Tuesday, April 29, 2014

មន្ត្រី​ជំនាញ​មន្ទីរ​កសិកម្ម​ខេត្ត​បន្ត​បង្ក្រាប​គោ​យន្ត​៥​គ្រឿង​ដឹក​ជី​សញ្ញា​ក្បាល​គោ​សរុប​២៥០​ការុង​ឈ្មួញ​នាំ​ចូល​ខុសច្បាប់​តាម​ច្រករបៀង​មហោស្រព​


         
​ខេត្តបន្ទាយមានជ័យ​ ៖​ គោ​យន្ត​ចំនួន​៥​គ្រឿង​ដឹក​ជី​សញ្ញា​ក្បាល​គោ​និង​សញ្ញា​នង្គ័ល​ខុសច្បាប់​ដែល​ឈ្មួញ​នាំ​ចេញពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រករបៀង​មហោស្រព​ស្រុក​ថ្មពួក​ ត្រូវ​បាន​មន្ត្រី​ ជំនាញ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​ ដោយ​សុំ​គោលការណ៍​ ពី​លោក​ព្រះរាជអាជ្ញា​ អម​សាលា​ ដំបូង​ខេត្តបន្ទាយមានជ័យ​ ផា​ន់​ វណ្ណ​រ័​ត្ន​ ។​ មន្ត្រី​ជំនាញ​បន្ត​ធ្វើការ​ បង្ក្រាប​ចាប់​ គោ​យន្ត​ទាំង​ ៥​គ្រឿង​ដឹក​ផ្ទុក​ក​ជី​សរុប​២៥០​ការុង​កាលពី​យប់​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៤​ នៅ​លើ​ផ្លូវ​សាធារណៈ​មួយ​កន្លែង​ក្នុងស្រុក​ថ្មពួក​ ហើយ​បញ្ជូន​មក​រក្សា​ទុក​នៅ​អង្គភាព​យោធា​ ស្រុក​ថ្មពួក​ដើម្បី​រង់ចាំ​ឲ្យ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​តាម​ផ្លូវច្បាប់​។​
ពាក់ព័ន្ធ​នឹង​ការ​ នាំ​ចូល​ គ្មាន​លិខិតអនុញ្ញាត​ច្បាប់​និង​ រំលោភ​កម្មសិទ្ធិបញ្ញា​ប្រឈម​ពិន័យ​ជា​ទឹកប្រាក់​តាម​គោលការណ៍​ច្បាប់​ពី​៥​លាន​ទៅ​១០​លាន​រៀល​ ។​
​លោក​ សេង​ ម៉េ​ង​ អនុប្រធាន​ការិយាល័យ​នីតិកម្ម​ក​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ប្រាប់​ឲ្យ​ ដឹង​ថា​ មុន​និង​មន្ត្រី​ជំនាញ​មាន​វិធានការ​ទៅ​លើ​ឈ្មួញ​រកស៊ី​ជី​ខុសច្បាប់​គឺ​ខាង​មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ថ្មពួក​ចំនួន​៣​លើក​មក​ហើយ​អំពី​ការ​គ្រប់គ្រង​ប្រើប្រាស់​សំភារៈ​ក​សិ​ម​កម្ម​និង​ការ​នាំ​ចូល​ជី​ខុសច្បាប់​ពី​ប្រទេស​ជិតខាង​។​ ប៉ុន្តែ​ទោះបីជា​មានការ​អប់រំ​ផ្សព្វផ្សាយ​យ៉ាងណា​ក៏​ដោយ​គឺ​នៅ​មាន​ជនខិលខូច​មួយ​ចំនួន​តូច​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន​លប​លួច​នាំ​ជី​ខុសច្បាប់​ធ្វើ​សកម្មភាព​បំភាន់​ភ្នែក​សាធារណៈ​ថា​ទិញ​យក​មក​ប្រើប្រាស់​សំរាប់​ដាក់​ស្រែ​។​
តាម​ធាតុ​ពិត​ក្រុម​ខិលខូច​ទាំងនោះ​នាំ​ជី​ខាងលើ​យក​លក់​ចែកចាយ​នៅ​តាម​ដេប៉ូ​និង​តាម​បណ្តា​ភូមិ​មួយ​ចំនួន​ក្នុងស្រុក​ថ្មពួក​,​ស្វាយចេក​,​ព្រះនេត្រព្រះ​និង​ស្រុក​ភ្នំស្រុក​។​ នៅ​ពេល​ប្រជាពលរដ្ឋ​ទិញ​ជី​នោះ​យក​ទៅ​ប្រើប្រាស់​ប្រឈម​ទិញ​ជី​ក្លែងក្លាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​មិនតែប៉ុណ្ណោះ​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​និង​អា​ជីករ​ដែល​រកស៊ី​ស្របច្បាប់​ផង​ដែរ​។​
ទន្ទឹម​នឹង​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​ពី​សំណាក់​ជនខិលខូច​លួច​នាំ​ចូល​ជី​ យ៉ាង​គគ្រឹកគគ្រេង​ខុសច្បាប់​តាម​ច្រករបៀង​ក្នុងស្រុក​ថ្មពួក​រួច​មក​កាលពី​ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០១៤​ គណៈប្រតិភូ​របស់​ក្រសួងកសិកម្ម​ដឹកនាំ​ដោយ​លោក​ អ៊ុ​ក​ ស៊ី​ផា​ន​ ប្រធាន​នាយកដ្ឋាន​នីតិកម្ម​កសិកម្ម​ បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ភូមិសាស្ត្រ​និង​ស្ថានភាព​ជាក់ស្តែង​ នៅ​ចំណុច​ច្រករបៀង​មហោស្រព​ដែល​គេ​ដឹង​ថា​ច្រករបៀង​មួយ​នេះ​ជួរ​មុខ​គ្រប់គ្រង​ដោយ​អង្គភាព​យោធា​ចំណុះ​ឲ្យ​តំបន់​ប្រតិបតិ​ប​ការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​និង​បន្ទាប់​មក​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ហើយ​រង​ការ​ចោទប្រកាន់​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ជី​ខុសច្បាប់​។​
នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​គណៈប្រតិភូ​ក្រសួងកសិកម្ម​ក៏​បាន​ចុះ​ទៅ​ផ្សព្វផ្សាយ​អប់រំ​ប្រជា​កសិករ​ ក្នុង​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​សរុប​ជាង​៨០​នាក់​ រួម​និង​សមត្ត​កិច្ច​ មួយ​ចំនួន​ឈរជើង​ នៅ​តាម​បន្ទាត់​ព្រំដែន​ ដើម្បី​ ឲ្យ​បងប្អូន​បាន​យល់​ ដឹង​អំពី​ផល​ប៉ះពាល់​ ការ​ប្រើប្រាស់​ ការ​គ្រប់​សំភារៈ​ជីគីមី​ និង​ថ្នាំ​ កសិកម្ម​និង​ការ​នាំ​ចូល​ជី​ខុសច្បាប់​ផង​ដែរ​។​
ជុំវិញ​ការ​ចោទប្រកាន់​ថា​ច្រករបៀង​ខាងលើ​បើកដៃ​នាំ​ចូល​ជី​ខុសច្បាប់​អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​រក​ការ​សុំ​ឆ្លើយ​បំភ្លឺ​ពី​សមត្ត​កិច្ច​ឈរជើង​នៅ​ទីនោះ​បាន​ទេ​៕ដោយ​ ៖ វិច្ឆិកា|ថ្ងៃទី 29 មេសា 2014 ម៉ោង 18:13:09
         

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons