Wednesday, May 28, 2014

បុរស​ចំណាស់​ម្នាក់​ផឹក​ស្រា​ស្រ​វឹង​ចុះ​ងូត​ទឹក​ស្រះ​លង់​ស្លាប់​


|ថ្ងៃទី 29 ឧសភា 2014 ម៉ោង 10:58:35
         
ខេត្ត​ក​ណ្តា​ល​ ​៖ បុរស​ចំណាស់​ម្នាក់​បន្ទាប់​ពី​ផឹក​ស្រា​ស្រ​វឹង​ ​បាន​ចុះ​ងូត​ទឹក​ស្រះ​ក្នុង​វត្ត​រំចេក​ ​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​អ​ណ្តូ​ង​ ​ឃុំ​សំរោង​លើ​ ​ស្រុក​អង្គ​ស្នួល​ ​កាល​ពី​វេលា​ម៉ោង​ប្រមាណ​១៨និង​៣០នាទី​ ​ថ្ងៃ​ទី​២៧ ខែ​ឧស​ភា​ ​ឆ្នាំ​២០១៤ ប​ណ្តា​ល​ឲ្យ​លង់​ទឹក​ស្លាប់​យ៉ាង​អាណោច​អាធ័ម​ ​ដោយ​ពុំ​មាន​នរណា​ម្នាក់​បាន​ដឹង​នោះ​ទេ​ ​រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​១០និង​៤០នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ឧស​ភា​ ​ឆ្នាំ​២០១៤ ទើប​កូន​ប្រុស​របស់​ជន​រង​គ្រោះ​រក​សាកសព​ឃើញ​ក្នុង​ស្រះ​ ​ 
ម​ន្ត្រី​នគរបាល​ស្រុក​អង្គ​ស្នួល​ ​បាន​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​មាន​ឈ្មោះ​ ​អេ​ង​ ​អឿ​ន​ ​ភេទ​ប្រុស​ ​អាយុ​៦០ឆ្នាំ​ ​មុខ​របរ​កសិករ​ ​មាន​ទី​លំនៅ​ក្នុង​ភូមិ​ត្រពាំង​អ​ណ្តូ​ង​ ​ឃុំ​សំរោង​លើ​ ​ស្រុក​អង្គ​ស្នួល​ ​ខេត្ត​ក​ណ្តា​ល​ ​
ប្រភព​ដដែល​បាន​បន្ត​ថា​ ​នៅ​មុន​ពេល​កើត​ហេតុ​ថ្ងៃ​ទី​២៧ ខែ​ឧស​ភា​ ​ឆ្នាំ​២០១៤ វេលា​ម៉ោង​ប្រមាណ​៤ទៅ​៥ល្ងាច​ ​ជន​រង​គ្រោះ​បាន​អង្គុយ​ផឹក​ស្រា​នៅ​ក្នុង​ភូមិ​អស់​ជា​ច្រើន​លី​ត្រ​ ​រហូត​ស្រ​វឹង​ជោក​ជាំ​ ​។ បន្ទាប់​មក​ ​ជន​រង​គ្រោះ​បាន​ដើរ​ចេញ​ពី​កន្លែង​ផឹក​ស្រា​មក​ងូត​ទឹក​នៅ​ក្នុង​ស្រះ​វត្ត​រំចេក​ ​ក៏​ប​ណ្តា​ល​ឲ្យ​លង់​ទឹក​ស្លាប់​តែ​ម្ត​ង​ ​ខ​ណៈ​ដែល​ពុំ​មាន​នរណា​ម្នាក់​ដឹង​ ​និង​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល​វេលា​ ​។
ក្រោយ​ពី​បាត់​ជន​រង​គ្រោះ​មិន​ឃើញ​ត្រ​ឡប់​ទៅ​ផ្ទះ​វិញ​ ​កូ​នៗ​របស់​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ស្វែង​រក​ជន​រង​គ្រោះ​ដែរ​ ​តែ​រក​មិន​ឃើញ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ឧស​ភា​ ​ឆ្នាំ​២០១៤ពេល​តាម​រក​ដល់​ចំណុច​មាត់​ស្រះ​ក្នុង​វត្ត​រំចេក​ ​ ​ក៏​បាន​ប្រទះ​ឃើញ​ស​ម្លៀ​ក​បំ​ពាក់​ឪពុក​ ​នៅ​លើ​មាត់​ស្រះ​ទឹក​ ​ហើយ​ដោយ​មាន​ការ​សង្ស័យ​កូ​នៗ​ ​បាន​នាំ​គ្នា​មុជ​ទឹក​រាវ​ក្នុង​ស្រះ​ ​ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​ជន​រង​គ្រោះ​នៅ​បាត​ស្រះ​ ​រួច​នាំ​គ្នា​ស្រង់​មក​លើ​គោក​ ​ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ​៕ដោយ​ ៖ ស្អាងជ័យ
 - See more at: http://www.nokorwatnews.com/detailnews.php?newsid=41261&mnu=2&cid=4#sthash.pipseYrG.dpuf

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons