Monday, May 26, 2014

លោក កឹម គុណ​វឌ្ឍន៍ត្រឡប់មកកាន់តំណែងជាអគ្គនាយក ទ​.ទ.ក វិញហើយ


រាជធានីភ្នំពេញ​៖​ ​លោក កឹម គុណ​វឌ្ឍន៍ ដែលជា​អតីត​អគ្គនាយក នៃ​ទូរទស្សន៍​ជាតិ​កម្ពុជា (ទ​.ទ.ក)  នៅ​ព្រឹកថ្ងៃ​ចន្ចទី ២៦ ខែឧសភា​នេះ​ បាន​ត្រឡប់មក​កាន់តំណែង​វិញ​ហើយ បន្ទាប់ពី​ដាក់ពាក្យ​លាឈប់​ពី​ការងារ​ ក្រោយពី​មាន​បញ្ហា​នៅ​ថ្ងៃ​ដែលមិនបាន​ផ្សាយ​ផ្ទាល់ ​ក្នុង​ព្រះរាជ​ពិធី​ត្រ​ច់​ព្រះ​ន​ង្គ​ល​កាលពីរសៀល​ថ្ងៃ​សៅរ៍​ ទី​១៧​ ខែឧសភា​ ឆ្នាំ​ ២០១៤​។​
សូមរម្លឹកថា ក្រសួង​ព័ត៌មាន ប្រកាសតែងតាំង លោក ប៉ាង ណាត ដែលជាអគ្គនាយករង​ទូរទស្សន៍​ជាតិ (ទ​.ទ.ក)  បាន​ឡើង​កាន់កាប់​តំណែង​ ជា​អគ្គនាយកស្តីទី ​នៃ​ទូរទស្សន៍​ជាតិ​កម្ពុជា បន្ទាប់ពី​ការសុំ​លាលែង ​របស់លោក កឹម គុណ​វឌ្ឍ។
គួរ​បញ្ជាក់ថា ខណៈពេលដែល ​នៃ​ការលាលែង​តំណែង ​របស់លោក កឹម គុណ​វឌ្ឍន៍កាលពីពេលថ្មីៗកន្លងមកនេះ មិនត្រូវ បានលោក ​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បញ្ជាក់ ​អំពី​មូលហេតុ ​នៃ​ការលាលែងនោះបានទេ ដោយលោក គ្រាន់ តែ​មានប្រសាសន៍​ខ្លី​យ៉ាង​ដូច្នេះ​ថា គាត់​ចង់​សំរាក​មួយរយៈប៉ុណ្ណោះ។ ហើយមូលហេតុ​ដែល​លោក​វិលត្រឡប់​ចូលកាន់​តំណែង​វិញ​នេះ ក៏មិនអាចសុំការពន្យល់ពី រដ្ឋមន្ត្រីក្រសួង​ព័ត៌មាបានដែរ​។ ប្រសិនបើ​មាន​ព័ត៌មាន​លំអិត​បន្ថែម​យើង​នឹង​ផ្សាយ​ជូន​បន្ថែមទៀត​នៅពេល​ក្រោយ​៕
លោក ​កឹ​ម​...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons