Tuesday, April 29, 2014

ចាប់​សង្ឃ​មួយអង្គ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន ចំនួន​១៤​ថង់​ធំ


  • អន្ទិត​ជាប់ចោទ​ឈ្មោះ ជា ប៉ាវ អាយុ​១៩​ឆ្នាំ
អន្ទិត​ជាប់ចោទ​ឈ្មោះ ជា ប៉ាវ អាយុ​១៩​ឆ្នាំ
ខេត្តតាកែវ: សង្ឃ​មួយអង្គ​ដែល​គង់នៅ​វត្ត​សីហ​រតនា​រាម នៅ​ភូមិ​ឡូរី សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ត្រូវបាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​ចាប់​ផ្សឹក ហើយ​ប្រគល់ឱ្យ​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត កសាង​សណុំ​រឿង​បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី ២៨ មេសា ២០១៤ ដោយ​បុគ្គល​នោះ​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន កាលពី​ថ្ងៃទី ២៥ មេសា​។​
​លោក សួន ផុន ស្នងការរង​ទទួលបន្ទុក​ការិយាល័យ​ព្រហ្មទណ្ឌ​បានឱ្យដឹងថា អន្ទិត​ជាប់ចោទ​ឈ្មោះ ជា ប៉ាវ អាយុ​១៩​ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ ច​ង្កោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​កំពត ខេត្តកំពត ។ មុនពេល​ឃាត់ខ្លួន​គឺជា​ព្រះសង្ឃ គង់នៅ​វត្ត​សីហ​រតនា​រាម ស្ថិតនៅ​ភូមិ​-​សង្កាត់​ខាងលើ ។ ថ្នាំញៀន​ដែល​រកឃើញ​នៅ​ខ្លួន​ព្រះសង្ឃ​នោះ​ជា​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ១៤​ថង់​ផ្លាស​ស្ទិ​ក មាន​ទម្ងន់ ១៤២,៦​ក្រាម ។
ក្នុងករណី​ខាងលើនេះ ជនសង្ស័យ​មិន​ឆ្លើយ​សា​ភាព​ទេ ហើយ​បាន​បដិសេធថា ថ្នាំញៀន​ទាំងអស់ គឺ​ជន​មិន​ស្គាល់មុខ បាន​យកមក​ទុកឱ្យ ហើយ​បាន​ខ្ចីលុយ​ពី​រូបគេ​ចំនួន ៤០០​ដុល្លារ រួច​គេចខ្លួន​បាត់ទៅ​។ ទោះបីយ៉ាងណា​ក៏ដោយ​ផ្អែក​តាម ការស្រាវជ្រាវ និង​វត្ថុតាង ដែលមាន​ស្រាប់​ទុកឱ្យ​តុលាការ​ជា​អ្នកសម្រេច​៕ ប្រភពពត៌មាន ៖ CEN

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons