Saturday, May 31, 2014

សមត្ថ​កិច្ចប៉េ​អឹមចាប់​បានថ្នាំ​ញៀនយ៉ាម៉ាជាង២ម៉ឺនគ្រាប់ និង​ខេ​ទឹក​កក​ជិត​កន្លះ​គីឡូ​ក្រាម​នភ​ប៉ោយ​ប៉ែត


, Comment closed
បន្ទាយមានជ័យ៖កាលពីវេលា​ម៉ោង០៩និង​០០នាទីព្រឹ​កព្រឹក​ថ្ងៃទី២៥​ឧស​ភាឆ្នាំ២​០១៤​កម្លាំងស​មត្ថកិច្ច​មូលដ្ឋា​នរាជអា​វុធហ​ត្ថក្រុង​ប៉ោយ​ប៉ែតបា​នធើ្វសក​ម្មភាពដេញ​តាមប្រមាញ់​​ក្រុមអ្នករក​ស៊ីគ្រឿង​ញៀនខ្នាត​យក្សនៅក្រុងប៉ោយ​ប៉ែតខេត្តបន្ទាយមាន​ជ័យជា​យដែន​ខ្មែរថៃ ។ កម្លាំងបានតា​មរហូតកំណត់បា​នមុខសញ្ញាច្បាស់​ហើយបាន​ធើ្វស​កម្មភាពឆ្មក់ចូល​ឆែកក្នុងផ្ទះមួយក​ន្លែងស្ថិត​នៅភូមិព្រៃ​ព្រឹចសង្កាត់ និងក្រុងប៉ោ​យប៉ែតដក​ហូតបានថ្នាំ​ញៀនយ៉ាម៉ាចំ​នួន១៧៥២​៣គ្រាប់និង​ម៉ាទឹកកប្រភេ​ទម្សៅព​ណ៌សទម្ង​ន់៣០.៥៨ក្រាមឃាត់ខ្លួនជ​នសង្ស័យករណីជូញដូរថ្នាំញៀនចំនួន០២នាក់ក្នុងចំណោមសង្ស័យ០៤នាក់ហើ​យដ​កហូតបានភស្តុតាង​រថយន្តកាមរី១គ្រឿងម៉ូតូចំនួន០៤គ្រឿង ។  ​ជនសង្ស័យដែលស​មត្ថកិច្ចបានឃាត់ខ្លួននោះ ១    ឈ្មោះ ថៃ ចន្ថា ភេទប្រុសអាយុ៣៥ឆ្នាំនៅភូមិក្បាលកោះសង្កាត់និងក្រុងប៉ោយប៉ែត២ឈ្មោះឈួន វុទ្ធី ភេទប្រុសអាយុ ២៩ឆ្នាំនៅភូមិព្រៃចាស់ឃុំព្រៃចាស់ស្រុកឯកភ្នំខេត្តបាត់ដំបង ។បន្ទាប់មកនៅព្រឹកថ្ងៃទី២៦ឧសភាឆ្នាំ២០១៤កម្លាំងសមត្ថកិច្ចខាងលើបានសហការជាមួយអាជ្ញាធរបានចុះទៅឆែកលំនៅដ្ឋានសង្ស័យផ្សេងទៀតប៉ុន្តែមិនបានរកឃើញថ្នាំញៀននោះឡើយគឺឃើញតែវត្ថុតាងផ្សេងៗដែលពាក់ពន្ធ័និងការវេចខ្ចប់ថ្នាំតែប៉ុណ្ណោះ។នេះជាលើកទីមួយហើយដែលកម្លាំងសមត្ថកិច្ចបានបំបែកហ្វូងអ្នកជូញដូរថ្នាំញៀនខ្នាតយក្សបាននៅតំបន់ជាយដែនខ្មែរថៃនេះកន្លងមកសមត្ថកិច្ចកម្ពុជាយើងមិនអាចកំណត់បានមុខសញ្ញាធំៗដូចនេះទេមានតែសមត្ថកិច្ចថៃ ។ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតបានសម្តែងការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះសភាពការណ៍ថ្នាំញៀនដែលអុកឡុកសង្គមខ្មែរនាសម័យទំនើបកម្មនេះ។ ពួកគាត់ថា៖បើសមត្ថកិច្ច​ក្តាប់ឳកាសមុខសញ្ញាជួញដូរមិនបានទេនោះមុខជាកូនចៅរបស់គា​ត់នឹងធ្លាក់ចូលក្នុងដៃគ្រឿងញៀនជាមិនខាន   ?ចំណែកក្រុ​មអ្នកតាមដានរឿងសង្គម បានលើកឡើងថា៖ កត្តាមានករ​​ណីជួញដូរនិងចរាចរណ៏ថ្នាំញៀននៅជាយដែនជាពិសេសនៅតំបន់​ប៉ោយប៉ែតនេះ គឺអាជ្ញាធរបា​នបណ្តោយឲ្យមានកា​របើកបនផឹកស៊ី​និងក្លិបកំ​សា​ន្តច្រើនដូច្នេះថ្នាំញៀន​ និងអ្នកជួញដូរអាចសម្ងំលាក់ខ្លួនតាមក្លឹបកំសាន្តទាំងនោះផងក៏ថាបាន ។ ប្រជាពលរដ្ឋខ្លះនិយាយថា​សមត្តកិច្ចមិនមែនមិនដឹងមុ​ខសញ្ញាជួញ​ដូ​រ​គ្រឿងញៀនក្នុងក្រុ​ងប៉ោយប៉ែត​ទេគ្រាន់តែគេ​ទុកជាឆ្នាំងបាយតែប៉ុណ្ណោះ។នៅពេលពួកនោះ​អស់តម្លៃប្រើប្រា​ស់គេ​នឺងធ្វើស៊ីហើយ។
drug petdrug pet1

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons