Friday, May 16, 2014

លោក ​សំ ​សុខុម ​ហៅហោ​ រងវរះ​ព្រុំ​ដែន​៦០១​ស​កម្មក្នុងកា​រដឹក​ជញ្ជូន​ឈើ និ​ងប្រ​មូល​លុយ​ពីក្រុម​ឈ្មួញ


tiber kdal cat by police saangខេត្តក​ណ្តាល ៖ លោក សំ សុ​ខុម ហៅ​​​ហោ ដេលមា​ន​តួ​នា​ទី​​​ជា​​​មេ​​បញ្ជា​ការ​រង វរៈ​​​ការ​​ពារ​​ព្រំ​ដែ​ន​​លេ​ខ​​៦០១  ត្រូវបា​នប្រជាជន​រាយការ​ណ៍ថា​កំ​ពុង​​​ប្រើ​​អំ​ណា​ច​រក​ស៊ី​កាង​​ទំ​និញ និង​​ដឹក​ជញ្ជូន​​ឈើ​​ខុស​ច្បាប់ យក​ទៅ​លក់​​នៅ​​ស្រុក​​យួន ។ក្នុងសកម្មភាពរកស៊ីរបស់គាត់​មួយ​ម៉ាត់​ណាក៏ដោយ គាត់​តែងតែមាន​មោទនភាព ក្នុង​ការយក​ឥទ្ធិពល​ថ្នាក់លើ នៅ​ភូមិភាគ​ពិសេស ឬ​នៅ​សឹក​រង​ខេត្តកណ្តាល ទៅធ្វើជា​លេស ក្នុង​ការ កាង​ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ មកពី​ស្រុក​យួន និង​នាំចេញ​ឈើ​ប្រណីត តាម​ច្រកព្រំដែន​ជ្រៃ​ធំ ។​គេ​មិនដឹង​ច្បាស់​ទេ​ថា មួយខែៗ​លោក សំ សុខុម ហៅ​ហោ បាន​បង់លុយ​ជូន​មេ​កើយ​របស់ខ្លួន ក្នុង​ចំនួន​ប៉ុន្មាន​នោះទេ ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​ល្អ មិនដែល​មានការ​ដាក់​ពិន័យ​។​
​សេចក្តីរាយការណ៍ ពី​ស្រុក​កោះធំ​បាន​ឲ្យ​ដឹងថា លោក សំ សុខុម ហៅ​ហោគាត់មិនសូវរវលការងារទេគឺគាត់ គ្រាន់តែ​ទិញ​តួនាទី ជា​មេបញ្ជាការរង​វរៈ​ការពារ​ព្រំដែន ​លេខ​៦០១ ដែលមាន​ទីតាំង​ឈរជើង នៅ​ចំណុច​ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្តកណ្តាល ដើម្បី​យកមក​ធ្វើជា​ស្បែក សម្រាប់​ការរកស៊ី​កាង​ទំនិញ​ខុសច្បាប់ ឆ្លងកាត់​ច្រកព្រំដែន​ជ្រៃ​ធំ ប៉ុណ្ណោះ។​មន្ត្រី​ខ្លះទៀត​បានលើកឡើង​ថា លោក សំ សុខុម ហៅ​ហោ គឺជា​មេ​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណីត ​ខុសច្បាប់ ប្រចាំ​ស្រុក​កោះធំ ដែល​គ្មាន​នរណា ហ៊ាន​ប៉ះពាល់​នោះទេ​។ ឈើ​ប្រណីត​របស់លោក សំ សុខុម ហៅ​ហោ ត្រូវបាន​ដឹកជញ្ជូន​តាម​តាខេ យកទៅលក់​នៅ​ស្រុក​យួន តាម​ច្រក​ជ្រៃ​ធំ ហើយ​លោក សំ សុខុម ហៅ​ហោ ក៏មាន​សិទ្ធិអំណាច បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​ដោយ​ខុសច្បាប់ ដើម្បី​ប្រមូលប្រាក់​ពី​ក្រុម​ឈ្មួញ រកស៊ី​ដឹកទំនិញ​មកពី​ស្រុក​យួន និង​ដឹកឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន យ៉ាង​អនាធិបតេយ្យ​។​
​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​មុខរបរ​រកស៊ី ដឹកជញ្ជូន​ឈើ​ប្រណីត ទៅ​ស្រុក​យួន លោក សំ សុខុម ហៅ​ហោ បាន​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ នៅ​ឃុំ​សំពៅ​ពូន ចាំ​ប្រមូល​លុយ ពី​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ឈើ និង​បទល្មើស​ផ្សេងៗ​ទៀត ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន ដើម្បី​អភិវឌ្ឍន៍​ជីវភាព​គ្រួសារ និង​ទុក​សម្រាប់​អភិវឌ្ឍន៍​មុខតំណែង ​ ​។ យ៉ាងណាក៏ដោយ ភាពអនាធិបតេយ្យ​ដែល​លោក សំ សុខុម ហៅ​ហោ បាន​ប្រព្រឹត្ត នាំ​ឲ្យ​សាធារណ​ជន​វាយតម្លៃ​យ៉ាង​ទាប​បំផុត ចំពោះ​ការដឹកនាំ​របស់លោក យស សុខា ដែល​ឃុបឃិត​បិទ​ភ្នែក ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ តាមតែ​ទំនើងចិត្ត មិន​ក្រែង​ញញើត​ពី​ច្បាប់ទម្លាប់ ឬ​បទបញ្ជា​របស់​ថ្នាក់លើ​នោះទេ​។​
​ គេ​មិនដឹងថា អ្នកធំ​ណាខ្លះ​ទេ ដែល​ទទួលបាន​របប​ប្រចាំខែ​ពី​លោក សំ សុខុម ហៅ​ហោ នោះទេ ព្រោះ​គេ​មិនដែល​ឃើញ លោកធំ​ទាំងនោះ ដាក់ពិន័យ​ឬ​ណែនាំ​លោក សំ សុខុម ហៅ​ហោ ឲ្យ​ឈប់​យកឈ្មោះ ទៅប្រើ​ប្រាស់​សម្រាប់ ការ​កាង​ទំនិញ​ខុសច្បាប់នោះទេ​។ គេ​សង្ស័យថា មេបញ្ជាការ​សឹក​រង​ខេត្តកណ្តាលអាច ទទួលបាន​សំណែន ពី​លោក សំ សុខុម ហៅ​ហោ ទើប​អ្វីៗ​អាច​ដំណើរការ ដោយ​រលូន​ល្អ​។​
​ លោក សំ សុខុម ហៅ​ហោ ធ្លាប់​ត្រូវបាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បកស្បែក​មុខ ម្តង​រួចមកហើយ តាមរយៈ​ការឡោមព័ទ្ធ​ឃ្លាំង​ស្តុក​ឈើ​ខុសច្បាប់ ដ៏​ធំ​មួយកន្លែង​របស់លោក សំ សុខុម ហៅ​ហោ​។ ប៉ុន្តែ​ដោយសារតែ​អំណាច​លុយកាក់ ដែល​បានមកពី​ការ ធ្វើជា​ខ្នង​ប​ង្អែក​ឲ្យ​ក្រុម​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​លោក សំ សុខុម ហៅ​ហោ អាច​យកទៅ​ទប់​មុខតំណែង កុំ​ឲ្យ​រង្គោះរង្គើ និង​កុំ​ឲ្យ​មានការ​ដាក់ពិន័យ ពី​ថ្នាក់លើ​យ៉ាង​មាន​ប្រសិទ្ធភាព ​បំផុត​។, , Comment closed

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons