Monday, May 12, 2014

បើក​ម៉ូ​តូ​លឿន​បុក​រថ​យ​ន្ដ​អស់​ប្រេង​ចត​ចោល​លើ​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឱ្យ​ស្លាប់​យ៉ាង​អាណោច​អាធ័ម​


ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ ​៖ យុ​វ​ជន​ម្នាក់​បើក​បរ​ម៉ូ​តូ​ចេញ​ពី​ស្រុក​ស្វាយ​ចេក​ ​ត្រ​ឡប់​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ម៉ា​ឡៃ​ ​ក្នុង​ ​សភាព​ផ្លូវ​ងងឹត​ហើយ​ប្រើ​ល្បឿន​លឿន​ ​មក​ដល់​ពាក់កណ្ដាល​ផ្លូវ​សង្ស័យ​ចាំងភ្លើ​ងរ​ថយ​ន្ដដែល​បើក​បរ​ប​ញ្ច្រា​សទិស​ ​គ្នា​ ​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​មើល​មិន​ឃើញ​ ​រថ​យ​ន្ដ​មួយ​គ្រឿង​ទៀត​ដែល​អស់​ប្រេង​ ​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក៏​បាន​ជ្រុល​បុក​ពី​ ​ក្រោយ​ពេញ​ទំហឹង​ ​បណ្ដាល​ឱ្យ​ជន​រង​ ​គ្រោះ​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ​។
ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​ ​គួរ​ឱ្យ​រន្ធត់​នេះ​ ​បាន​កើត​ឡើង​កាល​ពី​ ​វេលា​ម៉ោង​៥និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧស​ភា​ ​ឆ្នាំ​២០១៤ នៅ​លើ​កំណាត់​ផ្លូវ​ ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​សូ​រិ​យា​ថ្មី​ ​ឃុំ​ ​កូប​ ​ស្រុក​អូរ​ជ្រៅ​ ​ខេ​ត្ដ​បន្ទាយ​មាន​ជ័​យ​។​
បើ​តាម​ប្រភព​ពី​នគរបាល​ច​រាច​បាន​ឱ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​ឈ្មោះ​ ​អូន​ ​រ​ដ្ឋា​ ភេទ​ប្រុស​ ​អាយុ​១៩ឆ្នាំ​ ​មាន​ទី​លំនៅ​ភូមិ​ ​គោក​រកា​ ​ឃុំ​តា​បែន​ ​ស្រុក​ស្វាយ​ចេក​ ​ជា​បុគ្គលិក​ ​ធនាគារ​មួយ​ប្រចាំ​នៅ​ស្រុក​ ​ម៉ា​ឡៃ​ ​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ ​។
នគរបាល​ខាង​លើ​បាន​ប​ន្ដ​ថា​ ​មុន​ពេល​កើត​ហេតុ​ ​ជន​រង​គ្រោះ​បាន​ជិះ​ ​ម៉ូ​តូ​ចេញ​ទៅ​លេង​ផ្ទះ​នៅ​ស្រុក​ស្វាយ​ចេក​ ​ហើយ​ដើម​ស​បា្ដ​ហ៍​ព្រឹក​ថ្ងៃ​ច័​ន្ទ​ ​ ​ជន​រង​គ្រោះ​ ​បាន​ក្រោក​ជិះ​ម៉ូ​តូ​ត្រ​ឡប់​ទៅ​ធ្វើ​ការ​នៅ​ ​ស្រុក​ម៉ា​ឡៃ​បើក​បរ​ក្នុង​ល្បឿន​លឿន​មក​ ​ដល់​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ក្នុង​ទិស​ដៅ​ ​ពី​កើត​ទៅ​លិច​ ​។ លុះ​មក​ដល់​ចំណុច​ ​កើត​ហេតុ​ទំនងជា​ចាំង​ភ្លើ​ង​ហ្វារ​ថយ​ន្ដ​ ​ដែល​បើក​បរ​ច្រាស​ទិស​គ្នា​ ​ធ្វើ​ឱ្យ​ជន​រង​ ​គ្រោះ​មើល​រថ​យ​ន្ដ​អស់​ប្រេង​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​មិន​ឃើញ​ក៏​បុក​តែ​ម្ដង​ ​។ រថ​យ​ន្ដដែល​ជន​រង​គ្រោះ​បុក​ម៉ាក​ ​ហ៊ី​យ៉ា​ន់​ដាយ​ ​ពណ៌​ស​ ​លាយ​ខៀវ​ ​ពាក់​ ​ស្លាក​លេខ​ភ្នំពេញ​ ​3A-9720 ដែល​តាម​ ​អ្នក​ស្រុក​អះអាង​ថា​ ​រថ​យ​ន្ដ​ខាង​លើ​នេះ​ ​បាន​អស់​ប្រេង​ហើយ​អ្នក​បើក​បរ​ចត​នៅ​លើ​ចិញ្ចើម​ផ្លូ​វ​។​ចំណែក​ម៉ូ​តូ​ជន​រង​គ្រោះ​ម៉ា​ក​ហុង​ដា​សេ​១២៥ ស៊េ​រី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ​ ​ពាក់​ស្លាក​លេខ​ ​បន្ទាយ​មាន​ ​ជ័យ​1G-7398 ខូច​ខាត​ផ្នែក​ខាង​មុខ​ទាំង​ ​ស្រុង​ ​។
ក្រោយ​ពី​កើត​ហេតុ​នគរបាល​ចរាចរ​បាន​ចុះ​ទៅ​វាស់​វែង​និង​ស្រាវជ្រាវ​រក​ ​ក្រុម​គ្រួសារ​សាច់​ញាតិ​ជន​រង​គ្រោះ​ ​ហើយ​មក​ដល់​ពេល​នេះ​សមត្ថ​កិច្ច​បាន​ ​រក​ឃើញ​និង​ប្រគល់​សាកសព​ជន​រង​ ​គ្រោះ​ឱ្យ​ទៅ​ក្រុម​គ្រួសារ​រួច​ហើយ​ដើម្បី​យក​សាកសព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​។​ ​ចំណែក​ម៉ូ​តូ​និង​រថ​យ​ន្ដ​ត្រូវ​បាន​សមត្ថ​ ​កិច្ច​នគរបាល​ច​រាច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​អូរ​ជ្រៅ​ដើម្បី​រង់​ចាំ​ការ​ដោះ​ស្រាយ​នា​ពេល​ក្រោយ ៕

 - See more at: http://www.nokorwatnews.com/detailnews.php?newsid=40650&mnu=2&cid=4#sthash.1aS45cz8.dpuf

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons