Monday, May 19, 2014

សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ទស្សនា​វិទ្យាស្ថាន​​ស្រាវជ្រាវ​រចនា​យន្ដហោះ​ក្នុង​ទីក្រុង​សៀង​ហៃ​


|ថ្ងៃទី 19 ឧសភា 2014 ម៉ោង 15:59:53
         
​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែឧសភា​ ដែល​ជា​ថ្ងៃ​ទី​២​នៃ​ការ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ កំពូល​លើក​ទី​៤​នៃ​សន្និសីទ​អន្ដរ​សកម្មភាព​ និង​វិធានការ​កសាង​ទំនុកចិត្ដ​នៅ​អាស៊ី​នៅ​ទីក្រុង​សៀង​ហៃ​សាធារណរដ្ឋ​ប្រជា​មា​និ​ត​ចិន​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​អញ្ជើញ​ទស្សនា​វិទ្យាស្ថាន​រចនា​យន្ដហោះ​ក្នុង​ទីក្រុង​សៀង​ហៃ​នៃ​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ។​
វត្ដមាន​នៃ​ការ​អញ្ជើញ​ដល់​របស់​ សម្ដេច​តេ​ជោ​ត្រូវ​បានការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​រាក់ទាក់​ពី​ សំណាក់​ថ្នាក់ដឹកនាំ​ បុគ្គលិក​ និង​កម្មករ​ នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​រចនា​យន្ដហោះ​ សៀង​ហៃ​ ។​
​តាម​ការ​អះអាង​ពី​ប្រធាន​ផ្នែក​វិទ្យា​ស្ថាន​ស្រាវជ្រាវ​រចនា​យន្ដហោះ​បានឱ្យ​ ដឹង​ថា​ វិទ្យាស្ថាន​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ ចិន​អនុញ្ញាត​ឱ្យធ្វើ​ការ​សាងសង់​នៅ​ ចំ​កណ្ដាល​ទីក្រុង​សៀង​ហៃ​និង​ដាក់​ឱ្យ​ ដំណើរការ​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០០៨​ដែល​មាន​បុគ្គលិក​បម្រើ​ការងារ​នៅ​កា​រិ​យា​ ល័យ​កណ្ដាល​ជាង​៣​ពាន់​នាក់​ និង​មាន​ សាខា​នៅ​តាម​ទីកន្លែង​ប្រតិបត្ដិ​ជា​ច្រើន​ម៉ឺន​នាក់​ ។​
មជ្ឈមណ្ឌល​កណ្ដាល​នៃ​វិទ្យាស្ថាន​ ស្រាវជ្រាវ​នេះ​មាន​ភារកិច្ច​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​របកគំហើញ​ថ្មី​នៃ​ប្រព័ន្ធ​ បច្ចេកវិទ្យា​យន្ដហោះ​ក្នុង​សម័យកាល​ ទំនើប​ ពិសេស​សិក្សា​ទៅ​លើ​សោ​ភ​ណ​ ភាពយន្ដ​ហោះ​ ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ ប្រព័ន្ធ​ទិន្នន័យ​សម្ភារ​ បរិក្ខារ​សម្រាប់​ បម្រើសេវា​អតិថិជន​រួម​ទាំង​រចនាសម្ព័ន្ធ​ដទៃ​ទៀត​ដែល​ជា​សេចក្ដី​ត្រូវការ​របស់​មនុស្ស​សម័យ​ទំនើប​ ។​
ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ចុះ​ពិនិត្យ​ ដោយ​ផ្ទាល់​នោះ​សម្ដេច​តេ​ជោ​និង​ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​បាន​តាមដាន​ យ៉ាង​យកចិត្ដទុកដាក់​ពី​ការ​ពន្យល់​ណែនាំ​ ពី​រចនាសម្ព័ន្ធ​នានា​ក្នុង​វិទ្យាស្ថាន​ស្រាវ​ ជ្រាវ​រចនា​យន្ដហោះ​ ។​
ប្រធាន​ផ្នែក​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​ វិទ្យាស្ថាន​ស្រាវ​ ជ្រាវ​នេះ​មានការ​ប្រកួតប្រជែង​ខ្លាំង​ ណាស់​ជាមួយនឹង​ដៃគូ​វិនិយោគ​របស់​ បរទេស​ ហើយ​នៅ​ក្នុង​វិទ្យាស្ថាន​នេះ​បាន​ ធ្វើការ​សិក្សា​ស្រាវជ្រាវ​នូវ​ប្រភេទ​យន្ដ​ ហោះ​សម័យ​ទំនើប​ចំនួន​២​ប្រភេទ​ដែល​ជា​តម្រូវការ​របស់​អតិថិជន​ក្នុង​សម័យ​ ទំនើប​នេះ​គឺ​ ទី​១-​ប្រភេទ​យន្ដហោះ​ដែល​ ផ្ទុក​កៅអី​ចំណុះ​ក្រោម​៥០​កៅអី​ និង​ទី​២-​ប្រភេទ​យន្ដហោះ​ដែល​មាន​ផ្ទុក​កៅអី​ ចំណុះ​ក្រោម​២០០​កៅអី​ ។​
ប្រធាន​ផ្នែក​ទីផ្សារ​ក៏​បានឱ្យ​ដឹង​ដែរ​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ​មានការ​បញ្ជា​ទិញ​ នូវ​ប្រភេទ​ទាំង​ពីរ​ប្រភេទ​នេះ​ជាង​៣០០​ គ្រឿង​ដែល​ជា​អតិថិជន​មក​ពី​ជុំវិញ​ពិភពលោក​ ។​ វិទ្យាស្ថាន​នេះ​នឹង​ផលិត​ប្រភេទ​ យន្ដហោះ​ទំនើបៗ​និង​បច្ចេកវិទ្យា​ចុង​ ក្រោយ​គេ​បំផុត​តាម​រយៈ​ការ​បញ្ជា​ទិញ​ពី​ដៃគូ​វិនិយោគ​និង​អតិថិជន​ដែល​ជា​អ្នក​ប្រើប្រាស់​ជា​ប្រភេទ​ឯកជន​និង​សម្រាប់​ បម្រើ​សេវាកម្ម​ផ្សេងៗ​លើ​ការងារ​ជំនួញ​។​
នៅ​ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ទស្សនា​ដល់ទី​កន្លែង​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​នោះ​ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ និង​សម្ដេច​ កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​ថ្នាក់ដឹកនាំ​ មន្ដ្រី​បុគ្គលិក​ និង​អ្នក​ស្រាវជ្រាវ​ទាំងអស់​ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​ តម្លៃ​បំផុត​អនុញ្ញាត​ឱ្យ​សម្ដេច​និង​គណៈ​ ប្រតិភូ​អញ្ជើញ​មក​ទស្សនា​ដល់ទី​កន្លែង​ នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​នេះ​ ។​
សម្ដេច​តេ​ជោ​ក៏​បាន​សម្ដែង​ការ​វាយតម្លៃ​ខ្ពស់​និង​កោតសរសើរ​ជូន​ចំពោះ​ អ្នក​ស្រាវជ្រាវ​ទាំងអស់​ក្នុង​វិទ្យាស្ថាន​ដែល​ បាន​ខិតខំ​ពុះពារ​រាល់​ការ​លំបាក​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​រក​នូវ​របកគំហើញ​ថ្មីៗ​ តួយ៉ាង​ដូច​ជា​ការ​សិក្សា​ទៅ​លើ​សោភណភាព​យន្ដហោះ​ ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ ប្រព័ន្ធ​ទិន្នន័យ​សម្ភារ​បរិក្ខារ​សម្រាប់​ បម្រើសេវា​អតិថិជន​រួម​ទាំង​រចនាសម្ព័ន្ធ​ ដទៃ​ទៀត​ដែល​ជា​សេចក្ដី​ត្រូវការ​របស់​មនុស្ស​សម័យ​ទំនើប​ ។​
សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​បន្ដ​ថា​ កិច្ច​ខិតខំ​ប្រឹងប្រែង​ពី​សំណាក់​អ្នក​ស្រាវ​ ជ្រាវ​ទាំងអស់​នៅ​ទី​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ ថា​គ្រឿង​សម្ភារ​បរិក្ខារ​និង​បច្ចេកវិទ្យា​ ទំនើប​ដែល​ចេញពី​វិទ្យាស្ថាន​នេះ​នឹង​ទទួល​ បានការ​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​អន្ដរជាតិ​និង​ទទួល​នូវ​ចំណាត់ថ្នាក់​ឈានមុខ​ គេ​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ​ ។​
តំណាង​ផ្នែក​គ្រប់គ្រង​នៃ​វិទ្យាស្ថាន​ មាន​ប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​សម្ដេច​តេ​ជោ​ និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ព្រមទាំង​គណៈ​ ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ ទាំងអស់​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​អញ្ជើញ​មក​ទស្សនា​វិទ្យាស្ថាន​ស្រាវជ្រាវ​រចនា​យន្ដហោះ​ដែល​នោះ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​យកចិត្ដ​ទុក​ ដាក់​និង​ការ​ជំរុញ​លើកទឹកចិត្ដ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​សំណាក់​សម្ដេច​តេ​ជោ​ដល់​ថ្នាក់ដឹកនាំ​បុគ្គលិក​នៃ​វិទ្យាស្ថាន​នេះ​បន្ដ​ធ្វើ​ ការ​សិក្សា​ជ្រាវ​ជ្រាវ​ពី​របកគំហើញ​ថ្មីៗ​ ថែម​ទៀត​ ពិសេស​ពី​បច្ចេកវិទ្យា​ទំនើប​ ចុង​ក្រោយ​បំផុត​របស់​ពិភពលោក​ដើម្បី​បម្រើ​ឱ្យ​សេចក្ដី​ត្រូវការ​របស់​អតិថិជន​ និង​អ្នក​ប្រើប្រាស់​ទាំងអស់​ក្នុង​ពិភពលោក​។​
សូម​បញ្ជាក់​ថា​ នៅ​ក្នុង​សាកល​ភា​វូ​ ប​នី​យ​កម្ម​ដ៏​ទំនើប​នេះ​ប្រទេស​ចិន​បាន​ ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ដ៏​ធំ​លំដាប់​ទី​២​លើ​ពិភពលោក​បន្ទាប់​ពី​សហរដ្ឋ​អា​មេ​ រិ​ក​ ។​ បច្ចេកវិទ្យា​និង​សម្ភារ​បរិក្ខារ​ដែល​ ប្រជាជន​នៅ​ទូ​ទាំង​ពិភពលោក​ប្រើប្រាស់​នៅ​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​សិក្សា​ស្រាវ​ ជ្រាវ​និង​ផលិត​ចេញពី​ប្រទេស​ចិន​ ។​
បច្ចេកវិទ្យា​និង​សម្ភារ​បរិក្ខារ​ទាំង​ អស់នោះ​ទទួល​បានការ​និយម​ចូល​ចិត្ដ​ និង​ការ​ប្រើប្រាស់​ពី​សំណាក់​អតិថិជន​ និង​ អ្នក​ប្រើប្រាស់​ផង​ទាំងពួង​ ពិសេស​បច្ចេក​ វិទ្យា​និង​សម្ភារ​ទាំង​អស់នោះ​ត្រូវ​បាន​ ផលិត​ឡើង​តាម​បទដ្ឋាន​និង​តាម​ស្ដង់ដារ​ អន្ដរជាតិ​ ពិសេស​មាន​សុវត្ថិភាព​និង​ មានគុណ​ភាព​ខ្ពង់​បំផុត​ ។​
ប្រធាន​ទីផ្សារ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​អនាគត​វិទ្យាស្ថាន​ នេះ​នឹង​ផលិត​សម្ភារ​បរិក្ខារ​ទំនើប​ទាន់​ សម័យ​ដើម្បី​បម្រើ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​ ។​
គួរ​បញ្ជាក់​ថា​ ទីក្រុង​សៀង​ហៃ​មាន​ ផ្ទៃក្រឡា​៦.៣៤០​គីឡូ​ម៉ែត្រការ៉េ​និង​ មាន​ផ្ទៃ​ទឹក​ក្នុង​ក្រុង​៦៩៧​គីឡូ​ម៉ែត្រការ៉េ​ មាន​ប្រជាជន​រស់នៅ​ចំនួន​ជាង​២៤​លាន​នាក់​ ។​ សៀង​ហៃ​គឺជា​ទីក្រុង​លំដាប់​ទី​១​ក្នុង​ ប្រទេស​ចិន​និង​ជាទី​ក្រុង​ទី​១​ក្នុង​ពិភព​ លោក​ដង់ស៊ីតេ​នៃ​ប្រជាជន​រស់នៅ​ប្រមាណ​ ៣​ពាន់​៨០០​នាក់​ក្នុង​១​គីឡូ​ម៉ែត្រការ៉េ​ កំណើន​GDP​នៃ​ផលទុន​សរុប​ប្រមាណ​ ៣៥២,៣៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំ​ក្នុង​នោះ​GDP​សម្រាប់​មនុស្ស​ម្នាក់​ប្រមាណ​១៤​ពាន់​៨៦២​ដុល្លារ​អា​មេ​រិ​ក​។​ សៀង​ហៃ​គឺជា​ទីក្រុង​សេដ្ឋកិច្ច​ពាណិជ្ជ​ កម្ម​ ឧស្សាហកម្ម​និង​ទេសចរណ៍​ដ៏​សំខាន់​ លំដាប់​ទី​១​របស់​ប្រទេស​ចិន​ ។​
ការ​អភិវឌ្ឍ​ទីក្រុង​សៀង​ហៃ​ត្រូវ​បាន​ ធ្វើ​ឡើង​យ៉ាង​ឆាប់រហ័ស​បំផុត​បើ​ប្រៀបធៀប​ទៅ​នឹង​ទីក្រុង​សំខាន់ៗ​ដទៃ​ទៀត​ក្នុង​ ប្រទេស​ចិន​ដោយសារ​តែ​សៀង​ហៃ​គឺជា​ទីក្រុង​ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ សេវាកម្ម​ និង​ផ្នែក​ដទៃ​ទៀត​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​បំផុត​ ។​
​នៅ​ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ទស្សនា​វិទ្យាស្ថាន​ស្រាវជ្រាវ​រចនា​យន្ដហោះ​នោះ​ ដែរ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ អញ្ជើញ​ឡើង​បញ្ជាការ​ហោះ​ ហើរ​យន្ដហោះ​នៅ​ក្នុង​បន្ទប់ពិសោធន៍​នៃ​ការ​ហោះហើរ​យន្ដហោះ​គ្រប់​ប្រភេទ​ ។​
បើ​តាម​ការ​អះអាង​ពី​ប្រធាន​ផ្នែក​នៃ​បន្ទប់ពិសោធន៍​បានឱ្យ​ដឹង​ថា​ គ្រប់​ប្រភេទ​ យន្ដហោះ​ទាំងអស់​ដែល​បាន​សិក្សា​ស្រាវជ្រាវ​និង​ផលិត​ឡើង​រួច​ហើយ​នោះ​ត្រូវ​ បាន​ត្រួតពិនិត្យ​យ៉ាង​សម្រិតសម្រាំង​ ពី​លក្ខណៈ​បច្ចេកទេស​និង​ប្រព័ន្ធ​សុវត្ថិ​ ភាព​គ្រប់​បែប​យ៉ាង​ពី​បន្ទប់​ពី​សោធន៍​ នេះ​មុន​និង​យក​ទៅ​ដំណើរការ​ជា​ផ្លូវការ​ នៅ​លើ​សេវាកម្ម​នៃ​ការ​ហោះហើរ​របស់​យន្ដហោះ​នីមួយៗ​ ។​
បន្ទប់ពិសោធន៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដូច​គ្នា​ទៅ​នឹង​ការ​បើកបរ​យន្ដហោះ​ ជាក់ស្ដែង​ផង​ដែរ​ ដោយសារ​នៅ​ក្នុង​ បន្ទប់ពិសោធន៍​នោះ​ត្រូវ​បាន​ស្ថាបនា​ ឡើង​ដូច​គ្នា​ទៅ​នឹង​បន្ទប់​ត្រួតពិនិត្យ​ការ​ ហោះហើរ​ បន្ទប់​បញ្ជាការ​រត់ឡើង​ការ​ រត់​ចុះ​ សេវា​បើកបរ​នៅ​លើ​អាកាស​ ពេល​ថ្ងៃ​ ពេល​យប់​ និង​គ្រប់​ទីកន្លែង​ទាំង​អស់​ផង​ដែរ​ ។​
សាធារណរដ្ឋ​ប្រជាមានិត​ចិន​មាន​ ផ្ទៃដី​ទំហំ​៩​លាន​៥៩៦​ពាន់​៩៦១​គីឡូម៉ែត្រ​ កា​រ៉េ​មាន​២៣​ខេត្ដ​ តំបន់​ស្វយ័ត​ចំនួន​៥​ និង​តំបន់​រដ្ឋបាល​ពិសេស​ចំនួន​២​និង​ មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​ជាង​១​ ពាន់​៣៥៨​លាន​នាក់​ពោល​គឺ​កំណើន​ប្រជា​ ពលរដ្ឋ​រស់នៅ​មានការ​កើនឡើង​ប្រមាណ​ ០,៤៧៩​ភាគរយ​ក្នុង​ឆ្នាំ​២០១១​ ។​
នៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ ចិន​មាន​កំណើនសេដ្ឋកិច្ច​ដែល​ជា​ផលិតផល​ក្នុងស្រុក​ (GDP)​ ៧,៨​ភាគរយ​ក្នុង​ ឆ្នាំ​២០១២​ក្នុង​នោះ​ផលិតផល​ក្នុងស្រុក​សម្រាប់​មនុស្ស​ម្នាក់​ប្រមាណ​៩១០០​ ដុល្លារ​ក្នុង​ឆ្នាំ​២០១២​ ។​ ជាមួយ​កំណើន​ នេះ​ការ​រីក​ចម្រើន​លើ​វិស័យ​កសិកម្ម​ មាន​កំណើន​៩,៧​ភាគរយ​វិស័យ​ឧស្សា​ ហ​កម្ម​មាន​៤៦,៦​ភាគរយ​និង​លើ​វិស័យ​ សេវាកម្ម​មាន​៤៣,៧​ភាគរយ​ ។​ ចិន​ បាន​ក្លាយជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​២​លើ​ពិភពលោក​ជំនួស​ប្រទេស​ជប៉ុន​ចាប់តាំងពី​ឆ្នាំ​២០១០​រហូត​មក​ដល់​បច្ចុប្បន្ន​ ។​
​នៅ​ក្នុង​កិច្ចប្រជុំ​សភា​តំណាង​ប្រជា​ ជន​ទូ​ទាំង​ប្រទេស​ចិន​លើក​ទី​១២​នីតិកាល​ ទី​១​កាលពី​ថ្ងៃ​ទី​៥​ ដល់​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៣​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ លោក​ Yu​ Zheng​ Sheng​ ជា​ប្រធាន​ សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​,​ លោក​ ចាង​ តេ​ជាង​ ជា​ប្រធាន​សភា​ ប្រជាជន​ចិន​,​ លោក​ ស៊ី​ ជិន​ពីង​ ជា​ អគ្គលេខាធិការ​បក្ស​ប្រធាន​គណៈ​កម្ម​ ការ​យោធា​មជ្ឈិម​នៃ​បក្ស​កុម្មុយនីស្ដ​ចិន​ និង​ជា​ប្រធានាធិបតី​ និង​លោក​ លី​ ខឺ​ជាំ​ង​ ជា​នាយក​រដ្ឋមន្ដ្រី​នៃ​សាធារណ​ រដ្ឋ​ប្រជាមានិត​ចិន​ ។​ ប្រទេស​ចិន​និង​ ប្រទេស​កម្ពុជា​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ ជិត​ស្និទ្ធ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ ជា​ពិសេស​ បន្ទាប់​ពី​ប្រទេស​ទាំង​២​បាន​ជំរុញ​ទំនាក់​ ទំនង​កិច្ច​សហប្រតិបត្ដិការ​ក្នុង​ភាព​ជា​ ដៃគូ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយ​ក្នុង​រយៈពេល​ដ៏​ខ្លី​មកនេះ​ ។​ ជាមួយនឹង​ការ​រីក​ ចម្រើន​និង​កិច្ច​សហប្រតិបត្ដិការ​នៃ​ ប្រទេស​ទាំង​២​បាន​ផ្លាស់​ប្ដូរ​ដំណើរ​ទស្សនកិច្ច​ពី​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​គ្រប់​កម្រិត​ ទាំងអស់​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្ដិការ​នៃ​ប្រទេស​ទាំង​២​ឈាន​ដល់​ចំណុចកំពូល​ថ្មី​មួយទៀត​ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons