Wednesday, April 30, 2014

សក​ម្មភា​ពដឹ​កជញ្ជូ​ន​ឈើ ធ្វើ​អាជី​វកម្ម​ចេញពីតំបន់អភិរក្ស​សត្វ​ព្រៃ​ភ្នំ​ឱ​រ៉ាល់ ​សមត្ថ​កិច្ច ស​ប្បាយ​ទទួល​លុយ


, Comment closed
ពោធិសាត់៖ ​សេចក្តីរាយ​ការ​ណ៍ពីប្រ​ជាព​លរដ្ឋ​នៅ ខេត្ត​ពោធិ​សាត់ បាន​អោ​យដឹ​ង​ថា សព្វថ្ងៃ​​ឈ្មួញ​​ធ្វើ​ស​កម្មភា​ពកាប់​ឈើដឹ​កធ្វើអា​ជីវកម្ម​ជារៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ស្រុកក្រវ៉ាញ​និង​ស្រុកវាលវែង​ខេត្តពោធិសាត់ សមត្ថកិច្ច​មួយ​ចំនួន​ពាក់​​ព័ន្ធ និងបញ្ហានេះហើយការបង្ក្រាបហាក់​បីដូចជាគ្មា​ន​ឆន្ទៈក្នុង​កា​របង្ក្រា​ប ។ ​ឈើ​ប្រណិតបច្ចុប្បន្ន​ត្រូវបានគេចរាចរណ៍ ដឹកចេញពីភូមិ​សាស្ត្រ​ខា​ងលើ តាមរថយន្ត​ស៊េរីទំនើបៗចូលទៅលក់នៅទីក្រុងភ្នំពេញ ឬ ខេត្តកំពង់​ចាម​ឆ្លង​ដែ​នទៅប្រទេស​វៀតណាម ។ សេចក្តីរា​យការ​ណ៍បាន​បន្តអោយ​ដឹង​ថា ឈ្មួញបានកាប់ឈើ​ប្រភេទធ្នង់ នាងនួន និងគ្រញូងជាដើម ដឹកចេ​ញពីជួរ​ភ្នំក្រវ៉ាញ​តាមរយៈគោយន្តកន្ត្រៃ រទេះគោ-ក្របី និងរ៉ឺម៉កម៉ូតូ និងម៉ូតូ ចល័​តរូប​​ភាពជាកណ្តៀរយកមកស្តុបទុកនៅក្នុងផ្ទះប្រជាពល​រដ្ឋក្នុងស្រុ​កក្រវ៉ាញ និងទឹកដីតំបន់បំណក់ ឃុំឈើតុំ ខេត្តពោធិសាត់ រួចពួកគេយករថយន្តដឹកជញ្ជូនចេញទៅលក់តែ​ម្តង។
ឈ្មួញឈើខាងលើត្រូវបានគេស្គាល់ឈ្មោះ ឌឿម ជាមន្ត្រីប៉ូលីស , ឈ្មោះ វីរៈ , ឈ្មោះ ផាន្នី ជាមន្ត្រីយោធា, ឈ្មោះ ទូច ជាមន្ត្រីយោធា, ឈ្មោះ និត , ឈ្មោះ សល់ , ឈ្មោះ ជ្រុយ , ឈ្មោះវន , ឈ្មោះ ធី           ដោយឡែកបទល្មើសឈើប្រណិតក្នុងស្រុកក្រគរ មានឈ្មោះ ហេង, ភណ្ឌ, ឈ្មោះ ពៅ , តាយុយ , យូរា, គ្រូធី ហៅសេកមាស, ញ៉ាំងនិងឈ្មោះ ពៅ ។ ឯថៅកែ​ល្បីឈ្មោះ នៅស្រុកបាកាន មានឈ្មោះ ចែផល្លី ឈ្មោះ ស្រី និង ឈ្មោះ ស៊ុយ អាន ជាមន្ត្រីប៉េអឹមស្រុកបាកាន ក៍មានសកម្មភាពមិនចាញ់​ថៅកែនៅ​ស្រុក​ភ្នំក្រវ៉ាញដែរ ។
ប្រភព​ពត៌មានដោយឡែកមួយទៀតបន្តអោយដឹងថា ឈ្មោះ ស្រៀវ ជាមន្ត្រីប​រិស្ថាន​ប្រចាំនៅ​តំ​បន់ភ្នំយ៉ោ​កបាននឹងកំពុងតែប្រមូលលុយពីឈ្មួញឈើយ៉ាងសប្បាយដែល​ឈើទាំង​​នោះ​ក្រុមឈ្មួញបានដឹកចេញ ពីចំណុចតំបន់ខាងលើ សសរស្តំ កាត់តាម​ទឹកដីរាំង​ខ្វាវ អូរអំពុះ និងទឹកដីយ៉ោក ឆ្ពោះចេញ​មកទឹកដីខេត្តកំពង់ឆ្នាំង និង ទឹកដីបំ​ណក់ខេត្តពោធិសាត់  ហើយប្រភពបានបញ្ជាក់អោយដឹងផងដែរថា មន្ត្រី​បរិស្ថាន​រូបនេះក្រៅពីប្រមូលលុយពីក្រុមឈ្មួញ ក៍ជាអ្នកប្រមូល​ទិញ​ឈើ​ប្រ​ណិ​តលក់បន្តអោយឈ្មួញផងដែរ។
          ពាក់ព័ន្ធពត៌មាន​ខាងលើនេះ ប្រជាពលរដ្ឋសូម​សំណូមពរទៅដល់ ឯក​​ឧត្តម ឆេង គឹមស្រ៊ុន ប្រតិភូមរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាល​ព្រៃ​ឈើ​ចា​​ត់វិធានការណ៍ទប់ស្កាត់ផង ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរ​មា​​នវិ​ធានការណ៍យ៉ាងណាចំពោះមន្ត្រីក្រោមឱវាទ​ដែលពាក់​ព័ន្ធ​ក្នុងស​កម្ម​ភាពប​ទល្មើសព្រៃ​ឈើខា​ងលើនេះ ? ៕​
untitled3untitled6

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons