អ្នកដាក់អង្គប់កណ្តុរម្នាក់ ដែលប្រើអាគុយខ្សែភ្លើង បានស្លាប់ ដោយសារតែអាគុយឆក់សម្លាប់ខ្លួនឯងវិញ នៅក្នុងការចេញទៅចាប់កណ្តុរនាវាលស្រែមួយក្នុងខេត្តបន្ទាយមានជ័យ។ បុរសឈ្មោះ សល់ សុភាព អាយុ៣២ឆ្នាំ ត្រូវគេរាយការណ៍ថា ត្រូវគេប្រទះឃើញដេកស្លាប់នៅក្បែរស្រែរបស់ខ្លូន ក្រោយពីប្រាប់អ្នកផ្ទះថា គាត់ចេញទៅចាំស្រែប្រាំង ដោយមានយកខ្សែភ្លើងឆក់សត្វកណ្តុរទៅជាមួយផង។

សាកសពជនរងគ្រោះ ត្រូវគេប្រទះឃើញនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៨ឧសភានេះ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិស្នាយដង្គត់ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ច បានធ្វើកោសល្យវិច្ច័យលើសាកសព និងបាននិយាយថា សព មានស្នាមដាច់រលាត់ជាំខ្មៅនៅត្រង់កំភួនជើងស្តាំមួយកន្លែង កែងជើងឆ្វេងមួយកន្លែង និងដៃឆ្វេងមួយកន្លែង និងនៅក្បែរសាកសព ឃើញមានធុងអាគុយ៧០ អំពែមួយ និងមានដែកលួសហ៊ុំព័ទ្ធស្រែ។
សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះ គឺបានស្លាប់ដោយសារតខ្សែភ្លើងឆក់សត្វកណ្តុរកុំឲ្យចូលស៊ីស្រូវខុសបច្ចេកទេស បណ្តាលឲ្យឆក់ស្លាប់តែម្តង។ ជនរងគ្រោះត្រូវគេរាយការណ៍ថា មានប្រពន្ធកូន១ បច្ចុប្បន្នរស់នៅភូមិអង្គារ៍បុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ។ សាកសពបន្ទាប់ពីសមត្ថកិច្ចពិនិត្យរួច...

*** កំណត់សម្គាល់ ***