Thursday, July 11, 2013

រថយន្ត​ម៉ាក​ FUSO ​បុក​រថយន្ត​ហុង​ដា​ស្ព័រ​ រុល​ចូល​ក្រោម​រថយន្ត​ក្រពិត​កៀប​ជាប់​ អ្នក​ជិះ​ក្នុង​រថយន្ត​២​នាក់​ប្តីប្រពន្ធរងរបួសធ្ងន់


ថ្ងៃទី​ 12 ខែកក្កដា ឆ្នាំ2013, ម៉ោង 11:15 AM ដោយ ៖ ង៉ូវ ឌីណា


ភ្នំពេញ​៖ រថយន្ត​​ពីរ​គ្រឿង​បុក​រុល​ចូល​ពី​ក្រោម​រថយន្ត​ដឹក​ទំនិញ​ធុន​ ធំ​មួយ​គ្រឿង​​បណ្តាល​ឲ្យ​កៀប​ជាប់​ពី​ក្រោម​ រថយន្ត​ទាល់​តែ​ស្ទួច​ចាប់ ​ទាញ​ចេញ​ពី​ក្រោម​រ​ថយន្ត​ធំ​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​២​ នាក់​ប្តី​ប្រពន្ធ​ ។​
គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី១២ កក្កដា តាមបណ្តោយផ្លូវលេខ៥៩៨ មុខស្ថានីយ៍ប្រេងឥន្ធនៈ លឹម ឡុង ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកទំនិញម៉ាក FUSO ចំណុះ៥តោន ពណ៌ទឹកដោះគោ ពាក់ស្លាកលេខ ភ្នំពេញ 3C 0671 ធ្វើដំណើរពីកើតទៅលិច ចំណែករថយន្តហុងដា ស្ព័រ ពណ៌ក្រហម ពាក់ស្លាកលេខ រដ្ឋ ១៣ ២ ០២១៦ ជិះ២នាក់ប្តីប្រពន្ធ ក្នុងទិសដៅ បញ្រ្ចាសទិសគ្នា ខណៈមកដល់ចំណុច​ខាងលើជា​ផ្លូវ​កោងបន្តិច ស្រាប់តែរថយន្តដឹកទំនិញបើកហៀរចូលទៅខាងស្តាំរបស់រថយន្តស្ព័រ ធ្វើឲ្យរថយន្តស្ព័របុកចំកុងមុខរថយន្តដឹកទំនិញដាច់កង់ឌុបអស់២ បណ្តាល​ឲ្យរថយន្តស្ព័របុករុលចូលទៅកៀបក្រពិតជាប់ក្រោមរថយន្ត ។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុនិងអ្នកធ្វើដំណើរឆ្លងកាត់ឃើញ បែបនេះនាំគ្នាជួយចាប់ទាញចេញពីក្រោមរថយន្តដឹកទំនិញ ប៉ុន្តែចាប់ទាញមិនចេញទេ ទាល់តែស្រ្តីចិត្តធម៌ម្នាក់បានចេញប្រាក់៥០ដុល្លារហៅរថយន្តស្ទួចមកស្ទួចរថយន្តធំបង្ហើបចាប់ទាញរថយន្តហុងដាស្ព័រចេញបាន ទើបនាំគ្នាចាប់ទាញពីរនាក់ប្តីប្រពន្ធកៀបជាប់ក្នុងរថយន្តបណ្តាលឲ្យរងរបួស ធ្ងន់ទាំង២នាក់ដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ។
បុរសជាអ្នកបើកបររថយន្តមានឈ្មោះ ឌី វិសិដ្ឋ អាយុ៣១ឆ្នាំ មានទីលំនៅភូមិតាព្រហ្ម សង្កាត់ ព្រែកឯង ខណ្ឌមានជ័យ។ រថយន្តទាំងពីរគ្រឿងត្រូវ​សមត្ថកិច្ច​ធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរផ្លូវគោក ៕angkothom



 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons