Wednesday, May 28, 2014

ប្រកាស​តែងតាំង​មុខ​តំណែង​អភិ​បាល​នៃ​គណៈ​អភិបាលក្រុង​បាន​លុង​


|ថ្ងៃទី 29 ឧសភា 2014 ម៉ោង 10:03:31
         
​ខេត្ដរតនគិរី​ ៖​ ពិធី​ប្រកាស​ចូល​កាន់​ មុខ​តំណែង​បាន​ប្រព្រឹត្ដ​ឡើង​កាលពី​វេ​ លា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៤​ នៅ​សាលាក្រុង​ បាន​លុង​ក្រោម​អធិបតីភាព​លោក​ថន​ សា​វុន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​ និង​មានការ​ចូលរួម​ពី​មន្ដ្រីរាជការ​គ្រប់​ ស្ថាប័ន​ ក្រសួង​ មន្ទីរ​ និង​កងកម្លាំង​ ទាំង​៣​ប្រភេទ​ដ៏​ច្រើន​កុះករ​ ។​
​ការ​ប្រកាស​តែងតាំង​តំណែង​ជា​អភិ​ បាល​ក្រុង​បាន​លុង​ថ្មី​ជំនួស​លោក​លី​ វិ​ន​ អភិបាលក្រុង​ចាស់​ដែល​ទើបតែ​តែងតាំង​ ជា​អភិបាលរង​ខេត្ដរតនគិរី​កន្លង​ទៅ​ថ្មីៗ​ នេះ​ដោយ​តែងតាំង​លោក​អ៊ុ​ក​ សំ​អុល​ អតីត​ជា​នាយករង​សាលាខេត្ដ​រតនគិរី​ ចូល​កាន់​តំណែង​ជា​អភិបាលក្រុង​បាន​ លុង​នៃ​ខេត្ដរតនគិរី​ ក្នុង​ឋានន្ដរស័ក្ដិ​ជា​ មន្ដ្រី​ថ្នាក់​លេខ​១២​ ។​
​លោក​អ៊ុ​ក​ សំ​អុល​ បាន​ឡើង​ផ្ដេ​ជ្ញា​ ចិត្ដ​ដែល​មាន​ខ្លឹមសារ​ដូច​ខាងក្រោម​ ៖​ 
-​ប្ដេជ្ញា​អនុវត្ដន៍​កម្មវិធី​នយោបាយ​ ជាតិ​និង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់​ កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ។​
-​អនុវត្ដន៍​តាម​កម្មវិធី​ជាតិ​រយៈពេល​ ១០​ឆ្នាំ​សម្រាប់​អភិវឌ្ឍន៍​តាម​បែប​ប្រជា​ ធិ​ប​តេ​យ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​តាម​រយៈ​ គោលនយោបាយ​វិមជ្ឈការ​ក្នុង​គោល​ ដៅ​លើកកម្ពស់​អភិបាលកិច្ច​ល្អ​ក្នុង​មូល​ ដ្ឋា​ន​ ជា​ពិសេស​ការ​ផ្ដ​ស់​សេវាកម្ម​សា​ ធារ​ណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ ប្រកបដោយ​គុណ​ភាណ​ តម្លាភាព​ និង​ ប្រសិទ្ធិ​ភាព​ ។​
-​អនុវត្ដន៍​គោលនយោបាយ​ភូមិ​-​ឃុំ​ មាន​សុវត្ថិភាព​ឱ្យ​បាន​ម៉ឺងម៉ាត់​ ។​
-​រៀបចំ​វេទិការ​សាធារណៈ​របស់​ ក្រុមប្រឹក្សា​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ ។​
-​អភិ​វត្ដ​ន៍​តាម​ផែនការអភិវឌ្ឍន៍​ ក្រុង​រយៈពេល​៥​ឆ្នាំ​និង​កម្មវិធី​វិនិយោគ​ ៣​ឆ្នាំ​រំកិល​ឱ្យ​បាន​សម្រេច​ជោគជ័យ​ ។​
-​គោរព​អនុវត្ដន៍​តាម​ច្បាប់​ លិខិត​ បទដ្ឋាន​គតិយុត្ដិ​និង​បទបញ្ជា​របស់​ថ្នាក់​ លើ​ឱ្យ​បាន​ហ្មត់ចត់​ ។​
​រៀបចំ​សណ្ដាប់ធ្នាប់​ របៀបរៀបរយ​ និង​អនាម័យ​នៅ​ក្នុង​ទីផ្សារ​ ទីប្រជុំជន​ និង​ នៅ​តាម​ដងផ្លូវ​សាធារណៈ​ក្នុង​ក្រុង​ឱ្យ​បាន​ ជា​ប្រចាំ​ ។​
​បន្ដ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​កាន់​ តែ​រឹង​មាំ​ ។​
​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋបាល​ ថ្នាក់លើ​និង​ថ្នាក់​ក្រោម​ទាំង​ខ្សែបណ្ដោយ​ និង​ខ្សែទទឹង​ ជា​ពិសេស​ការ​ទំនាក់ទំនង​ រវាង​គណៈ​អភិបាលក្រុង​និង​ក្រុមប្រឹក្សា​។​
​ចុងបញ្ចប់​កម្មវិធី​លោក​ថង​ សា​វុន​ អភិបាលខេត្ដ​បាន​ប្រថាប់ត្រា​ជូន​លោក​ អ៊ុ​ក​ សំ​អុល​ អភិបាលក្រុង​បាន​លុង​ ខេត្ដ​រតនគិរី​ ៕ដោយ​ ៖ ​អ៊ុ​ច​ សា​វុ​ទ្ធ​
 - See more at: http://www.nokorwatnews.com/detailnews.php?newsid=41257&mnu=2&cid=4#sthash.VlK1ltZQ.dpuf

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons