Sunday, May 11, 2014

បុគ្គលិក​ក្រុមហ៊ុន​កាល់​តិច ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ និង​ប្រាក់ខែ​ទី​១៣

 
បុគ្គលិក​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​កាល់​តិច (CALTEX) ប្រមាណ​ជា​២៦​សាខា ទូទាំង​ប្រទេស​កម្ពុជា ធ្វើ​ផ្ទុះ​កូដកម្ម​ព្រម​គ្នា នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ និង​ផ្តល់​ម​ប្រាក់ខែ​ទី​១៣​ដល់​បុគ្គលិក​ដូច​មុន​។​
​តំណាង​បុគ្គលិក​ប្រចាំ​ស្ថានីយ​កាល់​តិច សាខា​ស្តុប​បូកគោ លោក យស់ ពិសិដ្ឋ ប្រាប់ VOD ថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បុគ្គ​លិក​ធ្វើការ​នៅ​ក្រុមហ៊ុន​កាល់​តិច​ប្រមាណ​ជា​២៦​សាលា នៅតាម​បណ្តា​ខេត្ត​រាជធានី នាំគ្នា​តវ៉ា​ទាមទារ​ប្រាក់ខែ​គោល​​ចំនួន ១៦០​ដុល្លារ និង​ប្រាក់ខែ​ទី​១៣ ដូច​មុន​។ លោក​ថា បុគ្គលិក​ធ្វើការ​នៅ​សាខាកាល់​តិច​ស្តុប​បូកគោ​ប្រមាណ​​ជាង​៤០​នាក់ ខ្លះ​ជា​បុគ្គលិក​ផ្នែក​ចាក់​សាំង ផ្នែក​គិតលុយ និង​ផ្នែក​សម្អាត បាន​ដាក់​ពាក្យ​ស្នើ​ឲ្យមាន​ការ​ដំឡើង​​ប្រាក់ខែ​ទៅ​ប្រធាន​ក្រុមហ៊ុន តែ​មិន​មាន​ការ​អើពើ​។ លោក​បន្ថែមថា កាលពីមុន​ពួក​លោក​ទទួលបាន​ប្រាក់​ខែ​ទី​១៣ តែ​ចាប់​ពី​ឆ្នាំ​២០០៥ ក្រុមហ៊ុន​បាន​បញ្ឈប់​ការផ្តល់ប្រាក់​ខែ​ទី​១៣​នេះ ខណៈ​ដែល​ក្រុមហ៊ុន​ដំឡើង​ប្រាក់ខែ​តែ​បន្តិច​បន្តួច​។​
​តំណាង​បុគ្គលិក​ប្រចាំ​ស្ថានីយ​កាល់​តិច សាខា​ទល់មុខ​ស្ថានទូត​ចិន លោក សំអុល ប្រាប់ថា បុគ្គលិក​ក្រុមហ៊ុន​ទាំងអស់​បាន​តវ៉ា​តាំងពី​ម៉ោង​៥​ព្រឹក​ម្ល៉េះ តែ​រហូត​មកដល់ពេលនេះ មិនឃើញ​មាន​តំណាង​ក្រុមហ៊ុន​ចេញ​មក​ដោះស្រាយ​នៅឡើយ​។ លោក​ថា បុគ្គលិក​ទាំងអស់​នឹង​បន្ត​ទាមទារ​ដោយ​មិន​ធ្វើការ រហូតដល់​មាន​ដំណោះស្រាយ​សមស្រប​។​
​ការធ្វើ​កូដកម្ម​របស់​បុគ្គលិក​ក្រុមហ៊ុន​កាល់​តិច​នេះ នៅ​ព្រឹក​នេះ ក៏​បាន​ធ្វើ​ឲ្យ​អាជីវកម្ម​លក់​សាំង​របស់​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​មួយនេះ ផ្អាក់​ដំណើរការ​ផងដែរ​។​
VOD មិនអាច​ទាក់ទង​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​កាល់​តិច​ប្រចាំ​តំបន់ លោក អឿង វណ្ណៈ បានទេ...
*** កំណត់សម្គាល់ ***
ព័ត៍មាននេះ ផ្សព្វផ្សាយ ជាសាធារណៈ នៅ ម៉ោង10:17 ថ្ងៃទី12 ខែ05 ឆ្នាំ2014 ដោយ គេហទំព័រ សារព័ត៌មាន​ខ្មែរ VoD ។ សូមបញ្ចាក់ថា ទិន្នន័យខាងលើ អាចត្រូវបាន កែប្រែរ ឬ លុប ដោយ ម្ចាស់នៃព័ត៍មាន ហើយ Khmer-News.Org មិនមែនជាភាគីគ្រប់គ្រង ឬ ទទូលខុសត្រូវឡើយ។ អំពី បញ្ហាផ្សេងៗ ឬ កំរិតជំនឿទុកចិត្ត នៃ ព័ត៍មាននេះ សូមទាក់ទង ទៅ សារព័ត៌មាន  VoD 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons