Friday, July 5, 2013

លោក​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ អញ្ជើញ​ចូល​រួម​ជា​អធិបតី​ពិធី​តាំង​ពិ​ពរ​ណ៌​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​​ម៉ា​ឡេ​ស៊ី​-​កម្ពុ​ជា​ ​


ដោយ​ ៖ សាគុណ|ថ្ងៃទី 05 កក្កដា 2013 ម៉ោង 17:27:58
     


ភ្នំពេញ​ ​ពិ​ព័រ​ណ៍ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​ ​ម៉ា​ឡេ​ស៊ី​-កម្ពុ ​ជា​ ​បាន​ប្រា​រ​ព្វ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ​៥ ខែ​ក​ក្ត​ដា​ ​ឆ្នាំ​២០១៣ នា​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល់​ ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ ​ពី​សំណាក់​ ​លោក​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ រដ្ឋ​ម​ន្ត្រី​ក្រសួង​ព័ត៌មាន​ ​។ ការ​តាំង​ពិ​ព័​រ​នេះ​បាន​រៀបចំ​ធ្វើ​ឡើង​រ​យៈ​ពេល​២ថ្ងៃ​ ​គឺ​ចាប់​ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃ​ទី​០៧ ខែ​ ​ក​ក្ត​ដា​ ​ឆ្នាំ​២០១៣ ដោយ​មាន​ក្រុម​ហ៊ុន​ចូល​រួម​ចំនួន​៥០ក្រុម​ហ៊ុន​ ​។ 
លោក​ស្រី​ ​ទៅ​ ​រស្មី​ ​ប្រធាន​ក្រុម​ហ៊ុន​ ​RESOLVO​ ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ​ការ​រៀបចំ​ពិ​ពរ​ណ៌​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​ ​ដែល​ធ្វើ​ឡើង​ដោយ​មាន​កិច្ច​សហ​ការ​រវាង​ក្រុម​ហ៊ុន​RESOLVO​ ​និង​ក្រុម​ហ៊ុន​ ​PIKOM​ ​នា ​ពេល​នេះ​គឺ​ក្នុង​គោល​បំណង​ ​ដើម្បី​ផ្ត​ល់​ឱ​កាស​ដល់​ប​ណ្តា​ក្រុម​ហ៊ុន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា ​ ​និង​ក្រុម​ហ៊ុន​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ​បាន​ស្គាល់​គ្នា​ ​និង​មាន​ ​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា​ ​ហើយ​និង​អាច​មាន​ឱ​កាស​ធ្វើ​ជា​ដៃ​គូ​ ​ ​ក្នុង​ការ​រក​ស៊ី​ផង​ដែរ​ ​។ 
លោក​ ​ជុ​ន​ ​វាត​ ​អគ្គ​លេខាធិការ​អាជ្ញា​ធ​រ​ជាតិ​អភិវឌ្ឍ​ន៍​ ​ប​ច្ចេ​ក​វិទ្យា​ព័ត៌មាន​វិទ្យា​ ​ICT​មាន​ប្រសាសន៍​ថា​ ​បច្ចុប្បន្ន​ ​ICT​ ​នៅ ​ក្នុង​ប្រទេស​កម្ពុ​ជា​កំពុង​មាន​ការ​រីក​ចំ​រើ​ន​ជា​ប​ណ្តើ​រ​ ​ហើយ​ការ​រៀបចំ​ពី​ធី​នា​ពេល​នេះ​ ​គឺ​បាន​នាំ​មក​នូវ​បទ​ពិសោធន៍​ល្អ​ៗ និង​មេ​រៀន​ថ្មី​សម្រាប់​ប្រទេស​កម្ពុ​ជា​ ​ដោយសារ​ប្រទេស​កម្ពុ​ជា​បច្ចុប្បន្ន​នេះ​ ​ជា​ប្រទេស​ប្រើ​ប្រាស់​ICT​ ​ដូច្នេះ​នៅ​ពេល​អនាគត​យើង​នឹង​ឈាន​ទៅ​ដល់​ជា​អ្នក​រៀបចំ​ ​និង​ជា​អ្នក​ផ​លិ​ត​ផ្នែក​ICT​។លើស ​ពី​នេះ​ទៀត​ ​ទំនាក់​ទំនង​របស់​កម្ពុ​ជា​ ​និង​ម៉ា​ឡេ​ស៊ី​ពេល​នេះ​ ​គឺ​ជា​កិច្ច​សហ​ប្រតិបត្តិ​ការ​មួយ​ដ៏​ល្អ​ ​ដែល​អាច​ឲ្យ​ប្រទេស​របស់​យើង​ទទួល​បាន​បទ​ពិសោធន៍​ជា​ច្រើន​ពី​ប្រទេស​ម៉ា​ ឡេ​ស៊ី​ ​លើ​ផ្នែក​ICT​នេះ​ ​។
លោក​រដ្ឋ ​ម​ន្ត្រី​ ខៀវ​ ​កា​ញា​រី​ទ្ធ​ បាន​ស​ម្តែ​ង​នូវ​ការ​រីករាយ​ដោយ​បាន​មក​ចូល​រួម​ក្នុង​កម្ម​ ​វិធី​នា​ពេល​នេះ​ ​ដោយ​ចាត់​ទុក​ថា​ ​ ​ការ​រៀបចំ​ជា​ពិធី​នេះ​ឡើង​គឺ​ពិត​ជា​មាន​សា​រៈ​សំខាន់​ណាស់​ដើម្បី​ផ្ត​ល់ ​ឱ​កាស​ឲ្យ​យើង​បាន​ជួប​ប្រជុំ​គ្នា​ ​ផ្លាស់​ប្តូ​រ​នូវ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ​រវាង​ ​អ្នក​ជំនាញ​ខាង​ផ្នែក​ ​ICT​ ​និង ​អាច​ឲ្យ​ក្រុម​ហ៊ុន​នានា​របស់​ប្រទេស​កម្ពុ​ជា​ ​និង​ក្រុម​ហ៊ុន​នៃ​ប្រ​ ​ទេស​ម៉ា​ឡេ​ស៊ី​ ​បាន​ជួប​ជុំ​គ្នា​ ​ស្គាល់​គ្នា​ ​និង​អាច​ធ្វើ​ទំនាក់​ទំនង​ ​ ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​គ្នា​ ​ព្រម​ទាំង​អាច​ឲ្យ​ប្រជា​ជន​យើង​មាន​ឱ​កាស​ទិញ​ស​ម្ភា​រៈ​ថ្មី​ៗ ជា​ពិសេស​យុ​វ​ជន​កម្ពុ​ជា​យើង​ ​បាន​ឃើញ​ពី​អ្វី​ដែល​ថ្មី​ ​និង​បាន​ឃើញ​នូវ​ឧបករណ៍​ ​ស​ម្ភា​រៈ​ ​ជា​ប​ច្ចេ​ក​វិទ្យា​ថ្មី​ៗ ដែល​បាន​ដាក់​ ​បង្ហាញ​នា​ពេល​នេះ​ ​។ លោក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ​តាម​របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក​បាន​បង្ហាញ​ថា​ ​ការ​កើន​ឡើង​១០% នៅ​ក្នុង​ការ​ជ្រៀត​ចូល​អ៊ី​ន​ធឺ​ណិ​ត​នឹង​រួម​ចំណែក​ដល់​១% នៃ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ ​។ លោក​រដ្ឋ​មន្ត្រី​ជឿ​ជាក់​ថា​ ​តាម​រ​យៈ​ការ​រៀបចំ​ព្រឹត្តិការណ៍​ ​ICT​ ​មាន ​កាន់តែ​ច្រើន​ឡើង​ដូច​ថ្ងៃ​នេះ​ ​នឹង​ជំរុញ​ការ​អនុ​ម័​តប​ច្ចេ​ក​វិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​ ​។ លោក​រដ្ឋ​ម​ន្ត្រី​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​ការ​រៀបចំ​ពិធី​នា​ថ្ងៃ​នេះ​ ​នឹង​បាន​ប​ណ្តុះ​ការ​សហ​ការ​កាន់តែ​ច្រើន​នា​ពេល​អនាគត​រវាង​ក្រុម​ហ៊ុន​ នានា​របស់​ប្រទេស​កម្ពុ​ជា​ ​និង​ក្រុម​ហ៊ុន​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ​៕

ព័ត៌មានផ្សេងៗទៀត

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons