Tuesday, May 27, 2014

ព្រះ​បរម​អដ្ឋិធាតុ​ព្រះ​បរម​រតន​កោដ្ឋ​ គ្រោងរៀបព្រះរាជ​ពិធីដង្ហែ​ នៅថ្ងៃទី​១០,១១,១២ ខែកក្កដា​

 ​ - វេង វាសនា ២ ម៉ោងមុន 103 views

រាជធានីភ្នំពេញ៖ ព្រះរាជ​ពិធី ដង្ហែ​អដ្ឋិធាតុ ព្រះ​បរម​អដ្ឋិធាតុ​ ព្រះ​បរម​រតន​កោដ្ឋ​ ព្រះករុណា​ព្រះបាទ សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ព្រះមហា វីរក្សត្រ ព្រះរាជ​វររាជបិតា​ជាតិខ្មែរ រាជរដ្ឋាភិបាល​ គ្រោងនឹងរៀបចំ​ធ្វើ​រយៈ​៣​ថ្ងៃ គឺ​នៅ​ថ្ងៃទី ថ្ងៃទី​១០,១១,១២ ខែកក្កដា ឆ្នាំ​២០១៤ ខាងមុខនេះ។​
គម្រោង​រៀបចំ​ពិធី​ដង្ហែ​អដ្ឋិធាតុ ព្រះ​បរម​រតន​កោដ្ឋ បាន​ធ្វើឡើង​នៅក្នុង កិច្ចប្រជុំ​អន្ដរក្រសួង ដែល​ដឹកនាំ​ដោយ សម្ដេច ចៅហ្វា​វាំង វរវៀងជ័យ អធិបតី ស្រឹង្គារ គង់ សំអុល ប្រធាន​គណៈ កម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​ អន្ដរជាតិ សម្រាប់​ការត្រៀម​រៀបចំ​ក្បួន​ហែ​ព្រះ បរម​អដ្ឋិធាតុ ព្រះ​បរម​រតន​កោដ្ឋ យក ទៅ​តម្កល់​នៅ​ព្រះ​សក្យ​ចេតិយ​ព្រះ​កែវ មរកត​(​ក្នុង​ព្រះបរមរាជវាំង​)។​
លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រី ក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​មានប្រសាសន៍​ឱ្យដឹងថា កិច្ចប្រជុំ​ដើម្បី​លើក​គម្រោង​ដង្ហែ​អដ្ឋិធាតុ ព្រះ​បរម​អដ្ឋិធាតុ ព្រះករុណា ព្រះបាទ សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះរាជ​វររាជបិតា ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ដែល​នឹងធ្វើ​នៅ​ថ្ងៃទី ថ្ងៃទី​១០,១១ និង​១២ ខែកក្កដា​ឆ្នាំ ២០១៤ ក្បួន​និង​ដង្ហែ​ចាប់​ផ្ដើមចេញ ដំណើរ​ពី ព្រះបរមរាជវាំង​ចុះ​តាម​សារ មន្ទីរ​ជាតិ ចុះ​តាមផ្លូវ​ព្រះ​ន​រោ​ត្ដម ហើយ យកទៅ​តម្កល់​នៅ​ព្រះ​សក្យ​ចេតិយ ព្រះ​កែវ​មរកត (​ក្នុង​ព្រះបរមរាជវាំង​)​។​
លោក​បាន​បញ្ជាក់ថា ការធ្វើ​នេះ គឺ​តាម​ព្រះរាជ​បណ្ដាំ​របស់​ព្រះករុណា ព្រះបាទ​ សម្ដេច ព្រះន​រោ​ត្ដម សីហនុ ព្រះមហាវីរ ក្សត្រ ព្រះរាជ​វររាជបិតា ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ដែល ព្រះអង្គ​បានចង្អុលបង្ហាញ​ផ្ដាំ​ទុក​តាំងពី ព្រះអង្គ កាល​នៅមាន​ព្រះជន្ម ហើយ នេះ​ជា​ព្រះរាជ​ពិធី​មួយ​ដ៏​ធំ ដែល ព្រះ​បរម​រតន​កោដ្ឋ មានគុណ​បំណាច់​ដ៏...
*** កំណត់សម្គាល់ ***
ព័ត៍មាននេះ ផ្សព្វផ្សាយ ជាសាធារណៈ នៅ ម៉ោង15:47 ថ្ងៃទី27 ខែ05 ឆ្នាំ2014 ដោយ គេហទំព័រ សារព័ត៌មាន​ខ្មែរ FPM ។ សូមបញ្ចាក់ថា ទិន្នន័យខាងលើ អាចត្រូវបាន កែប្រែរ ឬ លុប ដោយ ម្ចាស់នៃព័ត៍មាន ហើយ Khmer-News.Org មិនមែនជាភាគីគ្រប់គ្រង ឬ ទទូលខុស

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons