Friday, May 16, 2014

ថៅកែ​ផ្សារ​ហ្គោលឌិនសូ​រិ​យា​ម៉ល​ប្រើ​សន្តិ​សុខ​ឡើង​ប្រក់​ស​ង្ក័​សី​ធ្លាក់​បាក់​ក​ស្លាប់​



         
ភ្នំពេញ​ ​៖ បុរស​ម្នាក់​បម្រើ​ការងារ​ជា​សន្តិ​សុខ​នៅ​ផ្សារហ្គោលឌិន​សូ​រិ​យា​ម៉​ល​ ​ត្រូវ​ថៅកែ​ផ្សារ​ប្រើ​ឲ្យ​ឡើង​ ​ប្រក់​ដំបូល​ស​ង្ក័​សី​ ​បាន​របូត​ដៃ​ធ្លាក់​មក​ក្រោម​បាក់​ក​ស្លាប់​ភ្លា​មៗ​នៅ​កន្លែង​កើត​ហេតុ​ ​ដោយ​​សារ​តែ​ជន​រង​គ្រោះ​គ្មាន​ជំនាញ​ផ្នែក​ប្រក់​ដំបូល​ ​។ ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​កាល​ពី​ ​វេលា​ម៉ោង​៣និង​៣០នាទី​រសៀល​ ​ថ្ងៃ​ទី​១៦ ខែ​ឧស​ភា​ ​ឆ្នាំ​២០១៤ ក្នុង​បរិវេណ​ផ្សារ​ហ្គោលឌិនសូ​រិ​យា​ម៉​ល​(អតីត​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​) ស្ថិត​តាម​ប​ណ្ដោ​យ​ផ្លូវ​លេខ​១៥៤ កែង​ផ្លូវ​លេខ​៥១ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូន​ពេញ​ ​រាជ​ធានី​​ភ្នំពេញ​ ​។
ជន​រង​គ្រោះ​មាន​ឈ្មោះ​ ​លៀង​ ​ច័​ន្ទ​ពិសិដ្ឋ​ ​អាយុ​៣១ឆ្នាំ​ ​បម្រើ​ការងារ​ជា​សន្តិ​សុខ​ផ្សារ​ហ្គោលឌិនសូ​រិ​យា​ម៉​ល​ ​ស្នា​ក់​នៅ​ផ្ទះ​លេខ​២១៥ E2​ ​ផ្លូវ​លេខ​១៥៤ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូន​ពេញ​ ​មាន​ប្រពន្ធ​ឈ្មោះ​ ​ឡៅ​ ​ល​ក្ខិ​ណា​ ​អាយុ​២៦ឆ្នាំ​ ​មុខ​របរ​នៅ​ផ្ទះ​ ​មាន​កូន​ក្នុង​ផ្ទៃ​៥ខែ​ ​។
តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​អោ​យ​ដឹង​ថា​ ​ជន​រង​គ្រោះ​ត្រូវ​បាន​ ​ថៅកែ​ផ្សារ​បាន​ប្រើ​ជន​រង​គ្រោះ​ឡើង​ប្រក់​ស​ង្ក័​សី​លើ​ដំបូល​ផ្សារ​ត្រង់​កន្លែង​ធ្លុះ​ធ្លាយ​ ​ហើយ​ជន​រង​គ្រោះ​គ្មាន​ជំនាញ​ផ្នែក​ប្រក់​ដំបូល​ទាល់តែ​សោះ​ ​។ លុះ​ឡើង​ដល់​លើ​ដំបូល​បាន​ ​មួយ​សន្ទុះ​កំពុង​ធ្វើ​តាម​បញ្ជា​របស់​ថៅកែ​ ​ស្រាប់តែ​ជន​រង​គ្រោះ​ធ្លាក់​មក​ក្រោម​កម្ពស់​ប្រហែល​​៥ម៉ែត្រ​ ​បណ្ដាល​ឲ្យ​បាក់​ក​ស្លាប់​ភ្លា​មៗ​តែ​ម្តង​ ​។ ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា​ ​បន្ទាប់​ពី​ជន​រង​គ្រោះ​បាន​ធ្លាក់​ ​ត្រូវ​បាន​ក្រុម​សន្តិ​សុខ​ដែល​ធ្វើ​ការ​ជាមួយ​គ្នា​ ​ដឹក​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​សង់​ត្រា​ល​ ​ដោយ​ថៅកែ​ផ្សារ​ព្យាយាម​បិទ​បាំង​ព័ត៌មាន​ ​មិន​ឲ្យ​អ្នក​សារ​ព័ត៌មាន​ដឹង​នោះ​ទេ​ ​។ នៅ​ពេល​អ្នក​សារ​ព័ត៌មាន​ទៅ​ថត​រូប​ភាព​នៅ​កន្លែង​កើត​​ហេតុ​ ​ក្រុម​សន្តិ​សុខ​ផ្សារ​រារាំង​មិន​ឲ្យ​ថត​ឡើយ​ ​ដោយ​ពួក​គេ​និយាយ​ថា​ ​មេ​របស់​ពួក​គេ​មិន​ ​អនុញ្ញាត​ឲ្យ​អ្នក​ណា​ថត​រូប​ភាព​នៅ​កន្លែង​នេះ​ទេ​ ​។
តាម​ស​ម្តី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ ​ជនរងគ្រោះធ្វើការជាសន្តិសុខនៅផ្សារនេះទេ ប៉ុន្តែបែរជាថៅកែផ្សារប្រើឲ្យឡើងប្រក់ដំបូលទៅវិញ ទាំងមិនមានជំនាញទាល់តែសោះ ទើបបណ្តាលឲ្យធ្លាក់ស្លាប់បែបនេះ ។ ពួកគាត់បន្តថា ចំពោះ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ ​បើ​ខាង​ភា​គី​ថៅកែ​ផ្សារ​មិន​ទទួល​ខុស​ត្រូវ​ ​ឬ​ដោះ​ស្រាយ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ​ ​គឺ​ពួកគាត់នឹង​ដាក់​ពាក្យ​ប្តឹ​ង​ថៅកែ​ផ្សារ​ហ្គោលឌិនសូ​រិ​យា​ម៉​ល​ទៅ​ស្ថា​ប័​ន​មាន​សមត្ថ​កិច្ច​ជា​អ្នក​ដោះ​ស្រាយ​ ​ហើយ​ក៏​សង្ឃឹម​ថា​ ​ច្បាប់​នឹង​ផ្ត​ល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ជាក់​ជា​មិន​ខាន​ ​។
បច្ចុប្បន្ន​ ​ក្រុម​គ្រួសារ​រង់​ចាំ​សមត្ថ​កិច្ច​ជំនាញ​ធ្វើ​កោស​ល្យ​វិ​ច័​យ​ ​ដើម្បី​ទទួល​យក​ទៅ​ ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ​៕ ដោយ​ ៖ ស ដារ៉ា|ថ្ងៃទី 16 ឧសភា 2014 ម៉ោង 18:50:20

 - See more at: http://www.nokorwatnews.com/detailnews.php?newsid=40818&mnu=2&cid=4#sthash.jBGhKigS.dpuf

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons