Monday, May 12, 2014

ល្បែ​ង​ភ្នាល់​ទឹក​ភ្លៀង​ចាប់​ផ្តើម​ទៀ​ត​ហើយ​នៅ​បាត់ដំ​បង



rain bbongបាត់​ដំបង ​ ៖ ​ល្បែ​ងភ្នាល់​​ភ្នាល់​ទឹកភ្លៀងបា​នចាប់​ផ្តើម​ហើយ​នៅ​ក្នុង​​ក្រុង​បា​ត់ដំ​បង​ ដែលត្រូវបានប្រជា​ពលរដ្ឋដែល​ស្អប់ខ្ពើមនិយាយ​ថាជាកា​រសាក​ល្បង​ស​មត្តភា​ពលោក​ចានសុផ​លក្នុងតួនា​ទីជាអភិបា​លខេត្តបា​ត់ដំប​ងថ្មី។ពួក​ក្រុមញៀនល្បែងបា​នយកទីតាំង​មួយកណ្តា​លក្រុង​បាតើដំ​បងធ្វើ​ជាទីតាំ​ង​​ជួ​បជុំ​ក្នា។
អាហា​រដ្ឋាន យូ​ចន្ទី ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ព្រែក​​មហាទេព សង្កាត់​ស្វា​យ​ប៉ោ ក្រុង​-​ខេត្ត ​​បាត់ដំបង បាន​ក្លាយ​ជា​កន្លែង​មើល​មេឃ​មើល​ផ្កាយ ហើយ​ដាក់​កំ​ណត់​​ហាងឆេង​ដើម្បី​ភ្នាល់​​គ្នា​ហុច​លុ​យ​ដ​ល់ដៃ ដោយ​ពួក​គេ​ប្រើ​លុយ​ដុល្លា​រ​ជា​គោ​ល​ក្នុង​ការទិញ​​លក់​មេឃ។
បើ ​ទោះបីជា​យ៉ាងនេះ​ក្ដី​ក៏​ក្រុម​ភ្នាល់​ទាំងនេះ​នៅតែ​បន្តសកម្មភាព​យ៉ាង​ ក្ដៅ​គគុក​​ដោយមាន​មនុស្ស​ចូល​មក​លេង កាន់តែ​ច្រើនឡើងៗ​ ហើយ​មាន​លក្ខណៈ​ជា​​ចំហ​ថែម​ទៀត​ហាក់ដូចជា​ពុំ​មាន​ការ​ខ្លាច​រអា​ដល់​សំណាញ់ ​ច្បាប់​​នោះទេ។
វា​ជា​ឱកាស​ល្អ​មួយ​សម្រាប់​ពួកគេ​ប្រព្រឹត្តិ​ល្បែង​នេះ​ ដោយសារតែ​ទីតាំង​អា​ហារដ្ឋាន​​យូ​ចន្ទី​គឺ​ជាប់​នឹង​ចំណតរថយន្ត​ ដូច្នេះហើយ​ទើប​ពួកគេ​ធ្វើ​សក​ម្មភាព​​កកកុញ នឹង​ស៊ីសង​គ្នា​នៅលើ​តុ​កាហ្វេ​តែម្ដង៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons