្មោះ ដើមចារនេះ ត្រូវបានគេឃុបឃិតគ្នា ជាលក្ខណៈ ប្រព័ន្ធ ដឹកពលករខ្មែរចំណាកស្រុកជា ច្រើននាក់យកទៅលាក់ទុក នៅក្បែរ ច្រកសម្ងាត់ខាងលើ ដោយមានឈ្មោះ ជា ជាអ្នកទទួលខុសត្រូវក្នុងការទាក់ ទងជាមួយថៃ ដើម្បីយករថយន្តមក ដឹកជញ្ជូនបន្តពីកន្លែងសម្ងាត់នោះ ជា បន្តបន្​ទាប់ ស្ទើររាប់មិនអស់។ ការ ដឹកជញ្ជូនក្រុមពលករ ចេញពីស្រុកខ្មែរ ទៅស្រុ​កសៀម នៅកន្លែងច្រកសម្ងាត់ ថ្មីដើមចារនេះ មានថៅកែថៃមករាប់ ក្បាល​មនុស្សយកលុយ ក្នុងម្នាក់ៗចំនួន ២៥០០បាត(ប្រាក់ថៃ)។ ទីតាំងច្រក សម្ងាត់​ដើមចារនេះ មិនមែនចេះតែ មានអ្នកសារព័ត៌មាន អាចចូលទៅថត ពីសកម្ម​ភាព នៃការប្រព្រឹត្តល្មើសច្បាប់ បានដោយស្រួលៗទេ គឺមានការ​គម្រាម កំហែងថាៈ វាប៉ះពាល់ដល់ព័ត៌មាន សន្តិសុខជាតិ ពិសេសទី​តាំងយោធា ។ តែង្រ់ថាៈ គេបើកឱ្យមានបទល្មើស ហេតុអ្វីគេមិ​នគិតថាៈ ប៉ះពាល់ដល់ ទីតាំងយោធានិងសន្តិសុខជាតិ?! ។ សូមបញ្ជាក់ថា ៈ ក្រៅពីច្រកសម្ងាត់ ដើមចារក្នុងភូមិសាស្ត្រអូរបីជាន់ ដែល គ្រប់គ្រងដោយវរៈ៥១៥នេះ ក៏មានបទ ល្មើសនាំទំនិញគេចពន្ធ និងហាមឃាត់ ផងដែរ ។ប្រជាពលរដ្ឋរស់នៅក្នុងភូមិ ឃុំអូរបីជាន់ បានឱ្យដឹងថាៈមិនថាថ្ងៃ ប្ញុយប់ជ្រៅនោះទេ នៅច្រករបៀង ដែលគ្រប់គ្រង ដោយទាហានកងពល ៥១ បានបើកឱ្យមានទំនិញគេចពន្ធនាំ ចេញពីប្រទេសថៃ ចូលមកកម្ពុជា យ៉ាងគគ្រឹកគគ្រេង ជាងច្រកតំបន់បឹង ត្រកួន និង​ម៉ាឡៃទៅទៀត ។ប្រភព បន្តថាៈទំនិញភាគច្រើន ដែលនាំចូល តាមច្រកនេះមា​នដូចជា មាន់ ទា ជ្រូក គោក្របី និងទំនិញផ្សេង​ៗជាច្រើនមុខ ទៀត ។ ការនាំចូលទំនិញទាំងនេះគឺ ធ្វើឡើងនៅពេ​លយប់ជ្រៅ តាមរថ យន្តនីសាន់ ទួរីស និងរថយន្តកាមរី រាប់សិបឡាន ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យ បសុពេទ្យខេត្ត បន្ទាយមានជ័យ បានឱ្យដឹងថាៈជាមួយ នឹងការនាំចូលមាន់ ទា ជ្រូក គោ ក្របី សមត្ថកិច្ចរបស់លោក ពុំដែលនៅស្ងៀម នោះទេ គឺតែងតែចេញ​បង្ក្រាបបានជា បន្តបន្ទាប់ តែការបង្ក្រាបនេះនៅមិន ទាន់មានប្រសិទ្ធភាពទេ ព្រោះការនាំ ចូលទំនិញខាងលើ ពីសំណាក់ក្រុម ឈ្មួញក្នុងខេត្តប​ន្ទាយមានជ័​យនេះ មាន ច្រករបៀងជាច្រើន ដែលគ្រប់គ្រង ដោយសមត្ថកិច្ច តាមបន្ទាត់​ព្រំដែន ដូច្នេះ សម្រាប់ជំនាញរបស់បសុពេទ្យ គឺពិបាកខ្លាំង​ណាស់ក្នុងការបង្ក្រាប ។ លោក ហ៊ុយ ទូច បន្តទៀតថាៈច្រកអូរ បីជាន់ ឥឡូវសម្បូរ​ទៅដោយមាន់ ទា ជ្រូក គោក្របី នាំចូល លោកបានដាក់ កម្លាំងចាំបង្ក្រាបជាញឹកញាប់  ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ក៏ដូចជាឯកឧត្តមនាយ ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯកប៊ុន សេង មេបញ្ជាការយោធភូមិភាគទី៥ ព្រម ទាំងឯកឧត្តម គោ ស៊ុំសារឿត អភិបាល នៃគណៈ អភិបាលខេត្តបន្ទាយមានជ័យ តែងតែបានដាក់បញ្ជា យ៉ាងតឹងរ៉ឹង ម៉ឺងម៉ាត់បំផុត ឱ្យអស់លោកសមត្ថកិច្ច ពាក់ពាន់ទាំងអស់ ដែលមានតួនាទី ប្រចាំការ នៅតាមច្រកព្រំដែននានា ត្រូវតែសហការគ្នាបង្ក្រាប ទប់ស្កាត់ រាល់បទល្មើសគ្រប់ប្រភេទ ឱ្យមាន ប្រសិទ្ធភាព ដោយមិនត្រូវយកតួននាទី របស់ខ្លួន ទៅឃុបឃិតឱ្យមានការ ប្រព្រឹត្តបទល្មើសនោះឡើយ ហើយបើ មន្ត្រីសមត្ថកិច្ចណា នៅតែហ៊ានប្រព្រឹត្ត ផ្ទុយពីបទបញ្ជានេះ ត្រូវតែទទួលខុស ត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង និង គ្មានការលើកលែងជាដាច់ខាត ។ចុះ បើគេឃើញមានបទល្មើស ជាក់ស្តែង បែបនេះ មានន័យថាៈសម្តីនិងបទបញ្ជា ថ្នាក់លើគ្មានតម្លៃហើយ ។!, , Comment closed

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons