Thursday, July 18, 2013

ពលរដ្ឋ​បឹង​កក់​ស្នើ​ក្រសួង​ព័ត៌មាន​រឿង​បណ្តាញ​ទូរទស្សន៍​ផ្សាយ​ញុះ​ញង់

Thursday, 18 July 2013
ភ្នំពេញប៉ុស្តិ៍

IMG_3253
ពលរដ្ឋ​បឹងកក់តវ៉ា​នៅ​មុខ​ក្រសួង​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ប្រជាពលរដ្ឋ​បឹងកក់ ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំង​រ៉ៃ​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ បាន​ចេញ​មក​តវ៉ា​នៅ​មុខ​ក្រសួង​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្នើ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​លើ​ការ​បណ្តាញ​ទូរទស្សន៍​ឯកជន​មួយ​ចំនួន ដែល​មិន​មាន​ភាព​ឯករាជ្យ អព្យាក្រឹត្យ ក្នុង​រឿង​ជម្លោះ​ដីធ្លី​តំបន់​បឹងកក់ និង​ការ​កាត់​ទោស​អ្នក​ស្រី​ យ៉ោម បុប្ផា។
តំណាង​ប្រជាពលរដ្ឋ​បឹង​កក់​បាន​លើក​ឡើង​ក្នុង​លិខិត​ដែល​ដាក់​ជូន​រដ្ឋ​ មន្ត្រី​ក្រសួង​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ជាង ១០ ថ្ងៃ​កន្លង​មក​នេះ មាន​បណ្តាញ​ទូរទស្សន៍​ឯកជន​មួយ​ចំនួន បាន​រៀប​ចំ​ថត​ឈុត​ឆាក​សម្តែង ដែល​និយាយ​ពី​រឿង​មិន​ពិត​ក្នុង​សហគមន៍​បឹង​កក់ ដែល​រៀប​ចំ​ដោយ​ក្រុម​បក្ស​ក្រុមហ៊ុន និង​ក្រុម​មន្ត្រី​ពុក​រលួយ​ដែល​មាន​ចរិក​ញុះ​ញង់ បំបែក​បំបាក់​ដល់​សាមគ្គី​ភាព​ក្នុង​សហគមន៍ បំភិត​បំភ័យ បង្ករ​ចលាចល​ក្នុង​សហគមន៍ ក្នុង​គោល​បំណង​លេប​ត្របាក់​យក​ដី​តំបន់​បឹង​កក់ ដោយ​មិន​មាន​គោល​បំណង​ឲ្យ​ប្រជាពលរដ្ឋ​បាន​រស់​នៅ​ក្នុង​តំបន់​បឹង​កក់​ដូច​ តាម​អនុក្រឹត្យ​លេខ ១៨៣ របស់​រាជរដ្ឋាភិបាល វា​ហាក់​បី​ដូច​ជា​អនុក្រឹត្យ​នេះ​គ្រាន់​តែ​ជា​ការ​បោក​ប្រាស់​ ប្រជាពលរដ្ឋ។
លិខិតបន្តថា រឿង​ពិត​នៃ​ការ​ឈឺ​ចាប់​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ជាង ៧ ឆ្នាំ​មក​ហើយ​ ស្ថានីយ​ទូរទស្សន៍​ទាំង​នោះ ព្រម​ទាំង​ស្ថានីយ៍​ទូរទស្សន៍​ជាតិ មិន​ដែល​យក​មក​ចាក់​ផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ឡើយ។
ក្រុម​ប្រជាពលរដ្ឋ​បឹង​កក់​បាន​ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន​ចាត់​វិធាន​ការ​លើ​បណ្តាញ​ផ្សព្វ​ផ្សាយ​ទាំង​នោះ។

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons