Friday, May 2, 2014

​ស្រុក​ម៉ា​ឡៃ​​ឃាត់នគរបាល​ខ្លួន​ជន​សង្ស័យ​ម្នាក់​និង​ថ្នាំ​ញៀន​២០០គ្រាប់​

ដោយ​ ៖ ចិន្តា|ថ្ងៃទី 02 ឧសភា 2014 ម៉ោង 18:57:28
         
ខេត្ត​បន្ទាយ​មាន​ជ័យ​ ​៖ នៅ​វេលា​ម៉ោង​១០និង​១០នាទី​ព្រឹក​ ​ថ្ងៃ​ទី​២ ខែ​ឧស​ភា​ ​ឆ្នាំ​២០១៤ កម្លាំង​ប៉ុស្តិ៍​នគរបាល​ម៉ា​ឡៃ​ ​សហ​ការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​ម៉ា​ឡៃ​ ​បាន​ចុះ​ប​ង្ក្រា​ប​បទ​ល្មើស​ជួញ​ដូរ​គ្រឿង​មួយ​ករណី​ ​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ជា​កូន​ចៅ​ ​ចំណែក​មេខ្លោង​រត់​គេច​ខ្លួន​បាត់​ ​។ ការ​ប​ង្ក្រា​ប​នេះ​សមត្ថ​កិច្ច​បាន​ធ្វើ​នៅ​ចំណុច​មាត់​អូរ​ព្រំ​ដែន​កម្ពុ​ជា​-ថៃ​ ​ភូមិ​ហាត់​ ​ឃុំ​ម៉ា​ឡៃ​ ​ស្រុក​ម៉ា​ឡៃ​ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​។
ជន​សង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ឈ្មោះ​ ​ទុ​យ​ ​វ​តី​ ​ភេទ​ស្រី​ ​អាយុ​១៥ឆ្នាំ​ ​រស់​នៅ​ភូមិ​ហាត់​ ​ឃុំ​ម៉ា​ឡៃ​ ​ស្រុក​ម៉ា​ឡៃ​ ​ខេត្ត​បន្ទាយ​ជ័យ​ ​។ វត្ថុ​តាង​ដែល​ដក​ហូត​មាន​ថ្នាំ​ញៀន​ប្រភេទ​គ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​ ​១៩៨គ្រាប់​ ​និង​មាន​ពណ៌​បៃតង​ខ្ចី​ចំនួន​២គ្រាប់​ ​។
បច្ចុប្បន្ន​ ​ត្រូវ​បាន​សមត្ថ​កិ​ច​សួរ​នាំ​នៅ​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​ម៉ា​ឡៃ​ ​ដើម្បី​ក​សាង​សំណុំ​រឿង​ចាត់​ ​ការ​បន្ត​តាម​នីតិ​វិធី​ ​៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons