Monday, May 26, 2014

កម្លាំង​​ចម្រុះ ចុះ​​ប្រមូល​​សាប៊ូ​​ដុស​​ខ្លួន រូប​​​ពពែ​​ ក្លែង​​ក្លាយ ដែល​​ដាក់​​ចរាចរណ៍​នៅ​​ហាង ២៥០០ តាម​​ផ្លូវ​​ទំនប់ ៧០


ថ្ងៃទី​ 27 ខែឧសភា ឆ្នាំ2014, ម៉ោង 09:41 AM ដោយ ៖ មុំ ចាន់វីរៈ

ភ្នំពេញ៖ កម្លាំង​នគរ​បាល​នាយក​ដ្ឋាន ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច ក្រសួង​មហា​ផ្ទៃ សហ​ការ​ជា​មួយ​កម្លាំង​កាំ​កុង​ត្រូល ដឹក​នាំ​ដោយ​តំណាង​អយ្យ​ការ អម​សាលា​ដំបូង នៅ​វេលា​ម៉ោង ៣ និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២៦ ឧសភា​នេះ បាន​ចុះ​បង្ក្រាប និង​រឹប​អូស យក​សាប៊ូ​ដុស​ខ្លួន​ក្លែង​ក្លាយ រូប​សត្វ​ពពែ រួម​ទាំង​​ទំនិញ​មួយ​​ចំនួន​ទៀត ដែល ដាក់​តាំង​លក់​នៅ​ហាង​​យី​ហោ ២៥០០​រៀល ​តាម​បណ្ដោយ​ផ្លូវ​ទំនប់ ៧០ សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ។
លោក ឡុង ស្រេង អនុប្រធាន​នាយកដ្ឋាន​ប្រឆាំងបទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោម​ការបញ្ជាពីលោក ជា សុមេធី ជាប្រធាន បានចុះប្រតិបត្តិការ សហការជា​មួយកម្លាំងកាំកុងត្រូល ដឹកនាំដោយតំណាងអយ្យការ អមសាលា ដំបូង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ឧសភា បានចុះបង្ក្រាប និងរឹបអូសយកសាប៊ូដុសខ្លួន​ក្លែង​ក្លាយ រូបសត្វពពែ រួមទាំងទំនិញមួយចំនួនទៀត ដែលដាក់តាំងលក់នៅហាងមីនីម៉ាត យីហោ ២៥០០រៀល តាមបណ្ដោយផ្លូវទំនប់ ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្រោយពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងភ្លាម កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានស្រាវជ្រាវរហូតដល់មានចំណាត់ការឆែកឆេរ រក​ទំនិញខុសច្បាប់ រកឃើញ​មាន​សាប៊ូដុសខ្លួនរូបពពែ និងលេលាបស្បែក ដែលមន្រ្តីជំនាញអះអាងថាក្លែងក្លាយ និងក្លែងកម្មសិទ្ធបញ្ញា ត្រូវបាន​រឹប​អូស​បានជិត១ពាន់ដប ហើយអាជា្ញធរ និងមាន​ចំណាត់​ការបន្តទៀតខណៈដែលទីផ្សារទំនិញ២៤០០រៀល ឬ ២៥០០រៀល ដែលជាឈ្មោះយីហោកំពុ​ង​រីក​រាលដុះដាលពេញទីផ្សារ ។
គួររំលឹកថា កាលពីពេលកន្លងទៅ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ធ្លាប់បញ្ជាក់ថា អាជា្ញធរ និងត្រួតពិនិត្យទៅលើទី​ផ្សារទំនិញ យីហោ២៥០០​រៀល ក្រោយពីទំនិញទាំងនេះ ត្រូវបានពលរដ្ឋចោទថា គេចពន្ធ និងលក់ដូរគ្មានគុណភាព ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons