Wednesday, April 30, 2014

ប៉ូ​លិស​បង្ក្រាប​​បទ​​ល្មើ​ស​ឈើ​​ប្រ​ណិ​ត​នៅ​​កោះ​ញែក​ជំ​នួស​មេព្រៃ


, Comment closed
timber modul 200មណ្ឌល​គិរី៖ ឈើប្រណី​តធ្នង់​សុទ្ធ ​ជាង៤​០០កំ​ណាត់ ​ខុស​ច្បាប់​ស្តុក​ទុក​ នៅភូ​មិស្រែជ​ង ឃុំសុ​ខសា​ន្តស្រុក​កោះញែ​កត្រូវ​បាន​សម​ត្ថកិ​ច្ច​ប៉ូលីស​ប្រ​ឆាំង​បទ​ល្មើសសេ​ដ្ឋ​កិច្ច​ក្រសួង​មហា​ផ្ទៃ ស្នងកា​រដ្ឋាន ​នគរ​បាលខេ​ត្ត រួម​សហ​ការ​ជាមួយ នគរបាលស្រុកកោះញែក បង្រ្កាប កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ជំនួសមេព្រៃដែលងាប់ត្រគៀកព្រោះត្រូវសំណែន។ ប្រជា​​ព​ល​រដ្ឋដែលដឹងរឿងបានអោយដឹងថា ឈើប្រណីតធ្នង់ យ៉ាងច្រើ​នស​ន្ធឹក សន្ធាប់នេះ គឺជាឈើរបស់ឈ្មោះ វ៉ុន និងឈ្មោះ យាង ដោយឈ្មោះ យាង ជាអ្នកចំណាយលុយ អោយឈ្មោះ វ៉ុន ដាក់ពង្រាយកូនចៅ រាប់រយ​នាក់ ដា​ក់ម៉ាស៊ីនត្រង់ស៊ីន័រ ចូលកាប់រំលំ អារ និងដឹកញ្ជូន​នៅក្នុងតំបន់ស្នូល​នៃដីព្រៃ​​ដែន​ជំរកសត្វព្រៃភ្នំព្រេចគ្រប់គ្រងដោ​យក្រសួង​បរិស្ថាន​ដោយនៅ​ក្នុង​ខេត្ត គឺ មន្ទីរបរិស្ថាន ជា អ្នកទទួលបន្ទុកគ្រប់គ្រង ។
ប្រជា​ពល​រដ្ឋនិយា​យថាឈ្មោះ យាង និងឈ្មោះ វ៉ុន ទាំងពីរនា​ក់នេះជើងខ្លាំង ខាងកាប់បំផ្លាញ​ព្រៃឈើនៅក្នុងតំបន់​ហាមឃាត់​ព្រៃបំរុងអ​ចិន្រ្តៃយ៍​រប​ស់រដ្ឋកា​ប់បំផ្លាញព្រៃឈើក្នុងដែនព្រៃការ​ពារមណ្ឌលគិរីនិង​កាប់បំ​ផ្លាញ​ដែនដី​ព្រៃជំ​រក​សត្វព្រៃរាល់តំបន់ហាមឃា​ត់បានដោយសេរីគ្មានការរំខា​នពីសមត្ថ​កិច្ចនិង​ជំនា​ញណាម្នាក់សោះ​ឡើយពិសេសមន្ត្រី​បរិស្ថានដែ​លមានភារះ​មើល​ការខុសត្រូវ។ ជាងនេះទៅទៀត ពេលបទល្មើស ព្រៃឈើនៅស្រុក​កោះញែក កំពុងកើតមានពេញបន្ទុក គេមិនដែល​ឃើញលោក ឈួន សេរីវឌ្ឍន៍ នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកកោះញែក បង្ក្រាបបា​នម្តងណាឡើយ។
តាមប្រភពព័ត៌មាន​ពីមហាជននានាកំពុងរង់ចាំមើលយ៉ាងអន្ទះសារបំផុតអំពី​ករណីនេះពី​ព្រោះចាប់ តាំងពីការចុះ បង្រ្កាបបទល្មើស ទ្រង់ទ្រាធំយ៉ាងនេះ​ហាក់បីជំនាញខ្លះ មានការអល់ឯកខ្លាច ប៉ះចំឈើអ្នកមានអំណាចនាំួយទៅវិញ ។
នៅក្នុង​ប្រតិបត្តិការខាងលើនៃការបង្ក្រាប ឈើប្រណីតទ្រង់ទ្រាយធំនេះលោក សួស ប៊ុនលី មន្ត្រីប៉ូលីសប្រឆាំង បទល្មើសសេដ្ឋកិច្ច របស់ក្រសួងមហាផ្ទៃដេល ដឹកនាំការបង្ក្រាបនេះ បានប្រាប់អ្នកយក ព័ត៌មាន ថា បើទោះបីការបង្រ្កាបពីក្រុមសមត្ថកិច្ច របស់លោកនៅ កន្លែងបទល្មើសជាក់ស្តែងរយ:ពេល ២ថ្ងៃ ទៅហើយ ប៉ុន្តែខាងជំនាញរដ្ឋាបាលព្រៃឈើ ហាក់បីដូចជា មានការយឺតយ៉ាវ ក្នុងការចូលរួមសហការដោយលោក សួស ប៊ុនលី បានប្រាប់ថា មកពីជំនាញមានការជាប់រវល់ ។
មហាជន​នានា កំពុងរង់ចាំមើល ចំណាត់ការរបស់អជ្ញាធរ មានសមត្ថកិច្ច និងមន្ត្រី​ជំនាញ តើងាចស្រា​វជ្រាវឈានទៅដល់​ការចាប់ឃាត់ខ្លួនអ្នក​ដែល​ជាប់​​​ពាក់ព័ន្ធករណី​បទល្មើសខាងលើនេះ យកមកផ្តន្ទាទោ​សបានឬទេ? ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons