Thursday, July 18, 2013

ល្បែងយូគីដុះស្លែរីកនៅក្រុងប៉ោយប៉ែត


(ដោយ៖អ៊ិនសាមិត្តប៉ោយប៉ែត)៖ល្បែងស៊ីសងយូគីស្ទូចមួយកន្លែងស្ថិតនៅភូមិក្បាលកោះសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតកំពុងរីកដុះដាលឡើងដោយមានមនុស្សចេញចូលលេងទាំងថ្ងៃទាំងយប់បង្ករឲ្យមានការព្រួយបារម្ភដល់អ្នកស្រុកព្រោះតែខ្លាចកើតមានអំពើចោរកម្មកើតឡើងម្យ៉ាងខ្លាចប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។បើតាមប្រភពពីអ្នកស្រុកប្រាប់ឲ្យដឹងថា៖ល្បែងយូគីមួយវង់នេះជារបស់ឈ្មោះមុតមិត្តហៅយាយវិត។គេតែងឃើញមនុស្សចេញចូលមកលេងទាំងថ្ងៃទាំងយប់គ្មានពេលសំរាកឡើយ។ក៏ប៉ុន្តែពេលថ្ងៃមានមនុស្សលេងតិចជាងពេលយប់ហើយពេលយប់មានចំនួនអ្នកលេងច្រើនចាក់លុយពេញកំរាលហើយថែមទាំងហ៊ោកញ្ជៀវទៀតផង។
ប្រភពបន្តថាប្រហែលជាអាជ្ញាធរពាក់ពន័្ធគាត់បានលាភសក្ការះពីវង់ល្បែងយូគីនេះហើយបានជាគាត់ស្ងាត់ស្ងៀមយ៉ាងនេះ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons