Friday, May 9, 2014

FPM - ​តុលាការ ចោទ​​​​ប្រកាន់ជនជាតិ​ទួរគី​ម្នាក់​ និង​មេ​អណ្ដើក​ខ្មែរ​២​នាក់ ពី​​បទ​​​​​សញ្ចា​រ​​កម្ម​​និង​​​​ពេ​ស្យា​​ចា​​រកុ​មា រ​​​ -

 

រាជធានីភ្នំពេញ៖ តុលាការសា​​​លា​ដំបូង​​​រាជ​ធានី​ កាល​ពីថ្ងៃ​ទី០៩​​ ​​ឧសភានេះ ​បាន​ធ្វើកា​រ​ចោទ​​​​ប្រកាន់​បុរស​ជន​ជាតិ​​ទូរ​គី​ម្នាក់ និង​​​ស្ត្រីមេ​អណ្ដើក​ខ្មែរ០២នាក់ ​ពីបទ​ប្រព្រឹត្ត​អំពើ​ស​​ញ្ចារ​កម្ម​​ ​ដោយ​មាន​​​ស្ថាន​ទម្ងន់​ទោស ​​​ទាក់​ទិ​​ននឹង​ជនរ​ងគ្រោះ​ និ​​ង​ទិញ​ពេស្យា​ចារ​កុមា​​រ ។​
ជនសង្ស័យជាបុរសជនជាតិ​ទួរគី​​ឈ្មោះ AYAMN JOKFTERE ​ភេទ​ប្រុស អាយុ​៥១​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​៤០ ៥៥៧០៧៥៧ ជា​អ្នក​ទេសចរណ៍​ ស្នាក់នៅ ផ្ទះសំណាក់​យីហោ​ ម៉ាលិស ផ្លូវ​លេខ​១១០ សង្កាត់​វត្ដ​ភ្នំ ខណ្ឌដូនពេញ។រីឯមេ​អណ្ដើក​ខ្មែរម្នាក់ឈ្មោះ ខឿន ស្រី​ណែត ភេទ​ស្រី អាយុ​២២​ឆ្នាំ​ មុខរបរ​រកស៊ី​ផ្លូវ ​ភេទស្នាក់នៅ​បន្ទប់​ជួល​​លេខ​​​២០​​​ ​​​ផ្លូវ​​៦៣​ ​សង្កាត់​​​ផ្សា​រ​ថ្មី​៣​​​ ​ខណ្ឌ​​​​ដូន​ពេ​និងម្នាក់ទៀតឈ្មោះ​សាំង ធឿន ភេទ​ស្រី អាយុ​៥០​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ ផ្ទះ​ជួល​សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ​ ត្រូវជា​ម្ដាយ​ក្មេងស្រី​រងគ្រោះ
ក្មេងស្រី​រងគ្រោះ​ឈ្មោះ​យ.ស.ន​ ​ អាយុ​១៤​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​ស្ទឹង​មា ជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
គួរ​បញ្ជា​ក់ថា​ ​​​ជន​​សង្ស័យទាំ​ង៣​នាក់​​ ត្រូវ​បានស​មត្ថកិច្ច​នគ​របា​​លកា​រិយា​លយ័​ប្រឆាំង​កា​រជួញ​ដូរម​នុស្ស​ និ​​ង​ការ​ពារអ​នី​​តិ​ជន​រាជ​ធានី​​​ភ្នំពេញ ​ឃាត់​ខ្លួន​កាលពី​វេលា​ម៉ោង​២រ​សៀល​ថ្ងៃទី​​​០៧ ​ខែ ឧស​ភា​​ ​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ​ដែលជនជា​តិទួរ​គីបា​ន​ទិញ​ពេស្យាចា​រកុមា​រ ដើម្បី​យក​ទៅរួ​មភេ​ទ​ ​ចំណែក​ស្រ្តីមេ​អណ្ដើក​ខ្មែរ២​នាក់​គឺប្រព្រឹត្ត​​អំពើ​សញ្ចា​រកម្ម ។
ក្រោយ​ពីឃាត់​ខ្លួន​​​សមត្ថកិច្ច​​ កសាង​សំ​ណុំ​​រឿ​ង​បញ្ជួន​​ពួ​ក​គេ​​ទៅ​កា​ន់សា​លាដំបូងរា​ជធានី​ភ្នំ​ពេញ ​ទើបបា​នជា​ត្រូវ​តំណា​ងអយ្យកា​រធ្វើ​ការ​​ចោទ​ប្រកាន់​ពួកគេ​ជាផ្លូ​វការ​...
*** កំណត់សម្គាល់ ***
ព័ត៍មាននេះ ផ្សព្វផ្សាយ ជាសាធារណៈ នៅ ម៉ោង20:49 ថ្ងៃទី09 ខែ05 ឆ្នាំ2014 ដោយ គេហទំព័រ សារព័ត៌មាន​ខ្មែរ FPM ។ សូមបញ្ចាក់ថា ទិន្នន័យខាងលើ អាចត្រូវបាន កែប្រែរ ឬ លុប ដោយ ម្ចាស់នៃព័ត៍មាន ហើយ Khmer-News.Org មិនមែនជាភាគីគ្រប់គ្រង ឬ ទទូលខុសត្រូវឡើយ។ អំពី បញ្ហាផ្សេងៗ ឬ កំរិតជំនឿទុកចិត្ត នៃ ព័ត៍មាននេះ សូមទាក់ទង ទៅ សារព័ត៌មាន  FPM 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons