Thursday, July 11, 2013

អាជ្ញា​ធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដោះ​ស្រាយ​ការ​តវ៉ា​ បញ្ចុះ​តម្លៃ​ភ្លើង​នៅ​និមិត្ត​


ថ្ងៃទី​ 11 ខែកក្កដា ឆ្នាំ2013, ម៉ោង 02:29 PM ដោយ ៖ ចាន់ សុខលន់


បន្ទាយមានជ័យ៖ ​លោក​ទ្រី​ណា​រិន​​ អភិបាល​​ខេត្ត​បន្ទាយ​មាន​ជ័យ​អម​ដំណើរ​​ដោយ​​មន្ត្រី​សាលា​ខេត្ត​រួម​ជា​ មួយ​លោក​អភិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ និង​​អភិ​បាល​ស្រុក​អូរ​ជ្រៅ​ បាន​​​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហា​អគ្គិ​សនី​បន្ទាប់​ពី​មានប្រជា​ពល​រដ្ឋ​ ប្រមាណ​​​​​២០០​​នាក់​​២​ឃុំ​​នៅ​ស្រុក​អូរ​ជ្រៅ​​
និង១សង្កាត់ក្នុងក្រុងប៉ោយប៉ែតនាំគ្នាមកកាន់សាលាបឋមសិស្សានិមិត្ត១​​ សូមឲ្យអាជ្ញាធរជួយបញ្ចុះ តម្លៃភ្លើងអគ្គិសនីកាលពីវេលាម៉ោង៣ និង៤៥នាទី
រសៀល​ថ្ងៃទី១០ កក្កដា ។
ប្រជាពលរដ្ឋសុំឱ្យបញ្ចុះតម្លៃភ្លើងពី១គីឡូវ៉ាត់ត្រឹមតែ១០០០រៀល ព្រោះសព្វថ្ងៃក្រុមហ៊ុនបានយកតម្លៃខ្ពស់ពីប្រជាពលរដ្ឋពី១២បាត ទៅ១៧បាតក្នុង១គីឡូវ៉ាត់។ ប្រជាពលរដ្ឋបានបន្តថា សុំឱ្យក្រុមហ៊ុនស្ថាបនិមិត្តកុំយកចំណេញខ្លាំងពេក ព្រោះពួកគាត់បានដឹងថា ក្រុមហ៊ុននោះម៉ៅពីក្រុមហ៊ុនអានកូត្រឹមតែ៦បាតទេ ក្នុង១គីឡូវ៉ាត់ ។
លោកអភិបាលខេត្តបន្ទាយមានជ័យ បានឲ្យអាជ្ញាធរមូលដ្ឋានប្រជុំបន្ទាន់នៅក្នុងសង្កាត់និមិត្ត១នោះភ្លាមៗ ដើម្បីរកដំណោះស្រាយ។ ជាលទ្ធផលក្រុមហ៊ុន ស្ថាប និមិត្តយល់ព្រមបញ្ចុះថ្លៃអគ្គិសនីត្រឹម១០បាតក្នុង១គីឡូវ៉ាត់​​ ស្មើនឹង១៣០០រៀល ហើយបើបងប្អូនមិនទុកចិត្តខ្លាចគីឡូដើរលឿនខុសប្រក្រតី​អាចយកកុងទ័រទៅ​ វាស់នៅសាលាខេត្តបាន។
ប្រជាពលរដ្ឋជាច្រើនបានយល់ស្របទៅនឹងតម្លៃខាងលើនេះ ហើយបានអបអរសាទរក្នុងការរកដំណោះស្រាយនេះថាអាចទទួលយកបាន ៕nokothom

 

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons