Friday, July 5, 2013

បង្ក្រាប​ជន​ទុច្ច​រិត​ជាតិ​ថៃ​ លួច​ទិន្ន​ន័យ​របស់​ក្រសួង​ប្រៃ​ស​ណី​យ៍ ​ធ្វើ​ឲ្យ​បាត់​បង់​ចំណូល​រដ្ឋ

ថ្ងៃទី​ 05 ខែកក្កដា ឆ្នាំ2013, ម៉ោង 11:07 PM ដោយ ៖ ចំរើន


រាជ​ធានី​ភ្នំពេញ​ ៖​​ដោយ​មាន​ការ​ចង្អុល​​​បង្ហាញ​ ពី​ឯក​លោក​ សូរ​ ​ឃុន​ រដ្ឋ​មន្រ្តី​ក្រសួង​ប្រៃសនីយ៍​និ​ង​ ទូរ​គមនាគមន៍ ​ក្រោម​ការ​ដឹក​នាំ​ដោយ​ផ្ទាល់​​ពី​​លោ​ក​ ចែម ​សង្វារ ​អគ្គ​នាយក​​អធិ​ការ​កិច្ច ​សហ​ការ​ជា​មួ​យ​លោក​​វរសនីយ៍​ឯក​ ពូ​ ដាវី ​ប្រធាន​មន្ទីរ​ព័ត៌​មាន​សន្តិសុខ​​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ​លោក ​ហៀង ​សុភ័ក្រ្ត ​ព្រះ​រាជ​អាជ្ញា​រង​អម​សា​លា​​ដំបូង​រាជ​ធានី​ និង​កម្លាំង​អាវុធ​ហត្ថ​ខណ្ឌ​ចំការមន​ ចុះ​បង្ក្រាប​ជន​ទុច្ច​រិត​ជាតិ​​ថៃ​ម្នាក់​លួច​ប្រើ​ប្រាស់​ប្រព័ន្ធ​​ទូរ​ ស័ព្ទ​ក្រៅ​ប្រទេស​សម្រាប់​​លួច​ទិន្ន័យ​របស់​ក្រសួង​​ប្រៃសណីយ៍ ​និង​ទូរ​គមនា​គមន៍ ​​​​ដែល​​ធ្វើ​ឲ្យ​មាន​ការ​​បាត់​​បង់​ចំណូល​រដ្ឋ ​យ៉ាង​ច្រើន​សន្ទឹក​សន្ទាប់ ​។
ការបង្រ្កាបនេះ ធ្វើឡើងកាលពី វេលាម៉ោង៣ និង២០នាទីរសៀល​ថ្ងៃទី៤ កក្កដា នៅផ្ទះជួលលេខ 79C ផ្លូវលេខ១៧៣ ភូមិ៦ ក្រុម៤៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។
យោងតាមប្រសាសន៍របស់លោក ជែម សង្វារ ឲ្យដឹងថា បន្ទាប់ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្រាវជ្រាវរកឃើញមាន​ការបាត់បង់​ទិន្ន័យរបស់ទូរស័ព្ទ​ក្រៅប្រទេស​ ជារៀងរាល់ថ្ងៃ ទើបធ្វើការស្រាវជ្រាវដឹងថា មានជនទុច្ចរិតម្នាក់បានលួច ចូលមកសម្ងំបើកច្រកអន្តរជាតិ​តាមរយៈ​ប្រព័ន្ធ​ទូរ​ ស័ព្ទប្រើប្រាស់ស៊ីមរបស់ប្រទេសកម្ពុជា ។
លោកបន្តថា ការបើកយុទ្ធនាការចុះបង្រ្កាបជនទុច្ចរិតឆ្លងដែនមកពីប្រទេសថៃ​ ចូលមកលួចបើកច្រកអន្តរ​ជាតិ​តាម​រយៈបំលែងសំឡេងយក​ស៊ីមទូរស័ព្ទក្នុង​ ប្រទេសដាក់​ចូល​​ទៅ​​ក្នុង​ឧបករណ៍បំលែងទៅជាលេខទូរស័ព្ទក្រៅប្រទេស ដោយមិនមានបង់ពន្ធចូលរដ្ឋទេ។ សម្រាប់​នៅក្នុងប្រទេសកម្ពុជា យើងមានលេខ​ទូរស័ព្ទក្រៅប្រទេស​ដែលស្រ​ច្បាប់ចំនួនបី រួមមាន ០០១ ០០៧ និង០០៩ ។
ដោយឡែក ជនទុច្ចរិតបាន​យកស៊ីមទូរស័ព្ទ​ទៅបម្លែងបើកច្រកអន្តរជាតិ​ដោយ​ អត់មានបង់ពន្ធចូលរដ្ឋ និងមានតម្លៃថោកធ្វើឲ្យអតិថិជន​ហៅចូលទៅក្នុង​ប្រព័ន្ធនោះ ទើប​ធ្វើឲ្យ​បាត់បង់​ចំណូល​ចូលរដ្ឋ​យ៉ាង​ច្រើនក្នុងមួយខែៗ ។ ជនទុច្ចរិតដែលចូលមកសម្ងំក្នុងប្រទេសកម្ពុជា បើកច្រករវាងខុសច្បាប់នេះមានឈ្មោះ.YOO PET ភេទប្រុស អាយុ​៣៨ឆ្នាំ ជនជាតិថៃ រស់នៅទីក្រុងបាងកក  ប្រទេសថៃ បានចូលមកជួលផ្ទះស្នាក់នៅក្នុងប្រទេសកម្ពុជា ដោយលួចបើកច្រកអត់មានបង់ពន្ធចូលរដ្ឋ ធ្វើឲ្យបាត់​បង់​ចំណូល​ចូល​រដ្ឋ ។
ការចុះបង្រ្កាបនេះរកឃើញឧបករណ៍ ២២អ៊ីវន្ត ក្នុងពេលតែមួយអាចនិយាយទូរស័ព្ទបានដល់ទៅ១៦០០នាក់ ។ ហេតុនេះហើយ ទើបធ្វើឲ្យលួចបើកច្រកនេះ ធ្វើឲ្យបាត់បង់​ចំណូល​ចូល​រដ្ឋច្រើនសន្ធឹកសន្ធាប់ណាស់ ។ បន្ទាប់ពីធ្វើការឆែកឆេររួចហើយ ជនទុច្ចរិត ត្រូវបាន​សមត្ថកិច្ចវាយខ្នោះ បញ្ជូនទៅកាន់ទីចាត់ការ​កងរាជអាវុធ​ហត្ថ​រាជធានី​ភ្នំពេញ រួមជាមួយវត្ថុតាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូងរាជធានី​ភ្នំពេញ​ ចាត់ការតាមច្បាប់ ៕akt





 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons