Sunday, May 18, 2014

ក្រ​សួង​ព័ត៌​មាន​សុំ​ព្រះ​រាជ​ទាន​ទោស​ និងអភ័យទោស ចំពោះការ​ខក​ខាន​ មិនបានផ្សាយផ្ទាល់ ​ព្រះរាជ​ពិធី​​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​

- ទេពី
រាជធានី​ភ្នំ​ពេញ៖ យោង​តាម​សេច​ក្តី​ ប្រ​កាស​ព័ត៌​មា​​ន​ របស់​ក្រ​សួង​ព័ត៌​មាន​ដែល​ចុះ​​ផ្សាយ​​នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៤​​​ ​បាន​ឱ្យ​ដឹងថា​ ក្រ​សួង​ព័ត៌​មាន​សូម​ជម្រាប​​ជូន​សារ​ធា​រណះ​ជន​ឱ្យ​​បាន​ជ្រាប​ថា ក្រ​សួង​មាន​ក្តី​សោក​ស្តាយ​ជា​ពន់​​​ពេក​ព្រោះ​​ខក​ខាន​​មិន​បាន​​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរ​ស្សន៍​ ទទក​ ​ពី​ព្រះ​រាជ​ពិ​ធី​ច្រត់​ព្រះ​នង្គ័ល​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា​នៅ​ទី​ក្រុង​តា​ខ្មៅ កន្លង​ទៅ ។
​ក្នុង​អត្ត​ន័យ​នៃ​​សេចក្តី​ប្រ​កាស​ព័ត៌​មាន​នេះ​​​​​​ក្រ​សួង​ព័ត៌​មាន​បាន​បន្ត​ថា​ ​សូម​ក្រាប​ថ្វាយ​បង្គំ​​ សូម​ព្រះ​រាជ​ទាន​ទោស​ពី​ ព្រះ​កុ​ណា ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ ន​រោ​ត្ថម​សី​ហមុនី ព្រះ​មហា​ក្សត្រ​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ និង​សុំ​អភ័យ​ទោស​​​ចំ​ពោះ​ព្រះ​សង្ឃ មន្រ្តី​រាជ​ការ ប្រ​ជា​ពល​រដ្ឋ​ទូ​​ទាំង​ប្រ​ទេស​ចំពោះ​ការ​ខក​ខាន​ផ្សាយ​កម្ម​វិធី​ខាង​លើ​នេះ​។
​ក្រ​សួង​ព័ត៌​មាន​បាន​​បន្ត​ថា ទំនាក់​ទំនង​ព័ត៌​មាន​និង​ខ្សែ​សង្វាក់​ក្នុង​ក្រ​សួង​មិន​ល្អ​ ទើប​ធ្វើ​ឱ្យ​មាន​ការ​ខក​ខាន​មិន​បាន​ផ្សាយ​កម្ម​វិធី​ដ៏​ល្អ​ប្រ​ពៃ​​នេះ​​​។​​បច្ចុប្បន្ន​ក្រ​សួង​ព័ត៌​មាន​កំពុង​រៀប​ចំ​​ការ​ងារ​ឱ្យ​បាន​ល្អ​ប្រ​សើ​ឡើង​វិញ​ ដើម្បី​កុំ​ឱ្យ​មាន​ភាព​អសកម្ម​នេះ​កើត​ឡើង​ទៀត​។
*** កំណត់សម្គាល់ ***
ព័ត៍មាននេះ ផ្សព្វផ្សាយ ជាសា

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons