Sunday, May 18, 2014

លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខណ្ឌ -

កូនខ្មែរ

រាជធានីភ្នំពេញ៖ ​លទ្ធផល​បណ្តោះអាសន្ន ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-ខណ្ឌ ​អាណត្តិ​ទី​២​ គិត​ត្រឹម​ម៉ោង​១០:៤៤​នាទី​ព្រឹក​ថ្ងៃទី​១៨ ឧសភានេះ​ បានបង្ហាញ​អោយដឹងថា គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​រក្សាបាន ​នូវ​ការ​នាំមុខ​ គណបក្ស​សង្គ្រោះ​ជាតិ​ដាច់​ដដែល​។​
យោងតាម​លទ្ធផល​បណ្តោះ​អាសន្ន​ដែល​ផ្តល់​ដោយ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​រាជធានី​ភ្នំពេញ​ បាន បង្ហាញ​ដូចខាងក្រោម​នេះ​៖
១.​ខណ្ឌ​៧ មករា៖ ថ្នាក់​ខណ្ឌ​ គណបក្ស​ប្រជាជន​កម្ពុជា​ ទទួលបាន ​៤៦​សម្លេង​, គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន ​២៤​សម្លេង​។ ថ្នាក់​រាជធានី គណបក្ស​ប្រជាជនកម្ពុជា  ទទួលបាន ​៤៥​សម្លេង  គណបក្សសង្គ្រោះ​ជាតិ ទទួលបាន ​២៥​សម្លេង​។​
២.​ខណ្ឌទួលគោក៖ ថ្នាក់​ខណ្ឌ​ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ ៦៣សម្លេង​, គណបក្សសង្គ្រោះ​ជាតិ  ទទួលបាន​ ២៧សម្លេង​។ ថ្នាក់​រាជធានី គណបក្ស​ប្រជាជន​កម្ពុជា  ទទួលបាន​ ៦៣​សម្លេង,  គណបក្សសង្គ្រោះ​ជាតិ  ទទួលបាន​ ២៧​សម្លេង​។​
៣. ខណ្ឌមានជ័យ ៖ ថ្នាក់​ខណ្ឌ​ គណបក្ស​ប្រជាជន​កម្ពុជា ​ទទួលបាន ២៨​សម្លេង​, គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន ១៦​សម្លេង​។ ថ្នាក់​រាជធានី គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ​២៨​សម្លេង​, គណបក្ស​សង្គ្រោះ​ជាតិ ១៦​សម្លេង​។​
៤. ខណ្ឌឫស្សីកែវ ៖ ថ្នាក់​ខណ្ឌ គណបក្ស​ប្រជាជន​កម្ពុជា​ ទទួលបាន ៣៥​សម្លេង​,​ គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន២២​សម្លេង​។ ថ្នាក់​រាជធានី គណបក្ស​ប្រជាជន​កម្ពុជា​ ទទួលបាន​ ៣៦​សម្លេង,​ គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន ២២​សម្លេង​។​
៥.​ខណ្ឌ​សែន​សុខ ៖ ថ្នាក់​ខណ្ឌ គណបក្ស​ប្រជាជន​កម្ពុជា​ ទទួលបាន ២៧​សម្លេង​, គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន ១១​សម្លេង​។ ថ្នាក់​រាជធានី គណបក្ស​ប្រជាជន​កម្ពុជា​ ទទួលបាន ២៧​សម្លេង​,​ គណបក្ស​សង្គ្រោះ​ជាតិ  ទទួលបាន ១១​សម្លេង​។​
៦. ខណ្ឌ​ពោធិ៍​សែន​ជ័យ ៖ ថ្នាក់​ខណ្ឌ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៥៨សម្លេង​,​...
*** កំណត់សម្គាល់ ***
ព័ត៍មាននេះ ផ្សព្វផ្សាយ ជាសាធារណៈ នៅ ម៉ោង12:32 ថ្ងៃទី18 ខែ05 ឆ្នាំ2014 ដោយ គេហទំព័រ សារព័ត៌មាន​ខ្មែរ FPM ។ សូមបញ្ចាក់ថា ទិន្នន័យខាងលើ អាចត្រូវបាន កែប្រែរ ឬ លុប ដោយ ម្ចាស់នៃព័ត៍មាន ហើយ Khmer-News.Org មិនមែនជាភាគីគ្រប់គ្រង ឬ ទទូលខុសត្រូវឡើយ។ អំពី បញ្ហាផ្សេងៗ ឬ កំរិតជំនឿទុកចិត្ត នៃ ព័ត៍មាននេះ សូមទាក់ទង ទៅ សារព័ត៌មាន  FPM 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons