Friday, May 16, 2014

គ្រូទាយកាត់ប្រជ្រុយ ឱ្យស្រ្តីម្នាក់ស្រាតហើយបញ្ចូលសិល៍ ត្រូវជាប់ខ្នោះ



កណ្តាលៈ ​ មាន​​ហេតុការណ៍ដ៏​គួរឱ្យ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​កាលពី​វេ​លា​​​ម៉ោងប្រមាណ​ ៦​ ល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ ​ខណៈ​​ស្រ្តីម្នាក់ បា​​នប្រាប់ម្តា​យ​ថា ទៅ​រកគ្រូទា​យ ដើ​ម្បីកា​ត់ប្រជ្រុយ ​​ ដោយ​​ទៅ​ យូរពេ​​ក​ ម្តា​យ​​ទៅ​​តាម​ក៏​​ឃើញ​គ្រូទាយ ​កំពុង​​តែ​ រំលោភ​កូន​ស្រី របស់​ខ្លួន​​ ​ក៏រ​ត់​ទៅប្តឹងនគរបាល ឲ្យឃា​ត់ខ្លួនតែម្តង​។
ប្រភពពី​ស​មត្ថកិច្ច​​ បានឲ្យដឹងថា ជនសង្ស័យដែល​ជាគ្រូ​ទាយ​មា​នឈ្មោះ វ៉ាន់ មា​​ឃ ភេ​ទប្រុស អាយុ​៤២ឆ្នាំ មានមុខរបរជាគ្រូទាយ​កាត់ប្រជ្រុយ រស់នៅ​ ភូមិរកា ឃុំរកា ស្រុកកណ្តាល​ស្ទឹង ខេត្ត​កណ្តាល ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លួន​  ​នៅ​ក្នុងផ្ទះឈ្មោះ សុទ្ធ សុផា​ ភូមិ​ក្រូច ឃុំរ​កា ស្រុក​កណ្តាល​ស្ទឹង ខេត្តក​ណ្តាល។​​   រីឯជនរងគ្រោះវិញមាន ឈ្មោះ ម.ស.ល អាយុ៣២ឆ្នាំ មា​នមុខ​របរ ជា​កម្មការិនីរោងចក្រ រស់​នៅក្នុងភូមិ ឃុំកើត​ហេតុ ខាង​លើ ។​​មុនពេល​កើត​ហេតុ នារី​រងគ្រោះបា​នទៅជួប​ គ្រូទាយ​កាត់ប្រជ្រុយ​ ដើម្បីឲ្យ​គ្រូទាយ ជួយ​បង្កើន​ស្នេហ៍ ព្រោះនា​ង ជា​ស្រ្តីមេ​ម៉ាយ ២ដ​ង មក​ហើយ ដោយ​ទៅជួប​នៅផ្ទះ រ​បស់មិត្តភ​ក្តិនារី រងគ្រោះ​ ដែល​នៅជិ​តផ្ទះគ្រូកា​ត់ប្រជ្រុយនោះ​ លុះពេលទៅ​ដល់ បា​នជួបលោកគ្រូ កាត់​ប្រជ្រុយ ហើយ ​លោក​គ្រូ បាន​ប្រាប់​ឲ្យនារីរងគ្រោះ ស្រាតខោអា​វទាំងអស់ រួចហើ​យលោកគ្រូ ធ្វើស​កម្មភាព បញ្ចូល មន្ត​អាគម ដោយ​យកដៃអង្អែល​នៅលើថ្ងាស ​ភេទ​នារី​ រងគ្រោះ ។ រីឯម្តាយ របស់នារីគ្រោះ ពេល​ដែលបា​ត់ កូនស្រី ​យូរពេកក៏បាន ដើរមករកមើល ដោយដឹងថា កូនស្រីនៅផ្ទះរបស់មិត្តភក្តិ លុះ​ពេល​មកដល់ ស្រាប់ តែ​ឃើញស្បែក ជើងកូ​នស្រីនៅនឹ​ងកាំជណ្តើររួច​ក៏ ឡើងកាំជណ្តើរ មើល​ស្រាប់តែឃើញកូន ស្រីត្រូវ បានលោកគ្រូទាយ កំពុងតែបញ្ចូលមន្តអាគម កាត់​ប្រជ្រុយ​ដោយកូ​នស្រី នៅពីក្រោម លោកគ្រូទាយ ​។  ដោយ​ឃើញ​ហេតុការណ៍ បែប​នេះ​ម្តាយ​ក៏រត់​មក​ប្តឹង​នគរបា​លប៉ុស្តិ៍ ឲ្យចុះទៅឃាត់ខ្លួនគ្រូទាយរូប​ នោះ​​តែម្តង​​ទៅ ​។
បច្ចុប្បន្នជនសង្ស័យ ឃុំឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការ ដ្ឋានស្រុក កណ្តាលស្ទឹង ដើម្បីធ្វើការសាក សួរបន្ថែមនិងកសាងសំណុំរឿង បញ្ជូនមក កាន់ស្នង​ការ ដ្ឋានចាត់ការបន្ត ទៅតាមផ្លូវច្បាប់ ៕​​
26133032d767e19eca0cc0c13347726133032a964917c19361de131503
, , Comment closed

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons