Tuesday, April 29, 2014

អ៊ុយ​ក្រេន​និង​រុស្សី ៣នាក់ កាត់​មេ​ដៃ​ជន​ជា តិ​ខ្មែរ

Friday, 21 June 2013 00:59
បុរស​ជនជាតិ​អ៊ុយ​ក្រេន​និង​រុស្សី ៣នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហនុ ឃាត់​ខ្លួន​ដោយ​ជាប់​ពាក់​ព​ន្ធ័​ក្នុង​បទ​ល្មើស បង្ឃាំង​មនុស្ស​ខុស​ច្បាប់​ធ្វើ​ទារុណកម្ម​និង​កាត់​មេ​ដៃ​ជន​ជាតិ​ខ្មែរ ដោយ​សារ​តែ​ជន​រង​គ្រោះមាន​បំណង​ចូល​លួច​សំភារៈ​ក្នុង​ផ្ទះ នៅ​ពេល​យប់។
លោក​វរ​សេនីយ៍​ទោ ម៉ែន មុន្នី នាយ​ការិយា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​អោយ​ដឹង​ថា រឿង​ហេតុ​កើត​ឡើង​តាំង​ពី​ម៉ោង ២៣​និង​៣០​នាទី ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ​២០១៣ មក​ម្លេះ រហូតដល់​ម៉ោង ២០​និង​០០​នាទី ថ្ងៃទី១៨ ខែមិថុនា ទើប​សមត្ថកិច្ច​ទៅធ្វើ​អន្តរាគមន៍​រំ​ដោះយក​ជនរងគ្រោះ ចេញពី​ក្នុង​បរិវេណ​ផ្ទះ​ជនល្មើស​បាន ។
លោក ម៉ែន មុន្នី បាន​បន្តថា ដំបូង​ឡើយ​នៅ​ម៉ោង ២៣​និង​៣០​នាទី ថ្ងៃទី​១៧​ ខែ​មិថុនា ឈ្មោះ មុំ រិ ​ទ្ធ ភេទ​ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​បណ្តោះអាសន្ន​ភូមិ៣ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ពុំមាន​មុខរបរ​ពិតប្រាកដ បាន​ចូល​ក្នុងផ្ទះ​ជនជាតិ​អ៊ុយ​ក្រេ​ន ឈ្មោះ SUNDAROV VADYM ភេទ​ប្រុស អាយុ៣៣ឆ្នាំ នៅ​ក្រុមទី៤០ ភូមិ៣ សង្កាត់៣ ក្រុង​ព្រះ​សីហនុ ដែល​មាន​ទីតាំង​ខាង​ក្រោយ​ផ្ទះ​ពស់ ដោយមាន​បំណង​ចូល​លួច​សំភារៈ ភ្លាមៗនោះ​គ្នីគ្នា​របស់​ម្ចាស់ផ្ទះ​បានឃើញ ហើយ​ចាប់​ឈ្មោះ មុំ រិ​ទ្ធ បាន​ដោយ​យក​ខ្សែ​ចងដៃ​ទៅក្រោយ យក​ច្រ​វ៉ា​ក់ទា​ក់ក យក​បំពង់​ទីប​ជ័រ​ដាក់អោយ​ខាំ​ចង​ជាប់មាត់ (ដូច​បង្ហៀ​សេះ) ហើយ​វាយតប់​ធ្វើ​ទារុណកម្ម ដោយ​មិនបាន​ប្តឹង​រាយការណ៍​មក​សមត្ថកិច្ច​ឡើយ ។ លុះដល់​ម៉ោង១ឈាន ចូល ថ្ងៃទី១៨ ឈ្មោះ SUNDAROV VADYM បាន​យក​កន្ត្រៃ​ដែក​មក​កាត់​មេដៃ​ស្តាំ របស់​ជនរងគ្រោះ​បោះចោល ហើយ​ចង​ជនរងគ្រោះ​ទុកចោល​នៅ​គៀន​ផ្ទះ ត្រូវ​ភ្លៀង ត្រូវ​សន្សើម រហូតដល់​ព្រលប់​ថ្ងៃទី១៨ ដោយសារ​ឮ​សំលេង​ស្រែកយំ ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ អើតមើល​ឃើញ ហើយ​ប្តឹង​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល ។
លោក ម៉ែន មុន្នី បានបញ្ជាក់​ទៀតថា ពេល​ចូល​ឆែកឆេរ​ផ្ទះ​ជនល្មើស​ទាំងយប់​នោះ ដោយមាន​ព្រះរាជអាជ្ញា​ចូលរួម​ផងដែរ ដោយ​ឃើញ​អំពើ​ឃោ​ឃៅ អមនុស្សធម៌​យ៉ាងនេះ លោកស្នងការ​ក៍បាន​ប​ញ្ជា​អោយ​នាំខ្លួន​ជនជាតិ​អ៊ុយ​ក្រេ​ន​និង​រុស្ស៊ី​ ទាំងបី​នាក់ មកឃាត់​ខ្លួន ដើម្បី​ចាត់ការ​តាម​នីតិវិធី រីឯ​ជនរងគ្រោះ​បាន​នាំយកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ៕
Written by ភ្នំពេញដេលីញូវ   
Comments ()
  

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons