Wednesday, May 28, 2014

លួច​លុយ​អ្នក​ភូមិ​ជិត​៤.០០០​ដុល្លារ​គេច​ទៅ​ប្រទេស​ថៃ​ភ្លេចខ្លួន​ត្រឡប់​ចូល​ស្រុក​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា


|ថ្ងៃទី 29 ឧសភា 2014 ម៉ោង 09:59:12
         
​ខេត្ដ​ប៉ៃលិន​ ៖​ ស្ដ្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ប៉ៃលិន​ចាប់​ ខ្លួន​តាម​ដីកា​តុលាការ​ពី​បទ​លួច​លុយ​អ្នក​ភូមិ​ ។​
​ករណី​ចាប់ខ្លួន​ស្ដ្រីជន​សង្ស័យ​នេះ​បាន​ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៤​ នៅ​នឹង​ផ្ទះ​ស្ដ្រី​សង្ស័យ​ស្ថិត​ក្នុងភូមិ​បរ​តាំង​ស៊ូ​ សង្កាត់​ប​រយ៉ា​ខា​ ក្រុង​-​ខេត្ដ​ប៉ៃលិន​ ។​
នគរបាល​បានឱ្យ​ដឹង​ថា​ ស្ដ្រី​ជាប់​សង្ស័យ​ឈ្មោះ​ ឡេ​ង​ អង​ អាយុ​២២​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​សួន​អំពៅ​លិច​ សង្កាត់​-​ក្រុង​-​ខេត្ដ​ប៉ៃលិន​ បច្ចុប្បន្ន​រស់​ នៅ​ភូមិ​កើតហេតុ​ខាងលើ​ ។​
ប្រភព​ពី​មន្ដ្រី​នគរបាល​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា​ កាលពី​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ ស្ដ្រី​សង្ស័យ​ខាងលើ​នេះ​បាន​ ត្រូវ​ឈ្មោះ​ ម៉ៅ​ ថា​ត​ ភេទ​ប្រុស​ អាយុ​ ៤៧​ឆ្នាំ​ រស់នៅ​ភូមិ​រោងចក្រ​ សង្កាត់​ ប​រយ៉ា​ខា​ ក្រុង​-​ខេត្ដ​ប៉ៃលិន​ បាន​ប្ដឹង​ចោទ​ ប្រកាន់​ថា​ បាន​លួច​ប្រាក់​របស់​គាត់​ ចំនួន​៣៨៩០​ដុល្លារ​ និង​ប្រាក់​ថៃ​ចំនួន​ ១៤០០​បាត​ ។​ ក្រោយ​ពី​ស្ដ្រី​ខាងលើ​នេះ​ បាន​ធ្វើ​សកម្មភាព​រួច​ហើយ​នោះ​គេ​បាន​  រត់គេច​ខ្លួន​ចូល​ទៅ​រកស៊ី​នៅ​ក្នុង​ប្រទេស​ថៃ​ ។​
​ក្នុង​អំឡុង​នៃ​ការ​គេចខ្លួន​នេះ​ម្ចាស់​ ប្រាក់​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ កន្លែង​សមត្ថកិច្ច​ហើយ​ក្រោយមក​ចៅ​ ក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ដ​ប៉ៃលិន​ បាន​ចេញ​ដីការ​ចុះ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៤​ ឱ្យ​តាម​ចាប់ខ្លួន​ស្ដ្រី​សង្ស័យ​ ខណៈ​ស្ដ្រី​សង្ស័យ​មក​ពី​ប្រទេស​ថៃ​ចូល​ ស្រុក​ភ្លេចខ្លួន​ទើប​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្ដង​ ។​ 
​នគរបាល​បាន​បញ្ជាក់​ថា​ ស្ដ្រី​សង្ស័យ​ បាន​គេចខ្លួន​ចូល​ទៅ​ប្រទេស​ថៃ​ប្រមាណ​ ជាង​១​ឆ្នាំ​ ហើយ​ពេល​ត្រឡប់​ចូល​ស្រុក​ ទំនងជា​ភ្លេចខ្លួន​និង​មិន​បានដឹង​ថា​ម្ចាស់​ ប្រាក់​ប្ដឹង​ពី​សកម្មភាព​លួច​របស់​គេ​ ។​
​ទាក់ទិន​នឹង​ករណី​នេះ​នគរវត្ដ​មិន​រក​ ចម្លើយ​ស្ដ្រី​សង្ស័យ​បាន​ទេ​ ខណៈ​សមត្ថ​ កិច្ច​បាន​បញ្ជូន​ស្ដ្រី​សង្ស័យ​ទៅ​តុលាការ​ ៕
 - See more at: http://www.nokorwatnews.com/detailnews.php?newsid=41255&mnu=2&cid=4#sthash.D0flrn4y.grIqu8Z1.dpuf

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons