កាំកុងត្រូលច្រកប៉ោយប៉ែតអង្គុយយកតែលុយពីកម្មករអូសទំនិញតាមរទេះនៅគល់ស្ពានមិត្ដភាពកម្ពុជា-ថៃ អត់ខ្វល់ពីទំនិញខូចគុណភាព
(ដោយ៖អ៊ិន.សាមិត្តប៉ោយប៉ែត)៖
កម្មករអូសទំនិញតាមរទេះបានលើកឡើងអំពីផលលំបាករបស់ពួកគាត់
តែងប្រឈមនឹងការគាបសង្កត់ ពីសំណាក់សមត្ថកិច្ចជាច្រើនស្ថាប័ននៅចំណុចខ្លោងទ្វារប្រាសាទកំពូល៣
គល់ស្ពានមិត្ដភាពកម្ពុជា-ថៃ ច្រកអន្ដរជាតិប៉ោយប៉ែត
ពិសេសគឺមន្ដ្រីកាំកុងត្រូល
តែម្ដងដែលគាត់បង្ខំឱ្យអ្នកអូសរទេះបង់ប្រាក់ពី២០បាតទៅ៥០បាត
បើទោះជាទំនិញទាំងនោះស្របច្បាប់ឬមិនស្របច្បាប់ក៏ដោយ ។
ភាពជាក់ស្ដែង
កន្លងមកក៏ដូចជាពេល
បច្ចុប្បន្ននេះគេបានឃើញពីទិដ្ឋភាពមន្ដ្រីកាំកុងត្រូលចំនួន៣រូប
គឺអនុប្រធាន១រូបឈ្មោះ ស៊ាន ស៊ីណាត និងមន្ដ្រីកាំកុងត្រូល២រូប
គឺឈ្មោះ ស៊ាន តារា និងឈ្មោះ វឌ្ឍានា
ដែលជាសមាជិកមានវត្ដមានតម្រូវឱ្យអ្នកអូសរទេះចូលបង់ប្រាក់ក្នុង១ថ្ងៃៗមានរាប់រយរទេះ
ក្រៅពីនោះនៅមានរទេះដែលមានថៅកែធំៗចាត់ទុកជារទេះដឹកទំនិញជាខ្សែ
ទោះជាមិនបានទូទាត់ប្រាក់ភ្លាមៗ ក៏មន្រ្តីកាំកុងត្រូលនេះអង្គុយរាប់រទេះដើម្បីទៅទូទាត់ប្រាក់នៅពេលល្ងាចជាក្រោយ
។
ទិដ្ឋភាពដែលមន្ដ្រីកាំកុងត្រូលអង្គុយចាំយកប្រាក់ពីកម្មករអូសទំនិញតាមរទេះ
គឺជាអំពើមិនថ្លៃថ្នូរនិងផ្ទុយពីគោលការណ៍របស់រាជរដ្ឋាភិបាល
ក៏ដូចជាក្រសួងពាណិជ្ជកម្ម ពីព្រោះអគ្គនាយកដ្ឋានកាំកុងត្រូលតែងតែតម្រូវឱ្យមន្ដ្រីកាំកុងត្រូល
អនុវត្ដឱ្យបាននូវវិធានការទប់ស្កាត់ទំនិញ ខូចគុណភាព ចំណីអាហារមានជាតិពុល
ដើម្បីការពារទៅលើសុខភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់និងបរិភោគ។
ប៉ុន្ដែភាពជាក់ស្ដែង មន្ដ្រីកាំកុងត្រូល
ច្រកប៉ោយប៉ែតមានវត្ដមានចាំយកលុយពីកម្មករអូសទំនិញតាមរទេះរថយន្ដដឹក
ទំនិញជាងការទទួលខុសត្រូវទប់ស្កាត់ទំនិញខូចគុណភាពនិងចំណីអាហារមានជាតិពុលហូរចូលក្នុងប្រទេស ។
លទ្ធផលកន្លងមក
គេបានត្រឹមតែឃើញមន្ដ្រីកាំកុងត្រូលចាប់ស៊ុតមាន់ ទា សាច់មាន់
ជង្គង់មាន់ និងភេសជ្ជៈខូចគុណភាព ចំណីអាហារមានជាតិពុលបន្ដិចបន្ដួច
ខណៈដែលឈ្មួញមួយចំនួន មិនបង់ប្រាក់ឱ្យយកមកដុតបំផ្លាញចោល
ដើម្បីបញ្ជាក់ឱ្យឃើញថា មន្ដ្រីកាំកុងត្រូលច្រកប៉ោយប៉ែត
ក៏ដូចជាសាខាកាំកុងត្រូលខេត្ដបន្ទាយមានជ័យមានវិធាន
ការតឹងតែងទប់ស្កាត់ទំនិញខូចគុណភាព និងចំណីអាហារមានជាតិពុលហូរចូលក្នុងប្រទេស ។
ពាក់ព័ន្ធនឹងការរិះគន់ថា
វត្ដមានរបស់មន្ដ្រីកាំកុងត្រូលនៅច្រកអន្ដរជាតិប៉ោយប៉ែតអង្គុយចាំយកប្រាក់ពីកម្មករ
អូសទំនិញតាមរទេះ និងរទេះដឹកទំនិញខ្សែរបស់ក្រុមហ៊ុន លោក អ៊ុត សុភាព
ប្រធានសាខាកាំកុងត្រូលខេត្ដបន្ទាយមានជ័យបានទទួលស្គាល់ និងសារភាពប្រាប់អ្នកយកពត៌មានតាមទូរស័ព្ទថា
ជារឿងធម្មតាទេការយកលុយរបស់មន្ដ្រីកាំកុងត្រូលពីកម្មករអូសទំនិញតាមរទេះក្នុង១រទេះ២០
បាតទៅ៣០បាតនោះ ព្រោះរឿងនេះគយ ក៏យកលុយដូចកាំកុងត្រូលដែរ
ដើម្បីថ្លៃ បាយ ថ្លៃទឹក ។ លោក អ៊ុត សុភាព បន្ដ ថា
បើចំពោះរទេះដឹកទំនិញរបស់ក្រុមហ៊ុនវិញ
គេពិតជាមកបង់ប្រាក់ពេលល្ងាចដល់កន្លែងមែន ប៉ុន្ដែគេបង់តាមរយៈវិក្ក័យបត្រ
បើទោះជាច្បាប់មិនឱ្យយក លុយពីកម្មករអូសទំនិញតាមរទេះពិតមែន
តែមន្ដ្រីកាំកុងត្រូលដែលឈរជើង នៅទីនោះមានប្រាក់ខែតិចតួច
តើរកប្រាក់ឯណាដើម្បីមកបំពេញតម្រូវការរបស់
ខ្លួនដូចជាបាយទឹកដើម្បីធ្វើការនេះជាដើម ម្យ៉ាងទៀតប្រាក់ខែពួកគាត់
ក៏ដូចជារូបលោកជាប្រធានមានចំនួនតិចតួចដែរនោះ។
បើទោះជាលោក
អ៊ុត សុភាព លើកឡើងអំពីវត្ដមានរបស់មន្ដ្រីកាំកុងត្រូលថា
បានយកប្រាក់ពីកម្មករអូសទំនិញតាមរទេះ
និងរទេះទំនិញរបស់ក្រុមហ៊ុនដើម្បី តម្រូវក្រពះ បាយ ទឹក ប៉ុន្ដែលោកប្រធានសាខាកាំកុងត្រូលរូបនេះមិនបានបញ្ជាក់នៅឡើយទេពីភាពទទួលខុសត្រូវក្នុងការ
បំពេញភារកិច្ចរបស់មន្ដ្រីកាំកុងត្រូល
ត្រូវមានកាតព្វកិច្ចទប់ស្កាត់ទំនិញខូចគុណភាព ចំណីអាហារមានជាតិពុល
ក៏ដូចជាទំនិញហួសកាលបរិច្ឆេទនៃការប្រើប្រាស់នោះទេ ។
ចំណុចនេះគួរណាស់ តែថ្នាក់ដឹកនាំសិក្សាពីបុគ្គលិកលក្ខណៈរបស់លោក អ៊ុត
សុភាព ប្រធានសាខា កាំកុងត្រូលខេត្ដបន្ទាយមានជ័យអនុវត្ដ
បែបនេះស្របទៅនឹងគោលការណ៍របស់រដ្ឋាភិបាលដែរឬមួយយ៉ាងណា ។
លោក ម៉ក់
ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម
អ្នកយកពត៌មានយើងមិនអាចទាក់ទងបានទេនៅពេលនេះ ៕