Wednesday, May 28, 2014

បទល្មើស​ព្រៃឈើ​កើត​មាន​យ៉ាង​អនាធិបតេយ្យ​នៅ​ខេត្តស្ទឹងត្រែង​ពុំ​មាន​អ្នក​បង្ក្រាប​


ថ្ងៃទី 29 ឧសភា 2014 ម៉ោង 09:38:47
         
​ខេត្តស្ទឹងត្រែង​ ៖​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ត្រូវ​បាន​គេ​និយាយ​ថា​មាន​មេ​ឈ្មួញ​ម្នាក់​ដែល​ល្បី​ខាង​ជំនួញ​រកស៊ី​បទល្មើស​ព្រៃឈើ​គឺ​លោក​ឧកញ៉ា​តឹក​បាន​ដាក់​ពង្រាយ​កម្លាំង​មេការ​មួយ​ចំនួន​របស់​ខ្លួន​នាំ​កម្មករ​ទៅ​កាប់​យក​ឈើប្រណិត​និង​បាន​ទៅ​បំផុសបំផុល​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ជា​ច្រើន​ក្នុងស្រុក​សៀម​បូក​និង​ជាប់​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ចូល​ទៅ​កាប់​ឈើប្រណិត​ប្រភេទ​បេង​ នាងនួន​និង​ធ្នង់​នៅ​ក្នុង​ព្រៃ​ឡង់​ដែល​ជា​ព្រៃឈើ​អភិរក្ស​ដ៏​សំខាន់​មួយ​មាន​ព្រំប្រទល់​ជាប់​គ្នា​ចំនួន​៤​ខេត្ត​គឺ​ខេត្តស្ទឹងត្រែង​ ក្រចេះ​ ព្រះ​វិហារ និង​ខេត្តកំពុងធំ​។​
​បច្ចុប្បន្ន​នេះ​ព្រៃ​ឡង់​កំពុង​រង​ការ​វិនាស​ហិនហោច​ដោយសារ​ការ​ដាក់​តម្លៃ​ថ្លៃ​លើ​ជំនួញ​ឈើ​ធ្នង់​ដើម្បី​ដឹក​ជញ្ជូន​មក​លក់​ឲ្យ​ខ្លួន​នៅ​តាម​ភូមិ​មួយ​ចំនួន​ក្នុងស្រុក​សៀម​បូក​។​ជាក់ស្តែង​ឈើ​ធ្នង់​នៅ​តាម​ភូមិ​ត្រូវ​បាន​គេ​បង្ហើប​ប្រាប់​ថា​ឈើ​ដឹក​មក​ពី​ព្រៃ​ឡង់​លក់​ឲ្យ​លោក​ សិ​ដ្ឋ​ មេការ​របស់​លោក​ឧកញ៉ា​តឹក​ហើយ​ដឹក​បន្ត​តាម​រថយន្ត​យី​ឌុ​ប​ទៅ​ឲ្យ​ឈ្មួញ​ដ៏​ធំ​នៅ​ខេត្តកំពង់ចាម​។​
ប្រជាពលរដ្ឋ​នៅ​ភូមិ​ទន្សោង​ ភូមិ​សៀម​បូក​ភូមិ​ស្រែ​ក្រសាំង​ ភូមិ​ម៉​ម​ ភូមិ​ពងទឹក​ ភូមិ​កាំ​ង​ចាម​ ភូមិ​ក្ងោក​ក្នុងស្រុក​សៀម​បូក​បាន​ប្រាប់​ថា​ឈើ​ធ្នង់​ដែល​ពួក​ខ្លួន​កាប់​មក​ពី​ព្រៃ​ឡង់​ដឹក​តាម​គោ​យន្ត​កន្ត្រៃ​យក​មក​ទំលាក់​នៅ​តាម​មាត់ទន្លេ​នេះ​គឺ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ តឹក​ គឺ​បាន​តម្លៃ​២៥០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រគូប​។​ហើយ​តម្លៃ​នេះ​គឺ​ត្រូវ​ដឹក​ជញ្ជូន​ពី​ព្រៃ​យក​មក​ដល់​ភូមិ​ទើប​វាស់វែង​យក​ទៅ​តាម​ខ្នាត​(​ឡាំង​ជា​បួន​ជ្រុង​៣​តឹក​បួន​ជ្រុង​ប្រវែង​ចាប់ពី​២​មែ​ត្រ​ឡើង​ទៅ​)​តែ​ប្រ​សិន​ធ្លាក់​មុខកាត់​និង​ធ្លាក់​ខ្នាត​គឺ​ក្រុមហ៊ុន​មិន​យក​ទេ​ ។​
ប្រភព​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា​ពាក់​ព​ន្ធ័​និង​ករណី​បទល្មើស​ព្រៃឈើ​ខាងលើ​គឺ​មេ​ឈ្មួញ​(​លោក​ឧកញ៉ា​ តឹក​)​បាន​រត់ការ​និង​បង់ប្រាក់​ឲ្យ​គ្រប់​ជំនាញ​ទូរ​ទាំង​ខេត្តស្ទឹងត្រែង​អស់​រួច​ហើយ​ ទើប​ការ​ធ្វើ​ជំនួញ​របស់​លោក​ដំណើ​ការ​បាន​យ៉ាង​រលូន​បែប​នេះ​។​
លោក​ ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​នៅ​ថ្ងៃ​២៨​ ខែឧសភា​ឆ្នាំ​២០១៤​នេះ​នគរវត្ត​មិន​អាច​ទំនាក់ទំនង​សុំ​កា​របំភ្លឺ​បាន​ទេ​ ពាក់​ព​ន្ធ័​និង​ករណី​បទល្មើស​ព្រៃឈើ​ខាងលើ​ ៕​
 - See more at: http://www.nokorwatnews.com/detailnews.php?newsid=41252&mnu=2&cid=4#sthash.whjbEvky.dpuf

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons