Thursday, July 11, 2013

បើក​រថយន្ត​ទាក់​បាក់​ដើម​ត្របែក​ព្រៃ​ កំពុង​ប្រមូល​ដាក់​ក្នុង​រថយន្ត​ សមត្ថ​កិច្ច​ទៅ​ទាន់​



ថ្ងៃទី​ 12 ខែកក្កដា ឆ្នាំ2013, ម៉ោង 09:53 AM ដោយ ៖ សុខ ស៊ីឌី


ភ្នំពេញ​៖ ​រថយន្ត​នី​ស្សាន់​ ពណ៌​ស​ មានឃ្លុប​បិទ​ជិត​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​​ 2V 1214​ បើក​ចេញ​ពី​ហាង​លក់​គ្រឿង​ អេ​ឡិច​ត្រូ​និក​ LG​ បណ្តាល​ឲ្យ​ទាក់​បាក់​ដើម​ ត្របែក​ព្រៃ​បាក់​មួយ​កំណាត់​ រួច​ហើយ​ស្រាប់​ តែ​នាំ​គ្នា​ប្រមូល​មែក​ត្របែក​ព្រៃ​ ​ដែល​បាក់​នោះ​ញាត់​ចូល​ក្នុង​ ​ឃ្លុប​រថយន្ត​ត្រូវ​សមត្ថ​កិច្ច​ មក​ដល់​ល្មម​ ។​
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១១ កក្កដា តាមមហាវិថីព្រះមុនីវង្ស សង្កាត់មនោរម្យ ខណ្ឌ៧មករា ។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តខាងលើបើកចេញពីហាងលក់គ្រឿងអេឡិចត្រូចស្រាប់តែ ទាក់ឃ្លុបនិងមែកត្របែកព្រៃនៅ​តាមចិញ្ចើមផ្លូវ​បណ្តាល​ ឲ្យបាក់ដើមត្របែកព្រៃមួយកំណាត់ នៅសល់តែដើមឆ្កឹង ។ អ្វីដែលគួរឲ្យកត់សំគាល់នោះគឺ ពេលថយរថយន្តទាក់ដើមត្របែកព្រៃធ្វើឲ្យបាក់ហើយ ស្រាប់​ តែអ្នកបើករថយន្តនាំគ្នាប្រមូលមែកត្របែកព្រៃដែលបាក់នោះញាត់ចូលក្នុងរថយន្តជិតអស់ហើយ ត្រូវនគរបាលចរាចរណ៍មកដល់ឃើញហើយធ្វើការ
ឃាត់សាកសួរ ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបានធ្វើការចរចាជាមួយសមត្ថកិច្ចនៅកន្លែងកើតហេតុបញ្ចប់រឿង មិនបានយករថយន្តទៅរក្សាទុក​នៅការិយាល័យ​នគរបាលចរាចរណ៍ផ្លូវគោកទេ ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons