Tuesday, April 29, 2014

ពលករ​​​ចំណាក​ស្រុកខុសច្បាប់​ត្អូញត្អែរ​ពី​ការ​ចាញ់មេខ្យល់​​នាំ​ទៅ​ធ្វើ​ការ​នៅស្រុកថៃ​ តែត្រូវសមត្ថ​កិច្ច​ថៃ​បញ្ជូន​​មកវិញ​



ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០១៤ ម៉ោង ១០:៤៥
ពលករ​ខ្មែ​រ​ត្រូវបញ្ជូន​បញ្ជូនមក​ស្រុកវិញ​
កោះសន្តិភាព
ពលករ​ខ្មែ​រ​ត្រូវបញ្ជូន​បញ្ជូនមក​ស្រុកវិញ​


ខេត្តបន្ទាយ​មានជ័យ ៖​ បុរសម្នាក់ក្នុងចំណោម​ពលករខុសច្បាប់​ជាច្រើន​នាក់ ​ដែលភាគីថៃបញ្ជូនមក​ឱ្យ​សមត្ថកិច្ចកម្ពុជា​ កាលពី​រសៀល​ថ្ងៃទី២៩ មេសា​​ ២០១៤​ តាមច្រក​ទ្វាអន្តរ​ជាតិប៉ោយ​ប៉ែត​ (សុំមិន​បញ្ចេញអត្ត​សញ្ញាណ)​​ អាយុ​៥០​ឆ្នាំ មកពី​ភូមិ​សំបួរ ​ឃុំ​សំបួរ ស្រុក​ពាមជរ ខេត្តព្រៃវែង​ បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា ​គាត់ចាញ់បោកមេខ្យល់​អស់​ប្រាក់​ចំនួន​២ពាន់បាត​ ដោយចំណាយ​លើ​មេ​ខ្យល់ម្នាក់ថា ធានា​​យកទៅធ្វើការ​សំណង់នៅក្នុង​ប្រទេសថៃ ហើយ​​បានប្រាក់ខែខ្ពស់ ​ប៉ុន្តែគ្រាន់តែឆ្លង​ព្រំដែនមិន​ទាន់ទាំង​បាន​ឡើង​រថយន្តផង ក៏ត្រូវសមត្ថកិច្ច​ថៃចាប់​ ហើយមេខ្យល់នោះ ក៏រត់គេចបាត់ សូម្បីតែទូរស័ព្ទ​ក៏បិទលែង​ទំនាក់​ទំនង​បានដែរ ។
ប្រភព​បាន​​ឱ្យ​ដឹងថា មានពលករចំណាកស្រុកខុស​ច្បាប់ ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​ទ្រុង​​របស់​ថៃត្រឡប់មក​ឱ្យ​សមត្ថកិច្ច​កម្ពុជា​វិញ ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ​ក្រោយពីធ្វើ​ការ​ចាប់តាម​បន្ទាត់​ព្រំ​ដែន​ និងមួយចំនួន​តូចទៀត​​ចាប់តាមរថយន្ត ​ខណៈ​ដែលពួកគេ​កំពុង​ធ្វើ​ដំណើរជា​រៀង​រាល់ថ្ងៃ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons