Saturday, May 31, 2014

អគ្គនា​យដ្ឋា​នរដ្ឋបា​ល​មូល​ដ្ឋាន​ក្រសួ​ង​ម​ហាផ្ទៃទទួលស្គាល់ថា​​កាស៊ី​ណូ​ហូ​លី​ដេរំ​​លោ​ភ​ដីរដ្ឋ​​នៅ ​ប៉ោយ​​ប៉ែត


, Comment closed
d interបន្ទាយមានជ័យ៖ កាលពីព្រឹក​ថ្ងៃទី២៦ខែឧសភាឆ្នាំ២០១​៤លោក ឌុច សុន អគ្គនាយ​នៃអគ្គនាយ​កដ្ឋានរដ្ឋបា​លមូល​ដ្ឋានក្រ​សួងម​ហា​ផ្ទៃ​រួ​មជាមួ​យមន្ត្រីអាជ្ញា​ធរថ្នាក់មូលដ្ឋា​នជាច្រើនរូបទៀ​តក្នុងការ​ចុះពិនិ​ត្យនិង​សិក្សាគំរោង​សាងសង់អាគា​ររដ្ឋបាលនៅ​ច្រកទ្វារអន្តរ​ជាតិប៉ោយ​ប៉ែ​តបានរកឃើញថាកាស៊ីណូហូលីដេបានរំលោភដីរដ្ឋ។
  ក្នុងការចុះពិនិត្យគំរោងសាងសង់អគាររដ្ឋបាលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត នេះ មគណៈប្រតិភូបា​នចុះទៅវាយតម្លៃដីចំ​ណុចមុខអា​គាររបស់ក្រុមហ៊ុនកាស៊ីណូ ​ហ្គោលឌិន​ក្រោនជាប់និងក្លោ​ងទ្វារប្រាសាទកំ​ពូលបី ដែលជាអាទិភា​ពដីសម្រាប់សាងសង់អាគា​រប៉ុស្តិ៍រដ្ឋបាលបាន​យ៉ាងល្អប្រសើរ​បន្ទាប់ពីបានសិក្សាពិនិត្យរួចរាល់ក្រុមការងារបានវាយតំលៃដីរដ្ឋមួយកន្លែងទៀតនៅចំណុចជាប់និងក្រុមហ៊ុនកាស៊ីណូហូលីដេប៉ោយប៉ែតដែលក្រុមហ៊ុននេះបានកំពុងតែដំណើរការដ្ឋានសំណង់របស់ខ្លួនរំលោភចូលជ្រៅក្នុងដីរដ្ឋហើយបានបំផ្លាញសំណង់អាគាររបស់រដ្ឋខ្លះទៀតផង ។
លោក ឌុច សុន បានទទួលស្គាលថាលោក ឧកញ៉ា ហង្ស ស៊ីផា ដែលជាភាគីតំណាងឲ្យក្រុ​មហ៊ុនកាស៊ីណូហូលីដេប៉ោយប៉ែត ពិតជាថ្លើមធំហានលូកដៃវាយបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋបញ្ហា។ ជាថ្មីម្តងទៀតលោក ឌុច សុនបានសុំឲ្យភាគីខាងក្រុមហ៊ុនកាស៊ីណូផ្អាកការសាងសង់ចំណុចដែលក្រុមហ៊ុនបានរំលោភចូលលើដីរដ្ឋ ។
ចំណែកលោកឧត្តមសេនីយ៏ទោ ឌុកឈុន អគ្គនាយកដ្ឋានអន្តោប្រវេសន៏ទទួលបន្ទុកផ្នែកសាងសង់បានឲ្យដឹងថា៖យោងតាមការសិក្សានិងចុះពិនិត្យជាក់ស្តែងនាព្រឹកមិញនេះក្រុមការងារបានឃើញដីរដ្ឋនៅចំណុចជាប់និងព្រំដែនកម្ពុជាថៃនិងដីចំណុចបវេនក្រុមហ៊ុនកាស៊ីណូហ្គោលឌិនក្រោនគឺជាដីអាទិភាពក្នុងការសាងសង់សំណង់ប៉ុស្តិ៍រដ្ឋបាលសម្រាប់ថ្ងៃខាងមុខ ។
លោកបា​នបន្តទៀតថា៖ប៉ុស្តិ៍រដ្ឋបាល​សព្វថ្ងៃ​នៅចំណុចជា​ប់និងរង្វង់មូ​ល​នោះនឹងត្រូវរុះរើ​ចេញទាំងអស់បន្ទាប់ពីសាងសង់អាគារថ្មីរួចជាស្ថាពរហើយ។យ៉ាង​ណាក៏​ដោយការ​ចុះមកសិក្សានិង​ពិនិត្យរបស់គណប្រ​តិភូក្រ​សួងមហា​ផ្ទៃក្នុងកា​ររកដីដើម្បី​កសាងអគាររដ្ឋ​បាលបន្ថែមនៅច្រ​កទ្វារអន្តរជា​តិប៉ោ​យប៉ែតនា​ព្រឹកមិញនេះមិនទាន់​សម្រេចជាស្ថាព​រនៅឡើយ​ទេ ព្រោះក្រុមការងារត្រូវការគូសប្ល​ង់និងដាក់សំណើរ​ជូនថ្នាក់លើប​ន្តពិនិត្យទៀត ។
 គេសង្ឃឹមថា៖បន្ទាប់ពីបានអាគារថ្មីបន្ថែម​នៅច្រកទ្វារអន្តរជាតិមួយ​នេះនឹងមាន​សោ​ភ័ណភាពល្អប្រ​សើជាងមុនហើយកម្លាំ​ងសមត្ថ​កិច្ចនគរ​បា​លអន្តោប្រវេសន៏​ខាងកម្ពុជាយើងក៏អាច​បង្កើនសន្តិសុខជា​តិបាន​ខ្ពស់ជូ​នភ្ញៀវជាតិ​និងអន្តរជាតិផងដែរ ។ 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons