កំពង់ធំ:ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច(C.R.C.K)ដែលសំអាងថាមានច្បាប់វិនិយោកសព្វថ្ងៃបាន និងកំពុងក្លាយជាកន្លែងប្រម៉ូលឈើប្រណិតប្រភេទ ធ្នង់ នាងនួន បេង ដែលបានពួកឈ្មួញល្មើសច្បាប់នាំគ្នាសម្រុកដឹកចេញពីតំបន់ព្រៃគុហ៍ (ព្រៃឡង់) ក្នុងទឹកដីស្រុកសណ្ដាន់ ខេត្តកំពង់ធំ យកមកលក់ឲ្យ ។ ចំណែកសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើឮ សង្កត់រដ្ឋបាលព្រៃឈើកំពង់ធំ ម្នាក់ៗ សម្ងំស្ងៀមរង់ចាំទទួលផលប្រយោជន៍ពីបទល្មើស ពិសេសទទួលលុយពីម្ចាស់ក្រុមហ៊ុនមួយនេះយ៉ាងត្រជាក់ល្ហឹមក្រោមលេសថាក្រុមហ៊ុនមានច្បាប់ ។
ដោយសារតែអស់លោកមន្ត្រីជំនាញនឹងប្រធានក្រុមហ៊ុន (C.R.C.K) ត្រូវដងត្រូវផ្លែនិងគ្នាល្អូកល្អើន បែបនេះធ្វើឲ្យក្រុមហ៊ុនមួយនេះ ចាំបើកទ្វារប្រមួលទិញឈើល្មើសច្បាប់យ៉ាងសកម្ម រួចហើយគេចាប់ផ្តើមដឹកចេញពីក្រុមហ៊ុនតាមរយៈឡានយីឌុបមកលក់ឲ្យ ឈ្មួញនៅខេត្តកំពង់ចាម យ៉ាងរំភើយគ្មានអស់លោកមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធណា ហ៊ានចេញមុខទប់ស្កាត់បង្ក្រាបឡើយ ។
គួរបញ្ជក់ថា ក្រុមហ៊ុនមួយនេះ មិនត្រឹមតែលួចចាំទទួលទិញឈើខាងក្រៅក្រុមហ៊ុនប៉ុណ្ណោះទេ សូម្បីតែក្រុមហ៊ុនខ្លួនឯង ក៏បានលួចបន្លំកាប់បំផ្លាញព្រៃឈើខាងក្រៅក្រុមហ៊ុនដឹកជញ្ជូនមកដាក់ គរនៅក្នុងក្រុមហ៊ុនដោយអះអាងថា ជាឈើរបស់ក្រុមហ៊ុនទៀតផង៕