Monday, May 26, 2014

ប្រជា​ពល​រដ្ឋ​សម្រុ​កចូល​ផ្នែករ​ដ្ឋបា​ល​ព្រៃ​ឈើសៀមប៉ាងរំដោះយកគោយន្ត និងឈើ​ប្រ​ណីត​ដែល ​កម្លាំង​​ស​មត្ថ​កិច្ច​ប​ង្ក្រាប​តាម​ផ្ទះ


ប្រជា​ពល​រដ្ឋ​សម្រុ​កចូល​ផ្នែករ​ដ្ឋបា​ល​ព្រៃ​ឈើសៀមប៉ាងរំដោះយកគោយន្ត និងឈើ​ប្រ​ណីត​ដែល ​កម្លាំង​​ស​មត្ថ​កិច្ច​ប​ង្ក្រាប​តាម​ផ្ទ

rrrrrrខេត្តស្ទឹងត្រែង ៖ ប្រជាព​លរដ្ឋ​ប្រ​មា​ណជា​ង​១០០​​នាក់​​នៅក្នុង​​ស្រុក​សៀម​​ប៉ាង​​បា​ន​ផ្ទុះ​កំហឹង​លើក​​គ្នា ចូល​ទៅ​រំដោះ​​យក​​គោ​យន្ត​កន្ត្រៃ​ដឹក​ឈើ​២​​គ្រឿង​ទូក​១​គ្រឿង ពី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សៀម​ប៉ាង ត្រឡប់មកវិញ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៥​ល្ងាច ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤​ក្រោយពេល ដែល​កម្លាំង​អាវុធហត្ថ​ដឹកនាំ​ដោយ​លោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញា​តុលាការខេត្ត​ស្ទឹងត្រែង ចុះបង្ក្រាប​ឈើ​ប្រណីត នៅតាម​ផ្ទះ​របស់​ពួកគាត់ ​។​

​ ​ប្រជាពលរដ្ឋ ​បាន​ឲ្យ​ដឹងថា ​នៅ​ព្រឹក​ថ្ងៃទី​២២ កម្លាំង​អាវុធហត្ថ និង​តុលា​ការដែល​ដឹកនាំ​ដោយ​លោក ប៉ែន សា​រ៉ា​ត ព្រះរាជអាជ្ញា នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង រួម​នឹង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ខេត្ត​បាននាំគ្នា​ចុះទៅ​ឆែកឆេរតាម​រោង​សិប្បកម្ម និង​តាម​ផ្ទះ​ប្រជាពលរដ្ឋ ស្ថិតនៅ​ក្នុងភូមិ​ផា​បាំង ឃុំ​ថ្មកែវ និង​បាន​រឹបអូស​ឈើប្រណិត​ប្រភេទ​ធ្នង់ ចំនួន​៣​សន្លឹក និង​ឈើ​នាងនួន​១១​ដុំ​ទៅកាន់​រដ្ឋបាល​ព្រៃឈើ ហើយ​បន្តទៅ​ធ្វើការ​ចុះបង្ក្រាប ក្នុង​ឃុំ​សេ​កុង​បន្តទៀត​។តែ ឈើ​ដែល​បង្ក្រាបបាន​ជាច្រើន​ស​ន្លឹ​កទៀត ដែល​មិនទាន់បាន​ដឹក​ទៅកាន់​រដ្ឋបាល​ព្រៃឈើ​ផង​នោះ ក៏បាន​ត្រូវ​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​ឡើងមករដោះ​តែម្តង​។​
  ដោយសារ​តែមាន​ការតវ៉ា​និង​ផ្ទុះ​កំហឹង​ពី​ប្រជាពលរដ្ឋ និង​ខ្លាច​មាន​អំពើ​ហឹ​ង្សា​ណាមួយ​កើតឡើង​នោះ កម្លាំង​អាវុធហត្ថ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រួម​នឹង​លោក ប៉ែន សា​រ៉ា​ត ព្រះរាជអាជ្ញាដែលទើបផ្លាស់ចូលថ្មី នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង បាន​ដក​កម្លាំង​វិល​ត្រឡប់មក​ខេត្ត​វិញ ។

​ក្រោយពី​កម្លាំង​សមត្ថកិច្ច​បាន​ដកចេញ​អស់​ប្រជាពលរដ្ឋ​ជាង​១០០​នាក់ ដែល​បាន​ផ្ទុះ​កំហឹង ដោយសារ​សមត្ថកិច្ច​ចុះ​រឹបអូស​ឈើ នៅក្នុង​ផ្ទះ​របស់​ពួកគាត់ បាន​លើ​គ្នា​ចូលទៅ​រំដោះ​គោយន្ត ចំនួន​២​គ្រឿង​រួមទាំង​ឈើ​ដែល​ជំនាញ​បង្ក្រាប និង​ទូក​មួយគ្រឿង ដែល​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សៀម​ប៉ាង បាន​បង្ក្រាប​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​នេះ​យកទៅ​បាត់​។ 
​ ​លោក ស្រស់ សារិន នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សៀម​ប៉ាង​បាន​ប្រាប់​ឲ្យ​​ដឹងថា​ករណី​ដែល​ប្រជាពលរដ្ឋ ទៅ​វាយ​រំ​ដោះយក​គោយន្ត និង​ឈើ​​នៅ​ទីស្នាក់ការ​របស់លោក​នេះ កន្លងមក​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែ​កមាស​ ក៏​ធ្លាប់បាន​កើតឡើង​១​លើក​រួចមកហើយ​នៅ​ដើមឆ្នាំ​នេះ បាន​វាយ​​​ដណ្តើមយក​គោយន្ត​១​គ្រឿង ។ នេះ​ជា​លើក​ទី​២​ហើយ​គោយន្ត​ក​​​ន្ត្រៃ​ចំនួន​២​គ្រឿង ទូក​១​គ្រឿង រួម​នឹង​ឈើ​ប្រណីត​មួយចំនួ​ន​ត្រូវបា​​ន​រំដោះ​យកទៅ​បាត់ ។
 ជុំវិញ​​ករណី​តវ៉ា និង​រំដោះ​វត្ថុតាង​បទល្មើស​ព្រៃឈើ ចេញពី​ផ្នែក​រដ្ឋបាល​​​ព្រៃឈើ​សៀម​ប៉ាង​ខាងលើនេះ គេ​មិនទាន់​ដឹងថា សមត្ថកិច្ច​មាន​វិធាន​ការ​យ៉ាងណា​នៅឡើយ​ទេ​។តែបើតាម​ប្រជាពលរ​ដ្ឋខ្លហនិយា​យថាសមត្តកិ​ច្ចធ្វើបាបតែប្រជា​ពលរដ្ឋតូចតាចអ​ត់ហ៊ានប៉ះ​ពាល់បទ​ល្មើសដែលឈ្មួញ​ឈើធំៗបានប្រ​ព្រឹតនោះ​ឡើយ​។​ម្យ៉ាងបើចុះ​ត្រួតពិនិត្យបទល្មើ​សតាមផ្លូវពេល​ធ្វើសក​ម្ម​ភាពមិ​នថាទេ​តែនេះចុះតា​មផ្ទះយក​ឈើដែលប្រជាព​លរដ្ឋមា​ន​បន្តិច​ប​ន្តួចទៅវិញ៕


aaaa

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons